**អាជ្ញាធររាជធានីភ្នំពេញ៖ ស្ពានអាកាស «មរតកតេជោ» គ្រោងនឹងសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៧ មេសា**លោកស្រី Peng Liyuan ថ្លែងសុន្ទរកថាជាលាយលក្ខណ៍អក្សរក្នុងសន្និសីទតាមប្រព័ន្ធវីដេអូនៃទិវាពិភពលោកកម្ចាត់រោគរបេងឆ្នាំ២០២៥របស់អង្គការសុខភាពពិភពលោក**លោក Han Jong-hee ដែលជា co-CEO របស់ Samsung បានទទួលមរណភាពហើយ ដោយសារគាំងបេះដូង**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញជាអធិបតីបើកវេទិកាផ្សព្វផ្សាយស្ដីពី “វឌ្ឍនភាព នៃវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និង នវានុវត្តន៍ “**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នឹងអញ្ជើញជាអធិបតីកម្មវិធីផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្ស ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥**គយ ជូនដំណឹងស្តីពីការដាក់អនុវត្តសាកល្បងប្រព័ន្ធតាមដានការដឹកជញ្ជូនទំនិញ**អឺរ៉ុប​បារម្ភ​ពី​ភាព​រញ៉េរញ៉ៃ​ក្នុង​ដំណើរ​ការ​សន្តិភាព​អ៊ុយក្រែន​ចំពេល​មាន​កិច្ច​ចរចា​រវាង​អាមេរិក-រុស្ស៊ី និង​អាមេរិក-អ៊ុយក្រែន**សេតវិមាន៖ មន្ត្រីរដ្ឋបាលកំពូលរបស់លោក ដូណាល់ ត្រាំ បានច្រឡំចែករំលែកផែនការសង្គ្រាមនៅក្នុងក្រុមផ្ញើសារ មុនពេលសហរដ្ឋអាម៉េរិកវាយប្រហារទៅលើក្រុមហ៊ូធីនៅយេម៉ែន**កិច្ចពិភាក្សា​រវាង​អាមេរិក ​និង​រុស្ស៊ី​ នៅ​ទីក្រុង​រីយ៉ាដ ​បាន​បញ្ចប់​ក្រោយ​រយៈពេល ១២ម៉ោង**ចិន​ស្វាគមន៍​សមាជិក​សភា​អាមេរិក​បន្ថែម​ទៀត​ដែល​មក​បំពេញ​ទស្សនកិច្ច**មន្ត្រីអាមេរិក និងរុស្ស៊ី បន្តចរចារគ្នាអំពីសង្គ្រាមអ៊ុយក្រែន នៅប្រទេសអារ៉ាប៊ីសាអូឌីត**កម្ពុជា-ចិន ពិភាក្សាគ្នាពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ដើម្បីទាក់ទាញទេសចរចិនឱ្យមានកំណើនជាលំដាប់នៅកម្ពុជា**កងទ័ពហ្វីលីពីន និងកងទ័ពអាមេរិក បានចាប់ផ្ដើមការធ្វើសមយុទ្ធយោធារួមគ្នា រយៈពេល៣សប្ដាហ៍**ឧបនាយករដ្ឋមន្ត្រី ស សុខា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធវីរជនពលី នៅវិមានរម្លឹកគុណវីរជនពលី ប្រទេសឡាវ**បេីករថយន្តដូចហោះ ខណៈប្រជាលរដ្ឋកំពុងដេីរ ហាត់ប្រាណនៅព្រលានយន្តហោះវាលបែកចាន ត្រូវសមត្ថកិច្ចនាំមកកាន់ស្នងការ**សម្ដេចតេជោ បញ្ចេញសារដ៏ឈឺចាប់ក្នុងពេលតែមួយ ដែលសម្ដេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ជាភរិយាកំពុងសម្រាកព្យាបាលជំងឺ ស្របពេលជាមួយបងប្រុស គឺឯកឧត្តម ហ៊ុន សាន ស្ថិតក្នុងដំណាក់កាលចុងក្រោយនៃជីវិត**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពនៃការរៀបចំគន្លងអប់រំនៅកម្ពុជា**ក្រសួងបរិស្ថាន៖ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី២៤ ខែមីនា ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី២៥ ខែមីនា គឺ “ល្អ”**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥**មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ចុះធ្វើការដោះស្រាយបញ្ចប់ដោយជោគជ័យលើករណីវិវាទពាក់ព័ន្ធនឹងមរតក ជូនប្រជាពលរដ្ឋដល់មូលដ្ឋាន

ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បើកវគ្គបណ្តុះបណ្តាល ស្តីពីការបង្ការទប់ស្កាត់ អំពើជួញដូរមនុស្សឆ្លងដែន

បន្ទាយមានជ័យ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចូលរួមជាគណ:អធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការបង្ការទប់ស្កាត់អំពើជួញដូរមនុស្សឆ្លងដែន ការកំណត់អត្តសញ្ញាណជនរងគ្រោះ ការស៊ើបអង្កេតប្រមូលភស្តុតាង និងបង្ក្រាបករណីជួញដូរមនុស្ស រយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ។

វគ្គបណ្តុះបណ្តាលនេះបានធ្វើឡើង នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ដោយមានការចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង នាយការិយាល័យ អធិការរង មេបញ្ជាការរងវរ:ការពារព្រំដែនគោក នាយផ្នែក នាយ-នាយរងប៉ុស្តិ៍ច្រកទ្វារអន្តរជាតិ កងរាជអាវុធហត្ថខេត្ត តំបន់ប្រតិបត្តិការសឹករងខេត្ត និងលោក Chad Meli នាយកផ្នែកស៊ើបអង្កេតតាមប្រព័ន្ធអ៊ិនធឺណិតនិងវិភាគតាមបែបវិទ្យាសាស្ត្រ នៃអង្គការ OPERATION UNDERGROUND RAILROAD និងសិក្ខាកាមជាច្រើននាក់។

ថ្លែងក្នុងពិធីឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី មានប្រសាសន៍ថាដោយបានការអនុញ្ញាតិដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ថ្ងៃនេះខ្ញុំមានកិត្តិយស និងសេចក្តីរីករាយក្នុងការចូលរួមបើកវគ្គបណ្តុះបណ្តាល ស្តីពីការបង្ការទប់ស្កាត់អំពើជួញដូរមនុស្សឆ្លងដែន ការកំណត់អត្តសញ្ញាណជនរងគ្រោះ ការស៊ើបអង្កេតប្រមូលភស្តុតាង និងបង្ក្រាបករណីជួញដូរមនុស្ស នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នាពេលនេះ។

ឯកឧត្តមបន្តថា អំពើជួញដូរមនុស្ស គឺជាឧក្រិដ្ឋកម្មឆ្លងដែន ដែលមួយថ្ងៃៗ មានការវិត្តន៍និងប្រែប្រួលពីសកម្មភាពសាមញ្ញ ទៅជាស្ថានភាពស្មុគស្មាញ ដែលសកម្មភាពនេះទាមទារឲ្យយើងបង្កើនការលើកកម្ពស់សមត្ថភាពធនធានមនុស្ស តាមរយ:ការបណ្តុះបណ្តាល ដែលជាការចាំបាច់ ហើយជាតម្រូវការដល់សមត្ថកិច្ចដែលជាមន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ធនៅក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងការឆ្លើយតបទៅនឹងកង្វល់របស់ប្រជាពលរដ្ឋនិងជនរងគ្រោះ។ វគ្គបណ្តុះបណ្តាលនេះ ជាការចែករំលែកបទពិសោធន៍ ចំណេះដឹង និងច្បាប់ ពាក់ព័ន្ធទៅនឹងអំពើជួញដូរមនុស្ស អាជីវកម្មផ្លូវភេទ ការរំលោភបំពានផ្លូវភេទកុមារដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ និងអំពើជួញដូរមនុស្សតាមរូបភាពកេងប្រវ័ញ្ចពលកម្ម ពពោះជំនួស អាពាហ៏ពិពាហ៏ផ្ទុយឆន្ទះ និងគ្រប់ទម្រង់ពាក់ព័ន្ធអំពើជួញដូរមនុស្សផ្សេងៗទៀត ដែលយើងត្រូវរួមគ្នា ចូលរួមបង្ការទប់ស្កាត់ និងបង្រ្កាប។ ការលើកកម្ពស់សមត្ថភាពយល់ដឹង គឺជាការចាំបាច់សម្រាប់សមត្ថកិច្ចអនុវត្តច្បាប់នៅខេត្តបន្ទាយមានជ័យ ដែលមានព្រំដែនជាប់នឹងប្រទេសថៃ ហើយត្រូវធ្វើកិច្ចសហប្រតបត្តិការតារយ:ការផ្តល់ព័ត៌មានទៅវិញទៅមក ដើម្បីទប់ស្កាត់សកម្មភាពជួញដូរមនុស្សឆ្លងដែន ក៏ដូចជាការស្រាវជ្រាវបង្ក្រាបបទល្មើសជួញដូរមនុស្ស បទល្មើសឆ្លងដែន និងបទល្មើសសម្អាតប្រាក់ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង