**ចំនួនអ្នកស្លាប់កើនឡើងដល់ ១,៦៤៤នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងនៅប្រទេសមីយ៉ាន់ម៉ា**មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នឹងចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំថ្នាក់តំបន់ក្នុងប្រទេសថៃនៅសប្តាហ៍ក្រោយ**ក្រសួងការបរទេស៖ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយថាមានជនជាតិខ្មែរបានបាត់បង់ជីវិត បណ្តាលមកពីគ្រោះរញ្ជួយដីទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងថៃ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបណ្ឌិត្យសភានគរបាលកម្ពុជា រួមគ្នាជំរុញឲ្យនិស្សិតនគរបាលប្រើប្រាស់ App NoDrug**ក្រសួងធនធានទឹក៖ កម្រិតរញ្ជួយរបស់ aftershock នៅមីយ៉ាន់ម៉ា នាម៉ោង ១៤:០៣នាទី នាថ្ងៃទី២៩ ខែមីនានេះ បានថយចុះមកត្រឹមកម្រិត ៣,៥ វ៉ិចទ័រ**ចិននឹងផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន ១០០លានយន់ដល់មីយ៉ាន់ម៉ា**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រាជរដ្ឋាភិបាល និងប្រជាជនថៃ ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**រដ្ឋមន្ត្រី ថោ ជេដ្ឋា៖ បច្ចុប្បន្ន កម្ពុជានៅពុំទាន់មានអ្នកជំនាញ និងឧបករណ៍វាស់ស្ទង់លើវិស័យរញ្ជួយផែនដីនៅឡើយទេ**អាមេរិក​សម្តែង​ការ​រំលែក​ទុក្ខ​ដល់​កូរ៉េ​ខាង​ជើង​ចំពោះ​ភ្លើង​ឆេះ​ព្រៃ ដោយ​សន្យា​ផ្តល់​ជំនួយ​ចាំបាច់**អភិបាល​ស្រុកសូទ្រនិគម អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ បន្តយកចិត្តទុកដាក់តាមដានសភាពការណ៍ និងព័ត៌មានពាក់ព័ន្ធករណីរញ្ជួយដី **រថយន្តតាក់ស៊ី EV របស់ចិនទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពេលមានការកើនឡើងនៃសីតុណ្ហភាព**ក្រសួងសុខាភិបាល៖ មនុស្ស៩២១នាក់ ត្រូវបានសម្លាប់ក្នុងដែនដីប៉ាឡេស្ទីន ចាប់តាំងពីអ៉ីស្រាអែល បានបន្តការវាយប្រហារក្នុងទ្រង់ទ្រាយធំសាជាថ្មី**UN ទាត់ចោលយោបល់របស់លោក ពូទីន ដែលចង់ឱ្យអ៊ុយក្រែនត្រូវដាក់ឱ្យស្ថិតក្រោម រដ្ឋាភិបាលបណ្តោះអាសន្នមួយ ដើម្បីអាចបញ្ចប់សង្រ្គាម**អាមេរិក ចោទប្រកាន់លើដាណឺម៉ាក ថាធ្វើមិនបានល្អក្នុងការរក្សាការពារដែនដី Greenland ឱ្យមានសុវត្ថិភាព**ប្រមុខការពារជាតិអាម៉េរិក អះអាងជាថ្មីនូវការប្តេជ្ញាចិត្តដែកថែបរបស់រដ្ឋធានីវ៉ាស៊ីនតោន ចំពោះសន្ធិសញ្ញាការពារជាតិជាមួយហ្វីលីពីន**ប្រទេសថៃមានបំណងកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកមកត្រឹម ២០ពាន់លានដុល្លារតាមរយៈការនាំចូលផលិតផលសហរដ្ឋអាមេរិកបន្ថែមទៀត**មាសបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុត!**ផ្សារហ៊ុនថៃបានផ្អាកសកម្មភាពជួញដូរទាំងអស់ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងខ្លា**តោះមកស្គាល់ប្រទេសទាំង៨ ដែលរងគ្រោះដោយសារគ្រោះរញ្ជួយដីញឹកញាប់ជាងគេ គិតចាប់ពីឆ្នាំ១៩៩០ ដល់ ឆ្នាំ២០២៤

