ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា អញ្ជើញផ្ដល់បាឋកថា ស្ដីពី “ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យ” ជូនដល់គណៈគ្រប់គ្រង សាស្ត្រាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យក្រចេះ
ភ្នំពេញ៖ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញផ្ដល់បាឋកថា ចែករំលែកបទ ពិសោធន៍ និងចំណេះដឹង ស្តីពី “ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យក្នុងរដ្ឋបាលសាធារណៈ”។ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គាធិការ អគ្គនាយក អគ្គនាយករង និងប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្រ្តីនៃក្រសួងមុខងារសាធារណៈ គណៈគ្រប់គ្រង សាស្ត្រាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យក្រចេះ សរុបមានអ្នកចូលរួម ចំនួនប្រមាណជាង ៥០០នាក់ ៕