**កម្ពុជា និងជប៉ុន ចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន**ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី៖ ក្រសួងឧស្សាហកម្មដាក់ចេញទិសដៅយុទ្ធសាស្ត្រចំនួន៧ ដើម្បីសម្រេចយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលក្រោមឱវាទប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមីនា ឆ្នាំ២០២៥ និងផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ**រដ្ឋបាលខេត្តកំពង់ចាម ដាក់ផែនការចាត់តាំងអនុវត្តសកម្មភាពរៀបចំសង្ក្រាន្ត ដើម្បីអបអរសាទរចូលឆ្នាំថ្មី និងបង្កលក្ខណៈឱ្យសប្បាយរីករាយជូនប្រជាពលរដ្ឋ**អគ្គនាយកធនាគារ ARDB អញ្ជើញផ្សព្វផ្សាយស្តីពីឥណទានដល់សហគមន៍ដាំបន្លែ ចិញ្ចឹមសត្វ ក្នុងស្រុកស្ទោងខេត្តកំពង់ធំ និងខេត្តសៀមរាប**ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសង្គមកិច្ច**មហាយក្សចិន នៅតែជាប្រទេសដែលគំរាមកំហែងកំពូលទាំងផ្នែកយោធា និងតាមអ៊ីនធឺណិតចំពោះសហរដ្ឋអាម៉េរិក**នាយករដ្ឋមន្ត្រីថៃ បានឆ្លងផុតការបោះឆ្នោតដកសេចក្ដីទុកចិត្តនៅក្នុងរដ្ឋសភាយ៉ាងងាយស្រួល**លោក JD Vance នឹងដឹកនាំគណៈប្រតិភូអាមេរិក ធ្វើទស្សនកិច្ចទៅកាន់ដែនដី Greenland នៅក្នុងសប្ដាហ៍នេះ**សម្តេចធិបតី សង្ឃឹមថា ឆ្នាំ២០២៥នេះ នឹងអាចឈានទៅដល់ការសម្អាតខេត្តព្រះសីហនុ ជាកន្លែងសុវត្ថិភាពល្អ**វៀតណាម នឹងកាត់បន្ថយពន្ធរបស់ខ្លួនលើផលិតផលអាម៉េរិកមួយចំនួន រួមទាំងឧស្ម័នធម្មជាតិរាវ LNG និងរថយន្ត**សហរដ្ឋអាម៉េរិក ឈានដល់កិច្ចព្រមព្រៀងទាំងជាមួយអ៊ុយក្រែន និងរុស្ស៊ី ដើម្បីផ្អាកការវាយប្រហារនៅសមុទ្ទ និងហេដ្ឋារចនាសម្ព័ន្ធថាមពល **យ៉ាងហោចណាស់មនុស្ស១៨នាក់បានបាត់បង់ជីវិត ដោយសារភ្លើងឆេះព្រៃនៅទូទាំងតំបន់ភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង**អ្នកនាំពាក្យ៖ សាធារណជនសូមពិនិត្យនិងតាមដានការប្រែប្រួលគុណភាពខ្យល់ តាមប្រព័ន្ធផ្សព្វផ្សាយរបស់ក្រសួងបរិស្ថាន ព័ត៌មានផ្ទាល់តាមរយៈឧបករណ៍នៅទូទាំងប្រទេស**ប្រធានាធិបតីអ៊ុយក្រែនអះអាងថា ប្រទេសរុស្ស៊ីអាចមានឥទ្ធិពល លើសមាជិកនៃរដ្ឋបាលសហរដ្ឋអាមេរិក “តាមរយៈព័ត៌មាន”**នាយករដ្ឋមន្ត្រីអ៊ីស្រាអែល កំពុងរៀបចំផែនការវាយលុកលើដីថ្មីដ៏ធំមួយ ដែលគ្រោងនឹងដណ្តើមយកទឹកដីដ៏ធំនៅក្នុងតំបន់ហ្គាហ្សា**បុរសជនជាតិជប៉ុនម្នាក់ ត្រូវបានតុលាការកាត់ឱ្យជាប់ពិរុទ្ធទាំងគ្មានកំហុសពីបទឃាតកម្ម**បេសកជនពិសេសរបស់លោក Donald Trump ប្រចាំតំបន់មជ្ឈិមបូព៌ា លោក Steve Witkoff ដើរតួនាទីកណ្តាលក្នុងការបើកការចរចាស្តីពីការដោះស្រាយជម្លោះអ៊ុយក្រែន**ចិនច្រានចោលរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដែលស្នើថាប្រទេសនេះអាចចូលរួមក្នុងការ ដាក់ពង្រាយកងកម្លាំង រក្សាសន្តិភាព**សម្តេចនាយករដ្ឋមន្រ្តី៖ កោះគុតមិនបានបាត់បង់ដូចការញុះញង់របស់ក្រុមប្រឆាំងនោះទេ