គណៈកម្មាធិការជាតិ​ ប្រយុទ្ធប្រឆាំង​អំពើជួញដូរមនុស្ស​ នាំយកទូរទស្សន៍​ LCD ខ្នាត់ធំ​ ប្រគល់ជូនអង្គភាពច្រកចេញ-ចូលតែមួយ​ ខេត្តបន្ទាយមានជ័យ

ភ្នំពេញ៖ គណៈកម្មាធិការជាតិ​ ប្រយុទ្ធប្រឆាំង​អំពើជួញដូរមនុស្ស​ (គ.ជ.ប.ជ)​ សហការជាមួយអង្គការ​ UNFPA​ បានប្រគល់ ទូរទស្សន៍​ LCD 65 អ៊ីង​ មួយឈុត​ រួមមាន​ ជើងទម្ររមួយ​ ស្ពីកឃ័រមួយ​​ ប្រគល់ជូនអង្គភាពច្រកចេញចូលតែមួយសាលា​ បន្ទាយមានជ័យ។

ពិធីប្រគល់និងទទួល​ ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ខៀវ ចាន់រ៉ា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ​ និងលោក​ស្រី​ រស់​ សុផានី​ អភិបាលរងខេត្ត​ តំណាងឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាលខេត្តបន្ទាយមានជ័យ​ ធ្វើឡើងនៅអង្គភាពច្រកចេញចូលតែមួយសាលាខេត្តបន្ទាយមានជ័យ​ នារសៀលថ្ងៃទី១៦​ ខែមិនា​ ឆ្នាំ២០២៣។

ក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យ​ លោកស្រី​ រស់​ សុផានី​ អភិបាលរងខេត្ត ក៏បានថ្លែងអំណរគុណគណៈកម្មាធិការជាតិ​ ប្រយុទ្ធប្រឆាំង​អំពើជួញដូរមនុស្ស​ (គ.ជ.ប.ជ)​ និងអង្គការ​ UNFPA​ ដែលបានផ្តល់​ ទូរទស្សន៍​ទូរទស្សន៍​ LCD ខ្នាត់ធំជូនដល់អង្គភាពច្រកចេញចូលតែមួយ​ សម្រាប់ប្រើប្រាស់បង្ហាញនូវព័ត៌មានផ្សេងៗ​ ទៅតាមតម្រូវបង្ហាញជូនពលរដ្ឋនៅពេលមកទទួលសេវានៅច្រកចេញ-ចូលតែមួយ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ខៀវ ចាន់រ៉ា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ​ មានប្រសាសន៍ថា​ ៖​ កានាំយក​ ទូរទស្សន៍​LCD នេះផ្តល់ជូនអង្គភាពច្រកចេញចូលនេះ​ ដើម្បីបង្កភាពងាយស្រួលក្នុងការបង្ហាញព័ត៌មានផ្សេងៗ​ ជូនដល់ពលរដ្ឋ​ ដែលមកទទួលសេវាពីអង្គភាពច្រក​ ក៏ដូចជាបង្ហាញពីសារពាក់ព័ន្ធទៅនឹងអំពើជួញដូរមនុស្សតាមគ្រប់រូបភាព​ ដើម្បីពលរដ្ឋបានយល់ដឹង​ ដើម្បីយកទៅផ្សព្វផ្សាយបន្ត​ ក៏ដូចជាប្រើប្រាស់ទៅតាមតម្រូវការរបស់អង្គភាពច្រកចេញ-ចូលតែមួយ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ខៀវ ចាន់រ៉ា​ បន្តថា​ ការនាំយក​ ទូរទស្សន៍​ LCD ខ្នាត់ធំនេះ​ គឺ​ជាលើកទី២ហើយ​ ដែលកាលពីលើកទី១​ បានផ្តល់​ អង្គភាពច្រកចេញចូលខេត្ត​ កាលពីចុងខែធ្នូ​ ឆ្នាំ២០២២កន្លងទៅ៕

អត្ថបទដែលជាប់ទាក់ទង