**លោកជំទាវ ខៀវ សុផានី ដឹកនាំគណៈប្រតិភូចុះត្រួតពិនិត្យដំណើរការ ជួសជុលបញ្ចប់អគារស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប៊ុលហ្គារី និងស៊ែប៊ី**កងទ័ពជើងគោគ និងតុលាការខេត្តកំពង់ស្ពឺ ចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ពីការចាប់ខ្លួនវរសេនីយ៍ទោ សុខ ស៊ុនណារ៉េត ពាក់ព័ន្ធករណីគ្រឿងញៀន**ចាប់ពីថ្ងៃទី១៥-១៧ ខែវិច្ឆិកា នៅតាមបណ្ដាតំបន់មួយចំនួន នៃប្រទេសកម្ពុជា នឹងអាចបន្តមានភ្លៀងធ្លាក់**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ សភាពការណ៍សន្ដិសុខ ថ្ងៃទី១ នៃបុណ្យអុំទូក មានភាពល្អប្រសើរ ពលរដ្ឋកម្សាន្ដសប្បាយយ៉ាងច្រើនកុះករ ក្រោមម្លប់សន្តិភាព**អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជួបពិភាក្សាការងារជាមួយ ប្រធានក្រុមប្រឹក្សាធុរកិច្ចចក្រភពអង់គ្លេស-អាស៊ាន**ឧត្តមសេនីយ៍ឯក សុខ វាសនា ផ្ញើសារំលែកទុក្ខ ជូនក្រុមគ្រួសារនៃសព ចំពោះមរណភាពឧត្តមសេនីយ៍ឯក ឆាយ ប៊ុណ្ណា**សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុង ថ្ងៃទី១**សម្ដេចតេជោ៖ បើគ្មានសន្តិភាពទេ ក៏គ្មានពិធីបុណ្យអុំទូកដែរ**ព្រះមហាក្សត្រ ស្តេចយាងជាព្រះរាជាធិបតី ព្រះរាជពិធីបុណ្យអុំទូក**ខេត្តសៀមរាប រៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ ឆ្នាំ២០២៤**ហ្វីលីពីនប្រកាសអាសន្នអំពីព្យុះ ដល់កម្រិតខ្ពស់បំផុត និង៊ជម្លៀស មនុស្សរាប់ពាន់នាក់**រដ្ឋមន្ត្រីសុខាភិបាល៖ គ្រូពេទ្យ បុគ្គលិកសុខាភិបាលទាំងអស់ ត្រូវត្រៀមលក្ខណៈ ឱ្យបានគ្រប់ពេលវេលា ទាំងការសង្រ្គោះបឋម សង្គ្រោះបន្ទាន់ ក្នុងការកើតមាននិភ័យផ្សេងៗ ជាយថាហេតុណាមួយ**ការរៀបចំក្បួនដង្ហែប្រទីបទៅតាមលំដាប់លេខរៀង ថ្ងៃទី១ ថ្ងៃទី២ ក្នុងព្រះរាជពិធីបុណ្យអុំទូក ត្រូវនឹងថ្ងៃទី១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០២៤**កឋិនទានសាមគ្គី វត្តថ្មរមៀល ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ទទួលបានថវិកាចំនួន ៣ម៉ឺនដុល្លារ ប្រគេនដល់ព្រះភិក្ខុសង្ឃ**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចុះពង្រឹងផែនការ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ក្នុងព្រះរាជពិធីបុណ្យអុំទូក**បទវិភាគ៖តំបន់អាស៊ី-ប៉ាស៊ីហ្វិកមិនមែនជាក្តារអុកសម្រាប់ការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយទេ តែគឺជាគោលដៅដ៏ពេញនិយមសម្រាប់កិច្ចសហប្រតិបត្តិការនិងការបើកទូលាយ**និស្ស័យរបស់ Xi Jinping ជាមួយអាមេរិកឡាទីន**ភាពបើកចំហគឺជាខ្សែបន្ទាត់ជីវិតនៃកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិក**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មាននៃប្រទេសប៉េរូ

កម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះ សន្និសីទសកលស្តីពីជំនួយដល់ជនរងគ្រោះដោយសារមីន នៅខែតុលា

ភ្នំពេញ៖ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ នៅទីស្នាក់ការអាជ្ញាធរមីន ក្នុងជំនួបជាមួយទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន លោក Juan Carlos Ruan នាយកអង្គភាពគាំទ្រការអនុវត្តអនុសញ្ញាស្តីពីការហាមប្រាម ការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីនចោល (អនុសញ្ញាអូតាវ៉ា-ISU-APMBC) បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលអនុញ្ញាតឲ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃ «សន្និសីទសកលស្តីពីជំនួយដល់ជនរងគ្រោះដោយសារមីនប្រឆាំងមនុស្ស និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងសិទ្ធិជនពិការ» ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅក្នុងខែតុលា ឆ្នាំ២០២៣ និងមានប្រទេសប្រមាណជា ៤០ចូលរួម។

ការថ្លែងបែបនេះ ក្នុងដំណើរទស្សនកិច្ចស្វែងយល់អំពីវឌ្ឍនភាព នៃការងារបោសសម្អាតមីននៅកម្ពុជា ក្នុងក្របខណ្ឌអនុសញ្ញាអូតាវ៉ា។

ជាមួយគ្នានេះ លោក Juan Carlos Ruan បានកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកក្នុងការដោះស្រាយបញ្ហាមីន ហើយលោកនាយកសង្ឃឹមថា កម្ពុជានឹងទទួលបានជោគជ័យតាមផែនការគ្រោងទុក ដើម្បីបញ្ចប់ការងារបោសសម្អាតមីនឲ្យអស់ក្នុងឆ្នាំ២០២៥។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណ ISU-APMBC ដែលតែងតែផ្តល់ការគាំទ្រដល់កម្ពុជាក្នុងការរៀបចំផែនការបោសសម្អាតមីន ឱ្យសម្រេចទៅតាមមាត្រា៥ នៃអនុសញ្ញាអូតាវ៉ា ក្នុងនាមកម្ពុជាជារដ្ឋភាគី។

ទេសរដ្ឋមន្ត្រី លី ធុជ បានបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ពី សម្តេចតេជោ នាយករដ្ឋមន្រ្តី សកម្មភាពមីននៅកម្ពុជា បានឈានដល់របត់ថ្មីមួយទៀត ដែលមានការចូលរួមយ៉ាងផុសផុលពីវិស័យឯកជន សប្បុរសជន និងប្រជាពលរដ្ឋខ្មែរគ្រប់លំដាប់ថ្នាក់ ព្រមទាំងមានការតាំងចិត្តខ្ពស់រួមគ្នាក្នុងការបញ្ចប់ការងារបោសសម្អាតមីនឲ្យអស់ត្រឹមឆ្នាំ២០២៥។

ឯកឧត្ដមទេសរដ្ឋមន្ត្រី បានបន្តទៀតថា បន្ទាប់ពីកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនៃការរៀបចំសន្និសីទសកលស្តីពីជំនួយដល់ជនរងគ្រោះដោយសារមីន ក្នុងខែតុលា ឆ្នាំ២០២៣ កម្ពុជាបានដាក់ជាបេក្ខភាពក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួត ពិនិត្យឡើងវិញ លើកទី៥ អនុសញ្ញាអូតាវ៉ាសម្រាប់ឆ្នាំ២០២៤ ផងដែរ ដែលក្នុងនោះស្នើសុំឲ្យមានការជួយគាំទ្រពី ISU-APMBC៕

អត្ថបទដែលជាប់ទាក់ទង