**វិទ្យាស្ថានជាតិការងាររៀបចំវគ្គសុក្រឹតការ ស្តីពី “ច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងសន្តិសុខសង្គមដល់អធិការការងារ”**កម្ពុជា ទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង ៥លាននាក់ ក្នុងរយៈពេល ១១ខែឆ្នាំ២០២៤នេះ**យោធាហ្វីលីពីន មានផែនការទិញប្រព័ន្ធមីស៉ីលរបស់អាមេរិក Typhon ដើម្បីយកមកការពារផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន**មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ ដើម្បីធានានូវការអភវិឌ្ឍទីផ្សារការងារ ប្រកបដោយប្រសិទ្ធភាព ការកសាងសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ត្រូវបានចាត់ទុកជាកិច្ចការអាទិភាព**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ ការងារកៅស៊ូ ត្រូវពិចារណាគិតគូរឱ្យវែងឆ្ងាយ មានភាពម្ចាស់ការ មានអំណាចទៅលើទីផ្សារ និងទាក់ទាញការវិនិយោគលើការកែច្នៃផលិតផលសម្រេចឱ្យមានភាពរឹងមាំ**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ ប្រជុំបូកសរុបសភាពការណ៍ និង លទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែធ្នូ ឆ្នាំ២០២៤ និងទិសដៅអនុវត្តការងារបន្ត**ក្រុមប្រឹក្សាខេត្តកណ្តាល បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់លើកទី១ អាណត្តិទី៤ នៅក្រុងតាខ្មៅ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋនៅមូលដ្ឋាន**ឯកឧត្តម អឿង ចន្ថា៖ ក្រសួងធនធានទឹក កំពុងជួយលើការងារផ្តល់ព័ត៌មានកសិឧតុនិយម និងការបណ្តុះបណ្តាលផ្នែកឧតុនិយម ដើម្បីជួយពង្រឹងដល់វិស័យកសិកម្ម**ភ្នំតែបានក្លាយជាភ្នំមាស ផលិតផលតែបែបច្នៃប្រឌិតថ្មីរបស់ប្រទេសចិនគួរអោយចាប់អារម្មណ៍**មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ(CFRD)តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់អំណោយកង់២០០០និងកាតាប១២០០០បានលើកទឹកចិត្ដបន្ថែមទៀតដល់ការសិក្សារបស់សិស្សនៅសាលាបឋមសិក្សាបល្ល័ង្កខាងលិច ——**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្តេចធិបតី ប្រគល់ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ៤គោលដៅ នៅតំបន់ព្រៃឡង់**កម្ពុជានិងប្រទេសជិតខាងមួយចំនួនទប់ស្កាត់ និងហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលHTPs**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែធ្នូ ឆ្នាំ២០២៤ ដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**រដ្ឋមន្ត្រីការបរទេសតួកគី ជួបជាមួយមេដឹកនាំក្រុម HTS នៅទីក្រុងដាម៉ាស ក្រោយការដួលរលំរបប លោក Bashar al-Assad**គណៈប្រតិភូ​អារ៉ាប៊ីសាអូឌីត​ជួប​មេដឹកនាំ​ស៊ីរី​ថ្មី នៅ​ក្រុង​ដាម៉ាស**លោក Dmytro Lubinets ចោទប្រកាន់កងកម្លាំងរុស្ស៊ី ថា​បានប្រហារជីវិតអ្នកទោសសង្គ្រាមអ៊ុយក្រែន ៥នាក់**លោក ណេតាន់យ៉ាហ៊ូ គម្រាមធ្វើសកម្មភាពប្រឆាំងនឹងក្រុមហ៊ូធីរបស់យេម៉ែន**ប្រេស៊ីល៖ យន្ដហោះធុនតូចមួយគ្រឿង ធ្លាក់ចំហាងទំនិញមួយកន្លែង នៅទីក្រុង Gramado បណ្ដាលឲ្យមនុស្សជិះលើនោះស្លាប់ទាំងអស់**អ៉ីស្រាអែល នឹងបន្តប្រឆាំងនឹងក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ ក្នុងប្រទេសយេម៉ែន

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អញ្ជើញបិទវគ្គហ្វឹកហ្វឺនជំនាញបោសសម្អាតមីនមនុស្សធម៌ និងប្រគល់សម្ភារបោសសម្អាតមីន ជូនកងអនុសេនាតូចបោសសំអាតមីនចំនួន ៥កង

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី២អាជ្ញាធរមីន និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញបិទវគ្គហ្វឹកហ្វឺនជំនាញបោសសម្អាតមីនមនុស្សធម៌និងពិធីផ្ទេរប្រគល់សម្ភារបោសសម្អាតមីន ជូនកងអនុសេនាតូចបោសសម្អាតមីនចំនួន៥កង មកពីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព, បញ្ជាការដ្ឋានកងទ័ពជើងទឹក និងបញ្ជាការដ្ឋានកងវិស្វកម្មអគ្គបញ្ជាការ នៃកងយោធពលខេមរៈភូមិន្ទ នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ នាស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ឯកឧត្តម សែម សុវណ្ណនី ក្នុងនាមសម្តេចពិជ័យសេនា ឧបនាយករដ្ឋ​មន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មាធិការជាតិ និងអាជ្ញាធរ​មីនកម្ពុជា បានថ្លែងថា វគ្គហ្វឹកហ្វឺននេះ សំដៅដល់ការ​ពង្រឹងសមត្ថភាព កងយោធពលខេមរភូមិន្ទ សម្រាប់ចូលរួមបោសសម្អាតមីនមនុស្សធម៌ក្នុងប្រទេស និងដើម្បីលើក​កម្ពស់​សមត្ថភាពកងកម្លាំងរក្សាសន្តិភាព សម្រាប់អនុវត្ត​ភារកិច្ចក្រោមឆ័ត្រ អង្គការសហប្រជាជាតិ។ វគ្គហ្វឹកហ្វឺន​នេះ​បានមក ដោយសារកិច្ចខិតខំប្រឹងប្រែង ប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការកៀរគរថវិកាពីសប្បុរសជន ដើម្បីភូមិ-ឃុំមាន​សុវត្ថិភាព​។ ចំពោះសមត្ថភាព ​កង​អនុសេនាតូចបោសសម្អាតមីនទាំង៥កង មកពី​បញ្ជាការ​​​ដ្ឋានវិស្វកម្មអគ្គបញ្ជាការ បញ្ជាការដ្ឋាន​កងទ័ព​ជើងទឹក ព្រមទាំងមជ្ឈមណ្ឌលជាតិ ទាំងសមត្ថភាពបោស​សម្អាត​មីន បច្ចេកទេសបើកបរ ជំនាញក្នុងការដឹកនាំ​គ្រប់គ្រង​ចំការមីន ការរៀបចំគ្រាប់ សម្រាប់ធ្វើការកំទេច និង​សមត្ថភាព​សង្គ្រោះក្នុងចំការមីន។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានផ្តួចផ្តើមកម្មវិធី “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាម ញញឹម” ដើម្បីចូលរួមចំណែក​សម្រេច​បាន នូវកម្ពុជាមួយគ្មានមីននៅឆ្នាំ២០២៥។

ឯឧត្តមសេនីយ៍ឯក ហួត គឹមសាន អគ្គនាយករងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងជានាយកសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ បានបញ្ជាក់ថា នេះជាវគ្គទី២ ដែលសាលាទទួលសិក្ខាកាម មកពីមជ្ឈមណ្ឌលជាតិ បញ្ជាការដ្ឋានកងទ័ពជើងទឹក និងបញ្ជាការដ្ឋានវិស្វកម្មអគ្គបញ្ជាការ មកធ្វើការហ្វឹកហ្វឺន ដែលវគ្គទី១ បានប្រារព្ធធ្វើឡើងនាកំឡុង ខែសីហា ឆ្នាំ២០២២ មានសិក្ខាកាមចំនួន៩កងអនុសេនាតូច ស្មើនឹង២៣៤នាក់ មកពីបញ្ជាការដ្ឋានកងទ័ពជើងគោក។ វគ្គនេះ គឺហ្វឹកហ្វឺនលើកជំនាញ បោសសម្អាតមីនដោយដៃ, កម្ទេចគ្រាប់មិនទាន់ផ្ទុះ (EOD), សិក្សាស្រាវជ្រាវប្លង់, បើកបររយន្តតូច ធំ និងជំនាញសង្គ្រោះបឋម។ ក្រៅពីជំនាញខាងលើ ក៏បានហ្វឹកប្រើប្រាស់ម៉ាស៊ីនរាវមីន ដែលជាបច្ចេកវិទ្យាចុងក្រោយផងដែរ។

ចំពោះសិក្ខាកាមមកពីបញ្ជាការដ្ឋានវិស្វកម្មអគ្គបញ្ជាការ ទទួលបានរយន្តធំចំនួន១គ្រឿង រថយន្តពេទ្យ១គ្រឿង រថយន្តFord ៣គ្រឿង សម្ភារបោសសម្អាតមីន និងវិទ្យុទាក់ទង ចំណែកបញ្ជាការដ្ឋានកងទ័ពជើងទឹក ទទួលបានរថយន្តធំ១គ្រឿង រថយន្តពេទ្យ១គ្រឿង រថយន្តFord ១គ្រឿង សម្ភារបោសសម្អាតមីន និងវិទ្យុទាក់ទង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង