លោក វ្ល៉ាឌីមៀរ ពូទីន និងលោក ស៊ី ជីនពីង ជួបពិភាក្សាអំពីផែនការសន្តិភាពអ៊ុយក្រែនរបស់ចិននៅទីក្រុងមូស្គូ
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ស្វាគមន៍ប្រធានាធិបតីចិន លោក Xi Jinping មកកាន់ទីក្រុងមូស្គូ សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋ ហើយបញ្ជាក់ថា អ្នកទាំងពីរនឹងពិភាក្សាអំពីសំណើសន្តិភាពអ៊ុយក្រែនរបស់ទីក្រុងប៉េកាំង។
អ៊ុយក្រែន និងចក្រភពអង់គ្លេសបានអំពាវនាវដល់មេដឹកនាំចិនឲ្យប្រើឥទ្ធិពលរបស់ខ្លួន និងដាក់សម្ពាធលើក្រុងម៉ូស្គូឲ្យបញ្ចប់សង្រ្គាម។
គណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ីបើកសំណុំរឿងព្រហ្មទណ្ឌប្រឆាំងនឹងព្រះរាជអាជ្ញា និងចៅក្រមនៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ដែលបានចេញដីកាចាប់ខ្លួនលោកពូទីន។
ប្រសិនបើកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅមិនត្រូវបានបន្តនៅខែឧសភា លោកពូទីនបានឲ្យដឹងថា រុស្ស៊ីនឹងផ្តល់គ្រាប់ធញ្ញជាតិដល់បណ្តាប្រទេសនៅអាហ្វ្រិកដោយឥតគិតថ្លៃ។