អភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី ក្នុងវត្តតាសែនមានជ័យ ស្រុកកំរៀង
ភ្នំពេញ៖ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង នព្រឹកថ្ងៃអាទិត្យ ១៣រោច ខែផល្គុន ឆ្នាំ ខាល ចត្វា ស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តតាសែនមានជ័យ ហហៅវត្តអូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង។
ព្រះវិហារថ្មីនេះ មានកម្ពស់១២ម៉ែត្រ បណ្ដោយ ១៩.៤០ម៉ែត្រ និងទទឹង ៧.៤០ម៉ែត្រ ដែលចំណាយថវិកាសរុប ៨៦,៥៩២ដុល្លាសហរដ្ឋអាមេរិក ៕