**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស

លោកជំទាវ ម៉ែន​ សំអ​ន​៖​ កម្មករ កម្មការិនី ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព ដើម្បីធានានិរន្តរភាពការងារដូចសព្វថ្ងៃ

ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត​ ម៉ែន​ សំអ​ន​ ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា​ និងអធិការកិច្ច​ នាព្រឹកថ្ងៃអាទិត្យ ១៣រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ បានអញ្ចេីញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយកម្មករ​ កម្មការិនី​ ចំនួន​ ២០០នាក់​ នៃរោងចក្រត្រីប៉ុស​ អ៉ីនធឺណេសិនណលខូអិលធីឌី​ ស្ថិតក្នុងឃុំឈូកស​ ស្រុកកំពង់ត្រឡាច​ខេត្តកំពង់ឆ្នាំង​​។

ថ្លែងក្នុងឱកាសជួបសំណេះសំណាលនាពេលនោះ​ លោកជំទាវកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញេីរសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជូនដល់ដោយក្តីនឹករលឹក​ និងការគិតគូនូវសុខទុក្ខប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង។

លោកជំទាវកិត្តិសង្គហបណ្ឌិត បានថ្លែងនូវការកោតសសេីរ​ ដល់ឯកឧត្តម​ ស៊ុន​ សុវណ្ណារិទ្ធ​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង​ ដែលបានដឹកនាំ​ខេត្តដែលបានកែប្រែសោភណ្ឌភាពរបស់ខេត្តគួរឲ្យកត់សម្គាល់​ ។ ដោយឡែកការជួបសំណេះសំណាលនេះ​ គឺជាការខិតខំដោះស្រាយរបស់រាជរដ្ឋាភិបាលកម្ពុជាមួយផ្នែកទៀត​ ដូចជាតាមរយៈ​ ការផ្តល់នូវគោលនយោបាយគាំពារសង្គម​ ការគិតគូអំពី​សុខុមាលភាពសង្គម​ ការតម្លេីងប្រាក់បៀវត្ស​ និងការផ្តល់អត្ថប្រយោជន៍ផ្សេងៗ​ ដល់កម្មករ​ កម្មការិនី​ ជាដេីម​ ។ ល។

លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងអំណរគុណដល់ក្មួយៗកម្មករ​ កម្មការិនី​ ទាំងអស់ ដែលបានចំណាយពេលនៅថ្ងៃឈប់សម្រាកមកចូលរួមពិធីសំណេះសំណាលនាពេលនេះ និងបានផ្តាំផ្ញេីរដល់កម្មករ​ កម្មការិនីត្រូវចូលរួម ថែរក្សាសុខសន្តិភាព ដើម្បីធានាបាននូវនិរន្តរភាពការងារទាំងអស់គ្នា។

ក្នុងឱកាសនេះដែរលោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បាននាំយកនូវអំណោយចែកជូនបងប្អូនកម្មករ​ កម្មការិនីសរុបចំនួន ២០០​នាក់​ ក្នុងម្នាក់ៗទទួលបាន​ អង្ករ ២៥គីឡូក្រាម​, ទឹកត្រី​ ១យួរ​, ទឹកស៉ីអ៉ីវ​ ១យួរ​, ត្រីខ​ ១យួរ​ និង​ថវិកា២ម៉ឺនរៀល​ បន្ទាប់មកក៏មានការពិសារអាហារថ្ងៃត្រង់រួមគ្នា​ ក្នុងបរិយាកាស​ និងសិ្នទ្ធស្នាលជាទីបំផុត​ ៕

អត្ថបទដែលជាប់ទាក់ទង