ឯកឧត្តម វុី សំណាង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មការរៀបចំពិធីប្រកាស ODF ខេត្តកំពង់ស្ពឺ
ភ្នំពេញ៖ ឯកឧត្តម វុី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មការរៀបចំពិធីប្រកាសODF ខេត្តកំពង់ស្ពឺ។
កិច្ចប្រជុំនេះមានការអញ្ជើញពី ឯកឧត្ដម អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោកនាយករងទីចាត់ការ លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក លោកស្រី គណៈអភិបាលក្រុង ស្រុក៕