លោកឧកញ៉ា ហួត ឈឿន៖ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត មានគុណសម្បត្តិសាកសមនឹងទទួល ឋានន្តរស័ក្តិជានាយឧត្តមសេនីយ៍

ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ បានចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិថ្នាក់នាយឧត្តមសេនីយ៍ ដល់បណ្ឌិត ហ៊ុន ម៉ាណែត ជាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។

ជុំវិញការទទួលបានឋានន្តរស័ក្តិថ្នាក់នាយឧត្តមសេនីយ៍របស់បណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានលោកឧកញ៉ា ហួត ឈឿន ប្រធានសភាពាណិជ្ជកម្មពីរខេត្តគឺ មណ្ឌលខេត្តកំពង់ចាម និងខេត្តមណ្ឌលគិរី បានបង្ហាញទស្សនៈផ្ទាល់ខ្លួនថា ឯកត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ពិតជាមានគុណសម្បត្តិគ្រប់គ្រាន់នឹងទទួល ឋានន្តរស័ក្តិជានាយឧត្តមសេនីយ៍(ផ្កាយ៤)។

លោកឧកញ៉ា ហួត ឈឿនបានសម្តែងការគាំទ្រពេញទំហឹងចំពោះការប្រោសព្រះរាជទានដំឡើងឋានន្តរស័ក្តិនាយឧត្តមសេនីយ៍ (ផ្កាយ៤) ជូនបណ្ឌិត ហ៊ុន ម៉ាណែត។

លោកឧកញ៉ា បានគាំទ្រការដំឡើងនូវឋានន្តរស័ក្តិនេះ ដោយបានកត់សម្គាល់នូវគុណសម្បត្តិធំៗមួយចំនួនរបស់ឯកឧត្ដមបណ្ឌិតដោយក្នុងនោះនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ជានាយទាហានជាន់ខ្ពស់មួយរូបរបស់កម្ពុជា ដែលបានបញ្ចប់ការសិក្សាខ្ពស់រួមមាន៖ ជាកូនខ្មែរដំបូងគេ បានបញ្ចប់ការសិក្សានៅសាលាបណ្ឌិត្យយោធាអាមេរិក West Point និងបានបញ្ចប់ថ្នាក់អនុបណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ New York សហរដ្ឋអាមេរិក និងថ្នាក់បណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស។

បន្ថែមពីលើសមត្ថភាពនៃចំណេះដឹងហើយនោះ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ជានាយទាហាន ដែលបានចូលប្រឡូកក្នុងកិច្ចការយោធាដោយផ្ទាល់តាំងពីក្រោយពេលបញ្ចប់ការសិក្សា។ ជាពិសេសក្នុងសមរភូមិនាប្រាសាទព្រះវិហារ ដោយការឈ្លានពានរបស់ថៃ នាឆ្នាំ២០០៨ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ជានាយទាហានវ័យក្មេងមួយរូប មានភាពអង់អាចក្លាហាន និងបានចុះជាប់ប្រចាំទៅសមរភូមិជួរមុខ។

លោកឧកញ៉ា ហួត ឈឿន បានកត់សម្គាល់ឃើញថា នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត តែងចុះទៅដល់សមរភូមិមុខនៅប្រាសាទព្រះវិហារ ប្រាសាទតាមាន់ និងប្រាសាទតាក្របីជាដើមហើយឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត មានភាពច្បាស់លាស់ និងប្រាកដនិយម ភាពអង់អាចក្លាហាន។

បន្ថែមពីលើនេះ លោកឧកញ៉ា ហួត ឈឿន ក៏បានមើលឃើញថា នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត មានសណ្តានចិត្តប្រកបដោយព្រហ្មវិហារធម៌ ខ្វាយខ្វល់គិតពីសុខទុក្ខ និងមានទំនួលខុសត្រូវខ្ពស់ចំពោះពលទាហាន ដោយបានយកអំណោយសម្ភារៈ ជាពិសេសទឹកចិត្តជាមួយយុទ្ធជនជួរមុខ ហើយនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត មានទាំងព្រមទាំងអត្តចរិត សីលធម៌ គុណធម៌ និងភាពជាអ្នកដឹកនាំ៕

អត្ថបទដែលជាប់ទាក់ទង