ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង សូមគោរពចូលរួមអបអរសាទរ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ត្រូវបានព្រះមហាក្សត្រ ដំឡើងឋានន្តរស័ក្តិជា «នាយឧត្តមសេនីយ៍»
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានចូលរួមអបអរសាទរចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ក្នុងឱកាសដែលឯកឧត្តម ឧត្តមសេនីយ៍ឯក ត្រូវបាន ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យ ត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិជា «នាយឧត្តមសេនីយ៍» ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយករង សូមគោរពជូនពរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី សូមទទួលបាននូវសុខភាពល្អបរិបូណ៌ កាយពលមាំមួន កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បីបន្តដឹកនាំនាវាកម្ពុជា ឆ្ពោះទៅកាន់ត្រើយសុខសន្តិភាព និងវឌ្ឍនភាពជារៀងរហូត ៕