**សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យស្ដីពី ប្រព័ន្ធបញ្ជរតែមួយជាតិ**កិច្ចសហប្រតិបត្តិការវិស័យការពារជាតិកម្ពុជា-ចិន កាន់តែស៊ីជម្រៅ**ក្រសួងពាណិជ្ជកម្មចិនឆ្លើយតបចំពោះករណីដែលអាមេរិកប្រើពន្ធគយជាមធ្យោបាយសម្រាប់គំរាមកំហែងប្រទេសដទៃឱ្យដាក់កំហិតចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយចិន**សម្ដេចធិបតី ណែនាំក្រសួងស្ថាប័នពាក់ព័ន្ធដែលកំពុង បំពេញការងារនៅកំពង់ផែទេសចរណ៍អន្តរជាតិកំពត ត្រូវសហការសម្របសម្រួលឱ្យការចូល- ចេញរបស់ភ្ញៀវទេសចរ ប្រព្រឹត្តទៅដោយតម្លាភាព មិនរើសអើង**សម្ដេចធិបតី ណែនាំក្រុមហ៊ុនត្រូវសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំព្រឹត្តិការណ៍ផ្សេងៗ នៅទីតាំងកំពង់ផែ និងពិនិត្យលទ្ធភាពបង្កើតសេវាកម្មថ្មីៗ**ជីវប្រវត្តិសង្ខេប របស់នាយករដ្ឋមន្ត្រីថៃ ដែលនឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាខាងមុខនេះ**សម្ដេចធិបតី៖ កម្ពុជាត្រូវការទាំងស្ពៃចិន ទាំងសាច់គោអាម៉េរិក**សម្ដេចធិបតីប្រកាសថា មានក្រសួងពីរដែលវះកាត់ ដើម្បីបំពេញការងារឱ្យបានរលូន**នាយករដ្ឋមន្ត្រី ស្នើឱ្យអ្នកលេងបណ្តាញសង្គមបញ្ចប់រឿង ករណីចាក់សាំង លើសលួស១ពាន់រៀល**សម្តេចធិបតី ផ្ដាំទៅអ្នកវិភាគ និងអ្នករិះគន់មួយចំនួន មុននឹងបញ្ចេញមតិផ្សព្វផ្សាយរឿងអ្វីមួយនៅក្នុងសង្គមខ្មែរ ត្រូវមានប្រភពព័ត៌មានគ្រប់ជ្រុងជ្រោយ**សម្តេចធិបតី៖ ជំហរកម្ពុជាបើកច្រកវិនិយោគគ្រប់ប្រទេស លើពិភពលោក**សម្ដេចធិបតី៖ ក្នុងឱកាសចូលឆ្នាំថ្មី ពលរដ្ឋជិះរថយន្ដក្រុងរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញជាង៨ម៉ឺននាក់ ដោយសន្សំថវិកាជាង១លានដុល្លារ**សម្តេចធិបតី៖ តាមរយៈដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិនមកកាន់កម្ពុជា គឺបង្ហាញកាន់តែច្បាស់អំពីទំនាក់ទំនងរឹងមាំរវាងកម្ពុជា និងចិន**សម្តេចធិបតី៖ កម្ពុជាបើរវល់តែឆ្លើយតបទៅលើការវាយប្រហារដោយគ្មានមូលដ្ឋាន របស់ក្រុមជ្រុលនិយមមួយក្ដាប់តូចនៅក្រៅប្រទេស គឺមិនអាចដើរទៅដល់គោលដៅទេ**សម្តេចធិបតី៖ ក្រុមមនុស្សខ្លះនាំគ្នាជេររិះគន់ចិន ប៉ុន្តែបែរជានាំគ្នាជិះលើផ្លូវដែលជាជំនួយរបស់ចិន**សម្តេចធិបតីប្រកាសថា ព្រែកជីកហ្វូណនតេជោនៅតែបន្តធ្វើ ដោយគ្មានការរាថយនោះឡើយ**សម្ដេចធិបតី ថ្លែងអំណរគុណដល់អ្នកបង្កើតមាតិកា និងប្រជាពលរដ្ឋ ដែលបានចូលរួមផ្សព្វផ្សាយពីសក្ដានុពលវិស័យទេសចរណ៍របស់កម្ពុជា**សម្ដេចធិបតី៖ កំពង់ផែទេសចរណ៍អន្តរជាតិកំពត នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច-សង្គម**នាយករដ្ឋមន្ត្រីថៃ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនក្មេងទំនើងប្រុសស្រី ៨នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា

អគ្គនាយកពន្ធដារ អំពាវនាវដល់សហគ្រាសជាប់ពន្ធ គោរពឲ្យបានល្អនូវវិធានវិក្កយបត្រ ក្រោយកម្មវិធី «វិក្កយបត្រនាំសំណាង» រកឃើញភាពមិនប្រក្រតីជាច្រើន

ភ្នំពេញ៖ ឯកឧត្ដម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានអំពាវនាវដល់សហគ្រាសជាប់ពន្ធ សូមគោរពឲ្យបានល្អនូវវិធានវិក្កយបត្រ ក្រោយកម្មវិធី «វិក្កយបត្រនាំសំណាង» រកឃើញភាពមិនប្រក្រតីជាច្រើន។

ឯកឧត្ដម គង់ វិបុល បានឲ្យដឹងទៀតថា កម្មវិធី «វិក្កយបត្រនាំសំណាង» បានរកឃើញភាពមិនប្រក្រតីជាច្រើនដូចជា៖ វិក្កយបត្របានចេញមិនមានលេខអត្តសញ្ញាណអ្នកទិញ, មិនរំលេចអាករដែលបានប្រមូលលើវិក្កយបត្រ និងមានចំណុចខ្វះខាតជាច្រើនផ្សេងទៀត។
ការអំពាវនាវបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឯកឧត្ដម គង វិបុល ចូលរួមក្នុងកម្មវិធីផ្សាយផ្ទាល់ពិសេសស្តីពី ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ២០២២ របស់អគ្គនាយកដ្ឋានពន្ធដារ ដែលមានការផ្សាយផ្ទាល់តាមរយៈ Facebook Page ផ្លូវការ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។

ឯកឧត្ដម គង់ វិបុល បានបញ្ជាក់យ៉ាងដូច្នេះថា «វិធានវិក្កយបត្រពិតជាសំខាន់ណាស់ សម្រាប់យកមកធ្វើប្រតិបត្តិការផ្សេងៗជាច្រើន សម្រាប់អ្នកលក់ និងអ្នកទិញ ក្នុងការកាត់កងចំណាយផ្នែកពន្ធដារនេះ ដូច្នេះខ្ញុំសូមអំពាវនាវ ដល់អ្នកដែលមិនមានវិក្កយបត្រច្បាស់លាស់ត្រឹមត្រូវ តាមវិធាននានាសូមកែប្រែឡើងវិញ»។

បន្ថែមពីនោះទៀត ឯកឧត្ដម គង់ វិបុល បានគូសបញ្ជាក់ថា តាមរយៈការទទួលបានការអាប់ឡោត វិក្កយបត្រនាំសំណាង ពីសំណាក់បងប្អូនប្រជាពលរដ្ឋឃើញថា វិក្កយបត្រខ្លះចេញមកមិនគ្រប់គ្រាន់ ត្រឹមត្រូវតាមច្បាប់ដូចជា ការចេញវិក្កយបត្រមិនមានលេខអត្តសញ្ញាណជាដើម តាមការណែនាំរបស់ក្រសួងសេដ្ឋកិច្ច និងអគ្គនាយកដ្ឋានពន្ធដារ។

ឯកឧត្ដម គង់ វិបុល បានឲ្យដឹងថា តាមរយៈវិក្កយបត្រនាំសំណាង បានរកឃើញមួយចំនួនឃើញថា ក្រុមហ៊ុន ឬសហគ្រាសខ្លះ បានចុះបញ្ជីនៅអគ្គនាយកដ្ឋានពន្ធដារ ប៉ុន្ដែចំពោះការចេញវិក្កយបត្រ បែរជាមិនត្រឹមត្រូវដូចជា វិក្កយបត្រដែលបានចេញមិនមានលេខអត្តសញ្ញាណអ្នកទិញ, មិនរំលេចអាករដែលបានប្រមូលលើវិក្កយបត្រ និងមានចំណុចខ្វះខាតជាច្រើនផ្សេងទៀត។

ផ្អែកលើចំណុចខ្វះខាតទាំងនេះ អគ្គនាយកដ្ឋានពន្ធដារ ស្នើឲ្យគ្រប់ក្រុមហ៊ុនកែលម្អរឡើងវិញ នៅចំណុចខ្វះខាតទាំងលើវិក្កបត្រនេះ ប្រសិនបើមិនមានការកែប្រែឡើងវិញនោះទេ ពន្ធដារនឹងចាត់វិធានការ លើអ្នកដែលមិនធ្វើវិក្កយបត្រត្រឹមត្រូវនេះ ឲ្យមកធ្វើត្រឹមត្រូវតាមវិធានវិក្កយបត្រ ដែលចេញដោយប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងការណែនាំរបស់អគ្គនាយកដ្ឋានពន្ធដារ។

ឯកឧត្ដម គង់ វិបុល បានបញ្ជាក់ថា បើនៅតែបន្ដការចេញវិក្កយបត្រមិនត្រឹមត្រូវបន្ដទៀត អគ្គនាយកដ្ឋានពន្ធដារ នឹងចេញការផាកពិន័យចំនួន២លានរៀល ចំពោះអ្នកចេញវិក្កយបត្រខុស ព្រោះថា កន្លងមកអគ្គនាយកដ្ឋានពន្ធដារ បានអនុវត្តន៍វិធានការទន់ភ្លន់ អប់រំ និងកែសម្រួលជូនដល់សាធារណៈជន ដូច្នេះសូមឲ្យអ្នកទាំងអស់គ្នាធ្វើការពង្រឹង និងកែលម្អរឡើងវិញ។

ឯកឧត្ដម គង់ វិបុល ក៏សូមជម្រាប និងអំពាវនាវដល់បងប្អូន ដែលម្ចាស់ក្រុមហ៊ុនសហគ្រាសទាំងអស់ កុំធ្វើការលក់ទំនិញ ដោយមិនចេញវិក្កយបត្រឲ្យអតិថិជនព្រោះថា អគ្គនាយកដ្ឋានពន្ធដារ នៅតែពិនិត្យ និងរកឃើញដដែល មិនអាចគេចផុតនោះឡើយ។

សូមជម្រាបថា កម្មវិធី «វិក្កយបត្រនាំសំណាង GDT Lucky Draw App» អាចធ្វើការដោនឡូត (Download) តាមរយៈ App Store ឬ Play Store បានដោយឥតគិតថ្លៃ ក្នុងនោះ ការចាប់ឆ្នោតផ្សងសំណាង នឹងត្រូវធ្វើឡើងចំនួន២លើក ក្នុង១ឆ្នាំ ដែលរួមមានរង្វាន់ដូចជា រថយន្តសេរីទំនើបចំនួន២រង្វាន់ ម៉ូតូសេរីថ្មីចំនួន ១០រង្វាន់ ទូរស័ព្ទដៃ ១០រង្វាន់ ទូរទស្សន៍ ២០រង្វាន់ និងរង្វាន់ផ្សេងៗជាច្រើនទៀត។

ការបញ្ចូលវិក្កយបត្រ ក្នុងកម្មវិធី «វិក្កយបត្រនាំសំណាង GDT Lucky Draw» គឺជារួមចំណែកមួយ ក្នុងការពង្រឹងការប្រមូលចំណូលពន្ធដារ ពង្រឹងកាតព្វកិច្ចសារពើពន្ធឲ្យបានត្រឹមត្រូវ តម្លាភាព អនុលោមភាពសារពើពន្ធ កាត់បន្ថយការគេចវេសពន្ធ តាមរយៈការចេញវិក្កយបត្រ ធានាថា ការចេញវិក្កយបត្រទាំងអស់ របស់អ្នកផ្គត់ផ្គង់ទំនិញ ឬសេវា បានបំពេញកាតព្វកិច្ចពន្ធត្រឹមត្រូវតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង