រដ្ឋបាលខេត្តកណ្តាល រៀបចំកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត លើកទី៤៦ អាណត្តិទី៣
ភ្នំពេញ៖ រដ្ឋបាលខេត្តខេត្តកណ្តាល នាព្រឹកថ្ងៃអង្គារ ១៥រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត លើកទី៤៦ អាណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្ដម ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ត។ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយកទីចាត់ការ អង្គភាពចំណុះរដ្ឋបាលខេត្ត និងមន្ត្រីពាក់ព័ន្ធសរុបចំនួន ៨៩នាក់ ៕