**ចំនួនអ្នកស្លាប់កើនឡើងដល់ ១,៦៤៤នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងនៅប្រទេសមីយ៉ាន់ម៉ា**មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នឹងចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំថ្នាក់តំបន់ក្នុងប្រទេសថៃនៅសប្តាហ៍ក្រោយ**ក្រសួងការបរទេស៖ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយថាមានជនជាតិខ្មែរបានបាត់បង់ជីវិត បណ្តាលមកពីគ្រោះរញ្ជួយដីទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងថៃ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបណ្ឌិត្យសភានគរបាលកម្ពុជា រួមគ្នាជំរុញឲ្យនិស្សិតនគរបាលប្រើប្រាស់ App NoDrug**ក្រសួងធនធានទឹក៖ កម្រិតរញ្ជួយរបស់ aftershock នៅមីយ៉ាន់ម៉ា នាម៉ោង ១៤:០៣នាទី នាថ្ងៃទី២៩ ខែមីនានេះ បានថយចុះមកត្រឹមកម្រិត ៣,៥ វ៉ិចទ័រ**ចិននឹងផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន ១០០លានយន់ដល់មីយ៉ាន់ម៉ា**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រាជរដ្ឋាភិបាល និងប្រជាជនថៃ ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**រដ្ឋមន្ត្រី ថោ ជេដ្ឋា៖ បច្ចុប្បន្ន កម្ពុជានៅពុំទាន់មានអ្នកជំនាញ និងឧបករណ៍វាស់ស្ទង់លើវិស័យរញ្ជួយផែនដីនៅឡើយទេ**អាមេរិក​សម្តែង​ការ​រំលែក​ទុក្ខ​ដល់​កូរ៉េ​ខាង​ជើង​ចំពោះ​ភ្លើង​ឆេះ​ព្រៃ ដោយ​សន្យា​ផ្តល់​ជំនួយ​ចាំបាច់**អភិបាល​ស្រុកសូទ្រនិគម អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ បន្តយកចិត្តទុកដាក់តាមដានសភាពការណ៍ និងព័ត៌មានពាក់ព័ន្ធករណីរញ្ជួយដី **រថយន្តតាក់ស៊ី EV របស់ចិនទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពេលមានការកើនឡើងនៃសីតុណ្ហភាព**ក្រសួងសុខាភិបាល៖ មនុស្ស៩២១នាក់ ត្រូវបានសម្លាប់ក្នុងដែនដីប៉ាឡេស្ទីន ចាប់តាំងពីអ៉ីស្រាអែល បានបន្តការវាយប្រហារក្នុងទ្រង់ទ្រាយធំសាជាថ្មី**UN ទាត់ចោលយោបល់របស់លោក ពូទីន ដែលចង់ឱ្យអ៊ុយក្រែនត្រូវដាក់ឱ្យស្ថិតក្រោម រដ្ឋាភិបាលបណ្តោះអាសន្នមួយ ដើម្បីអាចបញ្ចប់សង្រ្គាម**អាមេរិក ចោទប្រកាន់លើដាណឺម៉ាក ថាធ្វើមិនបានល្អក្នុងការរក្សាការពារដែនដី Greenland ឱ្យមានសុវត្ថិភាព**ប្រមុខការពារជាតិអាម៉េរិក អះអាងជាថ្មីនូវការប្តេជ្ញាចិត្តដែកថែបរបស់រដ្ឋធានីវ៉ាស៊ីនតោន ចំពោះសន្ធិសញ្ញាការពារជាតិជាមួយហ្វីលីពីន**ប្រទេសថៃមានបំណងកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកមកត្រឹម ២០ពាន់លានដុល្លារតាមរយៈការនាំចូលផលិតផលសហរដ្ឋអាមេរិកបន្ថែមទៀត**មាសបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុត!**ផ្សារហ៊ុនថៃបានផ្អាកសកម្មភាពជួញដូរទាំងអស់ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងខ្លា**តោះមកស្គាល់ប្រទេសទាំង៨ ដែលរងគ្រោះដោយសារគ្រោះរញ្ជួយដីញឹកញាប់ជាងគេ គិតចាប់ពីឆ្នាំ១៩៩០ ដល់ ឆ្នាំ២០២៤

អភិបាលរងខេត្តបន្ទាយមានជ័យ​ បើកកិច្ចសន្ទនាអន្តរជំនឿ ដើម្បីសុខដុមនីយកម្មសាសនានៅកម្ពុជា ឆ្នាំ២០២៣ ក្រោមប្រធានបទ« សាសនិកចូលរួមប្រឆាំងការជួញដូរមនុស្ស និងទាសភាពសម័យទំនើប»

ភ្នំពេញ៖ លោកស្រី​ រស់​ សុផានី​ អភិបាលរងខេត្ត​ តំណាងឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាលខេត្តបន្ទាយមានជ័យ​ បានអញ្ជើញជាអធិបតី​ភាព​ បើកកិច្ចសន្ទនាអន្តរជំនឿ ដើម្បីសុខដុមនីយកម្មសាសនានៅកម្ពុជា ឆ្នាំ២០២៣ ក្រោមប្រធានបទ «សាសនិកចូលរួមប្រឆាំងការជួញដូរមនុស្ស និងទាសភាពសម័យទំនើប» ធ្វើឡើងនៅសាលប្រជុំ​ក្រុមប្រឹក្សា​ខេត្ត​ នាថ្ងៃទី១៧​ ខែមិនា​ ឆ្នាំ​២០២៣។

អង្គសិក្ខាសាលានេះក៏មានការចូលរួម​ ថ្នាក់ដឹកនាំមន្ត្រីសង្ឃ​ខេត្ត​ ព្រះរាជាគណៈ ព្រះមន្រ្តីសង្ឃគណព្រះគ្រូអនុគណ ព្រះចៅអធិការវត្ត លោក​ បៀវ​ ថាន​ ប្រធានមន្ទីរធម្មការ និង សាសនាខេត្ត តំណាងអង្គការបេសកកម្មយុត្តិធម៌អន្តរជាតិ (IJM)​ បណ្តាថ្នាក់ដឹកនាំសាសនានានាជុំវិញខេត្តបានចូលរួម។

លោកស្រី​ រស់​ សុផានី​ អភិបាលរងខេត្ត​ លើកឡើងថា​ ៖​ អំពើជួញដូរមនុស្ស ជាប្រភេទឧក្រិដ្ឋកម្មឆ្លងដែន ដែលប្រកបដោយគ្រោះថ្នាក់ចំពោះមនុស្ស គ្រប់វ័យ គ្រប់ភេទ ក្នុងសង្គម គ្រោះថ្នាក់ជាញឹកញាប់ត្រូវបានរកឃើញក្នុងចំណោមអ្នកធ្វើចំណាកស្រុក ឫទេសន្តរប្រវេសន៍ ដែលស្វែងរកការងារនិងប្រាក់ចំណូល នៅឆ្ងាយពីទីកន្លែងដែលខ្លួនរស់នៅ។

លោកស្រី​ បន្ត​ថា​ ៖​ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ធ្វើការអប់រំផ្សព្វផ្សាយ ដល់សិស្ស និស្សិត និងប្រជាពលរដ្ឋ ឱ្យបានយល់ដឹង អំពីកលល្បិចជនល្មើសជួញដូរមនុស្ស និងផលប៉ះពាល់ ក្នុងការធ្វើទេសន្តរប្រវេសន៍ដោយប្រថុយប្រថាន ដែលអាចកើតមានគ្រោះថ្នាក់ជាយថាហេតុ។ ក្នុងនោះក្រសួងពាក់ព័ន្ធ រួមជាមួយអាជ្ញាធរ សមត្ថកិច្ចគ្រប់ លំដាប់ថ្នាក់ និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជម្រុញការផ្សព្វផ្សាយ ឱ្យបានដល់គ្រប់ស្រទាប់នៃយុវជន សិស្ស-និស្សិត ប្រជាពលរដ្ឋនៅជនបទ និងតាមតំបន់ដែលមានសេវាកំសាន្ត ឱ្យបានយល់ដឹងជ្រួតជ្រាប អំពីគ្រប់ល្បិចកល របស់ជនខិលខូច ដែលឆ្លៀតឱកាស ប្រើប្រាស់មធ្យោបាយ ដើម្បីអូសទាញប្រជាពលរដ្ឋ ឱ្យធ្លាក់ចូលក្នុងអន្ទាក់គ្រោះថ្នាក់ នៃអំពើជួញដូរមនុស្ស៕

អត្ថបទដែលជាប់ទាក់ទង