ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ប្តេជ្ញារួមសុខរួមទុក្ខ ជាមួយបងប្អូន សមាជិកសមាជិកា និងលើកតម្កើងគណបក្សហ៊្វុនស៊ិនប៉ិច ឱ្យមានកិត្យានុភាពរុងរឿង
ព្រៃវែង៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ បានយាងចុះជួប សំណេះសំណាលជាមួយ សមាជិកាសមាជិកា រចនាសម្ព័ន្ធ អ្នកគាំទ្រ ចំនួន ២០០នាក់ ស្ថិតនៅក្នុងភូមិសំរោងវាល ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង ។
មានព្រះបន្ទូលនាឱកាសនោះ ព្រះអង្គម្ចាស់ ព្រះប្រធានគណបក្ស បានថ្លែងនូវការកោតសរសើរ ដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះ វីរៈភាព អង់អាច តស៊ូគ្រប់បែបយ៉ាង បងប្អូន សមាជិកសមាជិកា ដើម្បីគណបក្ស ហ៊្វុនស៊ិនប៉ិច នាពេលកន្លងមក ។
ក្នុងឋានៈ ព្រះអង្គជាមេដឹកនាំបន្តវេន នៃគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច ព្រះអង្គម្ចាស់ ប្តេជ្ញា រួមសុខ រួមទុក្ខ ជាមួយបងប្អូន សមាជិកសមាជិកា និងលើកតម្កើងគណបក្សហ៊្វុនស៊ិនប៉ិច ឱ្យមានកិត្យានុភាពរុងរឿង ទទួលបានជោគជ័យសារជាថ្មី ដើម្បី បំរើ ការពារ ឧត្តមប្រយោជន៍ជាតិ និងប្រជារាស្ត្រ ជាទីស្រឡាញ់របស់ព្រះអង្គ៕