**លោក Erdogan បញ្ជាក់ថា ទួរគីនឹងធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយបូព៌ា ខណៈពេលដែលនៅតែប្រឈមមុខនឹងលោកខាងលិច**UN ទាមទារឱ្យអ៊ីស្រាអែលបញ្ចប់វត្តមានខុសច្បាប់នៅក្នុងទឹកដីប៉ាឡេស្ទីនក្នុងរយៈពេល ១២ខែ**ក្រុម Hizbollah ប្តេជ្ញាសងសឹកអ៊ីស្រាអែល ជុំវិញការបំផ្ទុះគ្រាប់បែក**ប្រទេសអាឡឺម៉ង់នឹងវិនិយោគ ១២ពាន់លានអឺរ៉ូសម្រាប់ការច្នៃប្រឌិតថ្មី**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រមូលទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជាពិសេសសំណល់ប្លាស្ទិក មិនត្រឹមតែធ្វើឱ្យបរិស្ថានស្អាត ទីសាធារណៈមានសោភ័ណភាព ថែមទាំងធ្វើឱ្យសុខភាពរបស់ប្រជាជនល្អ**ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ រួមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តកំសាន្ត**នាយកប្រតិបត្តិមូលនិធិអាស៊ី ប្រកាសគាំទ្រ និងជួយដល់កិច្ចអភិវឌ្ឍន៍នៅកម្ពុជា ដោយដើរស្របគោល នយោ បាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ដើម្បីសម្រេចបានការអភិវឌ្ឍ និងវិបុលភាព**ក្រុមប្រឹក្សាជាតិស្តីពីអាហារូបត្ថម្ភ បើកកិច្ចប្រជុំលើកទី១ សម្រាប់ការរៀបចំយុទ្ធសាស្ត្រជាតិ ស្តីពីការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារនៅកម្ពុជា**ក្រសួងសុខាភិបាល ចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី«ការការពារសុខភាព ត្រៀមបង្ការ និងឆ្លើយតបនឹងគ្រោះទឹកជំនន់»**ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងស្តាប់ព្រះធម៌ទេសនា ក្នុងបិណ្ឌ២ នៃពិធីបុណ្យកាន់បិណ្ឌ នៅវត្តស្រះកែវមុន្នីវណ្ណ(ហៅវត្តលេី)**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភី អាហារូបករណ៍អង្គការ JICA ទៅសិក្សានៅប្រទេសជប៉ុនឆ្នាំ២០២៤**សូមប្រយ័ត្នល្បិចឆបោកប្រាក់ថ្មី តាមរយៈការបញ្ជាទូរស័ព្ទពីចម្ងាយ (Wireless Paring)**អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ដែលធ្វើឱ្យជន់លិចផ្ទះប្រជាពលរដ្ឋមួយចំនួន ក្នុងស្រុកព្រៃនប់**កម្ពុជា-នូវែលសេឡង់ ពេញចិត្តជាខ្លាំងចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ**អភិបាលខេត្តកណ្ដាល ជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ ជាគ្រូបង្រៀនបំប៉ន សិស្សថ្នាក់ទី១២ ចំនួន៤វិទ្យាល័យ ក្នុងក្រុងតាខ្មៅ**ក្រសួងការងារ អំពាវនាវនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅជប៉ុន ដើរតួជាទូតសុឆន្ទៈនៅលើឆាកអន្តរជាតិ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បើកវគ្គបណ្តុះបណ្តាលស្តីពីការត្រួតពិនិត្យនីត្យានុកូលភាព**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំនិងការធ្វើបទបង្ហាញអំពីសមិទ្ធផលការងារសម្រេចបាននិងទិសដៅការងាររបស់រដ្ឋបាលខេត្តតាកែវ**កូនឈើចំនួន ១ម៉ឺនដើម ត្រៀមនឹងយកទៅដាំនៅទីតាំងដាំស្តារព្រៃឈើក្នុងដែនជម្រកសត្វព្រៃកែវសីមា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ ដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំដំណើរការ នៃការទូទាត់ចំណាយមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស.

ឯកឧត្ដម ឆាយ សុផល អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលជូនសិក្ខាកាម អ្នកសារព័ត៌មានប្រមាណជាង ៥០០នាក់ នៅរាជបណ្ឌិត្យសភាកម្ពុជា

ភ្នំពេញ៖ ឯកឧត្ដម ឆាយ សុផល អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អមដំណើរដោយ ឯកឧត្ដម យ៉ែម ណយ ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធាននាយកដ្ឋានមណ្ឌលព័ត៌មាន ព្រមទាំងប្រធានសមាគមទាំង១៣ នៃសម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីបិទវគ្គបណ្ដុះបណ្ដាលជូនសិក្ខាកាមចំនួន ៥៦៧ នាក់ បានបញ្ចប់ការសិក្សារយៈពេល ២ថ្ងៃ ក្រោមប្រធានបទ «ជំនាញសរសេរព័ត៌មានកម្រិតខ្ពស់» នៅអគារខេមរវិទូ នៃរាជបណ្ឌិត្យសភាកម្ពុជា ដែលរៀបចំដោយសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា។

ថ្លៃងក្នុងមតិសំណេះសំណាលបិទវគ្គបណ្ដុះបណ្ដាល ឯកឧត្ដម ឆាយ សុផល ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ សួរសុខទុក្ខ របស់ឯកឧត្ដមរដ្ឋមន្ដ្រីក្រសួងព័ត៌មាន មកកាន់សិក្ខាកាមទាំង ៥៦៧នាក់ផងដែរ។

ឯកឧត្តមអនុរដ្ឋលេខាធិការ បានលើកឡើងថា នេះជាវគ្គបណ្ដុះបណ្ដាលដ៏ធំមួយ ដែលមានសិក្ខាកាមចូលរួមសិក្សាជាច្រើននាក់ និងមានការរៀបចំប្រកបដោយភាពល្អប្រសើរ និងសូមសរសើរដល់សមាគមដែលមានគំនិតផ្ដួចផ្ដើមរៀបចំវគ្គបណ្ដុះបណ្ដាលនេះឡើង។

ឯកឧត្ដមអនុរដ្ឋលេខាធិការ បានមានប្រសាសន៍ថា នៅពេលមហាជនរិះគន់លើអត្ថបទសរសេរ និងការផ្សាយរបស់ខ្លួន អ្នកសារព័ត៌មានត្រូវធ្វើការត្រួតពិនិត្យលើអត្ថបទដែលបានសរសេរនោះ ប្រសិនបើមានកំហុស ត្រូវចេះកែតម្រូវ និងសុំទោស ហើយមិនត្រូវបន្ដឱ្យរឿងសរសេរខុសកើតឡើងជាដដែលៗនោះទេ។

ឯកឧត្ដមអនុរដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា អ្នកសារព័ត៌មានត្រូវពង្រឹងលើសីលធម៌បុគ្គលជាមុន និងបន្ដខិតខំយ៉ាងណាអោយខ្លួនមានក្រមសីលធម៌សម្រាប់វិជ្ជាជីវៈបន្ថែមទៀត។ ជាងនេះទៅទៀតអ្នកសារព័ត៌មានគប្បីត្រូវអានសៀវភៅឱ្យបានច្រើន ដើម្បីពង្រឹងសមត្ថភាព និងពុទ្ធិ លើការសរសេរព័ត៌មានកម្រិតខ្ពស់។

ឯកឧត្ដមអនុរដ្ឋលេខាធិការ បានណែនាំដល់សិក្ខាកាមថា អ្នកសារព័ត៌មានគួរមានបណ្ណាល័យតូចមួយនៅផ្ទះ ឬ នៅកន្លែងធ្វើការ ដើម្បីរក្សាបាននូវស្មារតីនិពន្ធ ឬ សរសេរព័ត៌មានប្រកបដោយប្រសិទ្ធភាពខ្ពស់។

ឆ្លៀតក្នុងឱកាសបិទវគ្គបណ្ដុះបណ្ដាល លោកបណ្ឌិត ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា បានរៀបរាប់ប្រាប់ថា សមាគមបានរៀបចំវគ្គបណ្ដុះបណ្ដាលជូនអ្នកសារព័ត៌មាន និងអ្នកស្រឡាញ់ចូលចិត្ដវិស័យព័ត៌មាន បានចំនួន២លើកមកហើយ ហើយនេះជាលើកទី២ ដែលមានចំនួនសិក្ខាកាមចូលសិក្សា ៥៦៧ នាក់ មានស្រី្ដ ៨២នាក់ ក៏មានស្រី្ដជាជនជាតិជប៉ុនម្នាក់ផងដែរ។

លោកបណ្ឌិត បានបន្ដថា ការៀចំវគ្គបណ្ដុះបណ្ដាលទាំង ២វគ្គ គឺមានចំនួនសិក្ខាកាមចូលរួមសិក្សាសរុបជិត ១០០០នាក់ហើយ ដែលទទួលបានចំណេះដឹង ជំនាញ និងបទពិសោធន៍ល្អៗលើវិស័យព័ត៌មាន។ គ្រប់វគ្គដែលសមាគមបានរៀបចំឡើងសុទ្ធសឹងតែទទួលបានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ជាពិសេស វគ្គបណ្ដុះបណ្ដាលនីមួយៗ តែងតែទទួលបាននូវការគាំទ្រជាស្មារតីដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធិពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។

លោកបណ្ឌិត បានបញ្ជាក់បន្ថែមទៀតថា គ្រប់សកម្មភាពបណ្ដុះបណ្ដាលគឺមានការយកចិត្ដទុកដាក់ពីសំណាក់ក្រសួងព័ត៌មាន ជាពិសេស ឯកឧត្ដម យ៉ែម ណយ ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមណ្ឌលព័ត៌មាន ជានិច្ចកាល ឯកឧត្ដម តែងតែចូលរួមសម្របសម្រួល និងដឹកនាំ ចង្អុលបង្ហាញលើការរៀបចំវគ្គបណ្ដុះបណ្ដាលជូនសិក្ខាកាម។ ហើយរយៈពេល២ថ្ងៃ នៃវគ្គសិក្សានេះ ឯកឧត្ដមសាស្ដ្រាចារ្យ មឿន ឈានណារិទ្ធ ជាគ្រូបណ្ដុះបណ្ដាលផ្ទាល់ លើមេរៀន ជំនាញសរសេរព័ត៌មានកម្រិតខ្ពស់ ព្រមទាំងមានគ្រូឧទ្ទេស និងវាគ្មិនជាច្រើននាក់ផងដែរ។

លោកបណ្ឌិត ហោ គន្ធា សូមធ្វើការកោតសរសើរចំពោះសិក្ខាកាមដែលបានយកចិត្ដទុកដាក់ ត្រង់ត្រាប ស្ដាប់ និងព្យាមយាមសិក្សាក្រេបយកចំណេះដឹង ជំនាញ បទពិសោធន៍ក្នុងអំឡុងពេល២ថ្ងៃ កន្លងមក និងជាពិសេសលោកបណ្ឌិតក៏សូមថ្លែងអំណរគុណចំពោះសប្បុរសជនដែលតែងតែគាំទ្រ ឧបត្ថម្ភ លើការរៀបចំវគ្គបណ្ដុះបណ្ដាលសម្រាប់អ្នកសារព័ត៌មាន ៕

អត្ថបទដែលជាប់ទាក់ទង