អ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ចុះសួរសុខទុក្ខ និង ជួបសំណេះសំណាលជាមួយសមាជិកគណបក្ស និង សកម្មជនបក្សក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល
ភ្នំពេញ៖ អ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី២ ក្រុមការងារចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញចុះសួរសុខទុក្ខ និង សំណេះសំណាលជាមួយមន្ត្រីគណបក្សស្រុក ឃុំ ភូមិ និង សកម្មជនគណបក្សនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលមានអ្នកចូលរួមប្រមាណជាង ៤ពាន់នាក់។
បន្ទាប់ពីធ្វើការសាកសួរសុខទុក្ខដល់សមាជិកសមាជិកា និង សកម្មជនគណបក្សរួចមក អ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព បានរំលឹកអំពីទុក្ខវេទនារបស់ប្រជាពលរដ្ឋខ្មែរក្នុងរបបប្រល័យពូជសាសន៍ ប៉ុលពតជូនដល់សកម្មជន និង សមាជិកថ្មីនៃគណបក្សប្រជាជនកម្ពុជាប្រចាំនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
ក្រោមវត្តមានរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសវត្តមាន សម្ដេចតេជោ ប្រទេសកម្ពុជាបានរួចផុតភ្លើងសង្គ្រាម ប្ដូរមកជាសុខសន្តិភាព សុវត្ថិភាព និងការអភិវឌ្ឍន៍ស្ទើរគ្រប់វិស័យ។
ឆ្លៀតក្នុងឱកាសនេះ អ្នកឧកញ៉ា បណ្ឌិត ក៏បាននាំយកនូវអំណោយជាថវិកាមួយចំនួនដើម្បីចែកជូនដល់គណបក្សឃុំ គណបក្សស្រុក មន្ត្រីឃុំ-ស្រុក យុវជនឃុំ-ស្រុក នគរបាល អាវុធហត្ថ ផ្នែករង និងចំណាយផ្សេងៗទៀត ដែលសរុបជាទឹកប្រាក់អស់ចំនួនប្រមាណជាង ២រយ លានរៀល។
ជាទីបញ្ចប់ អ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព បានមានប្រសាសន៍ផ្ដាំផ្ញើ ណែនាំឱ្យមន្ត្រី និងសកម្មជនព្រមទាំងសមាជិកគណបក្សឃុំ គណបក្សស្រុកទាំងអស់អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំ និងអភិវឌ្ឍប្រទេសឱ្យកាន់តែរីកចំរើនបន្ថែមទៀត ៕