**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP**សម្ដេចតេជោ ហ៊ុន សែន ឯកភាពនឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា

ឯកឧត្តម ងួន រតនៈ អំពាវនាវឲ្យស្ត្រីមានផ្ទៃពោះ ទៅពិនិត្យសុខភាពនៅមណ្ឌលសុខភាព ឲ្យបានទៀងទាត់ ដើម្បីធានាសុវត្ថិភាពម្តាយ និងកូន

ភ្នំពេញ៖​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​ប្រធាន​គណៈកម្មាធិការ​សាខា​ កាកបាទក្រហម​កម្ពុជា​ខេត្ត​កំពង់ធំ​ ​បាន​អំពាវនាវ​ដល់​ស្ត្រី​មានផ្ទៃពោះ​ទាំងអស់​ ​សូម​ទៅ​ពិនិត្យ​សុខភាព​នៅ​មណ្ឌលសុខភាព​ឲ្យបាន​ទៀងទាត់​ ​ដើម្បី​ធានា​សុវត្ថិភាព​ម្តាយ​ ​និង​កូន​ ជៀ​ង​វាង​មានគ្រោះថ្នាក់​ជាយថាហេតុ​។​

​ការ​អំពាវនាវ​នេះ​ ​ត្រូវ​បាន​ឯកឧត្តម​ ​ថ្លែង​នៅ​ក្នុង​ឱកាស​អញ្ជើញ​អធិបតី​ក្នុង​ពិធី​អប​អរសាទរ​ទិវា​ជាតិ​សុខភាព​មាតា​ ​ទារក​ ​និង​កុមារ​ ​២​១​ ​កុម្ភៈ​ ​២​០​២​៣​ ​ក្រោម​ប្រធាន​បទ​(​រួមគ្នា​ពង្រឹង​សេវា​សុខភាព​បន្ត​ពូជ​ ​សុខភាព​មាតា​ ​ទារក​ ​កុមារ​ ​យុវវ័យ​ ​និង​អាហារូបត្ថម្ភ​ ​ដើម្បី​ឈាន​ទៅ​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៅ​ឆ្នាំ​២​០​៣​០​) ​នា​ព្រឹក​ថ្ងៃ​ទី​២​១​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​៣​ ​ស្ថិតនៅ​ឃុំ​តាំង​ក្រសាំង​ ​ស្រុក​ស​ន្ទុ​ក​ ​ខេត្ត​កំពង់ធំ​។​

​លើស​ពី​នេះ​ទៀត​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​បាន​ផ្តល់​នូវ​អនុសាសន៍​ល្អ​ៗ​ចំនួន​ ​៦​ចំណុច​ ​ដល់​ស្ត្រី​មានផ្ទៃពោះ​ ​រួម​មាន​៖​
​១​* ​សូម​ទៅ​ពិនិត្យ​សុខភាព​ ​និង​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​នៅ​មណ្ឌលសុខភាព​ ​ឬ​មន្ទីរពេទ្យ​ ឱ្យ​បាន​ទៀងទាត់​ចំនួន​ ​៤​ដង​ ​តាមពេលវេលា​កំណត់​ ​ទៅ​ទទួល​ថ្នាំបង្ការ​ជំងឺ​តេ​តា​ណូ​ស​ ​និង​ទៅ​ចាក់​វ៉ាក់សាំង​ជំងឺ​កូ​វី​ដ​-​១​៩​ ​ទៅ​ទទួលយក​សេវា​បង្ការ​ព្យាបាល​ទាំងអស់​ ​ពិសេស​ការ​ស្ម័គ្រចិត្ត​ ​ធ្វើ​តេ​ស្ត​ឈាម​រក​មេរោគ​អេដស៍​ ​ស្វាយ​ ​រលាក​ថ្លើម​ប្រភេទ​ ​ដើម្បី​ទប់​ស្កាត់​ការ​ចម្លង​មេរោគ​ពី​ ​ម្តាយ​ទៅ​កូន​។​

​២​* ​ទៅ​សម្រាល​កូន​នៅ​មណ្ឌលសុខភាព​ ​ឬ​មន្ទីរពេទ្យ​មាន​គ្រូពេទ្យ​ជំនាញ​ដែល​ទទួល​បានការ​បណ្តុះ​ ​បណ្តាល​ត្រឹមត្រូវ​។​

​៣​* ​ទៅ​ពិនិត្យ​សុខភាព​ក្រោយពេល​សម្រាល​ទាំង​ម្តាយ​ ​ទាំង​កូន​ ​យកកូន​ទៅ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​១​១​មុខ​ ​តាមពេលវេលា​កំណត់​ ​ត្រូវ​យកចិត្តទុកដាក់​ពិនិត្យ​តាមដាន​សុខភាព​និង​ការលូតលាស់​ ​របស់​កូន​ ​រហូតដល់​កូន​មាន​អាយុ​ពីរ​ឆ្នាំ​។​

​៤​* ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​តែមួយមុខ​គត់​ ​ចាប់ពី​ពេល​កើត​ភ្លាម​រហូតដល់​ទារក​ ​មាន​អាយុ​៦​ខែ​ ​និង​ផ្ដល់​អាហារ​បន្ថែម​គ្រប់មុខ​ ​គ្រប់​ជីវជាតិ​ (​បបរ​ខាប់​គ្រប់​គ្រឿង​) ​រួម​ជាមួយ​ការ​បន្ត​បំបៅ​ ​ទឹកដោះ​ម្តាយ​រហូតដល់​កុមារ​មាន​អាយុ​យ៉ាងតិច​២​ឆ្នាំ​។​

​៥​* ​ប្រញាប់​យក​ទារក​ទៅ​មន្ទីរពេទ្យ​ភ្លាម​ ​នៅ​ពេល​ឃើញ​សញ្ញា​គ្រោះថ្នាក់​ណាមួយ​ ​នៃ​ជំងឺ​រលាក​ផ្លូវ​ ​ដង្ហើម​ ​ជំងឺ​រាក​ ​ឬ​ជំងឺ​ផ្សេងទៀត​ ​និង​យក​ទារក​/​កុមារ​តូច​ទៅ​ពិគ្រោះ​យោបល់​ ​និង​ទទួលការ​ ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ ​ប្រសិនបើ​ទារក​/​កុមារ​តូច​ ​មាន​រាងកាយ​ស្គម​ ​ឬ​មិន​ឡើង​ទម្ងន់​សោះ​។​

​៦​* ​សូម​ជ្រើសរើស​ការ​ពន្យារ​កំណើត​ ​ដើម្បី​សុខភាព​របស់​ម្តាយ​ ​និង​ទារក​។​

​គួរ​បញ្ជាក់​ផង​ដែល​ថា​ ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​កំពង់ធំ​ ​បាន​ផ្ដល់​អំណោយ​ដល់​ស្ត្រី​មានផ្ទៃពោះ​ ​និង​ឆ្លងទន្លេ​ ​ព្រមទាំង​ចាស់ជរា​គ្មាន​ទីពឹង​ ​និង​ស្រ្តី​មេ​មាយ​សរុប​ចំនួន​១​០​៣​គ្រួសារ​ ​ចំពោះ​ស្ត្រី​មានផ្ទៃពោះ​ ​និង​ឆ្លងទន្លេ​មាន​ចំនួន​៥​២​គ្រួសារ​ ​ក្នុង​០​១​គ្រួសារ​ទទួល​បាន​៖​ ​សារុង​ ​មុង​កូ​ង៉ែត​ ​កន្សែងពោះគោ​ ​ម្សៅ​លាប​ខ្លួន​ ​សាប៊ូ​កក់សក់​ ​ស្រោមដៃ​ ​ស្រោមជើង​ ​ស្ករស​ ​ទឹកដោះគោ​ ​អង្ករ​ ​មី​ជាតិ​ ​ត្រីខ​ ​ទឹកត្រី​ ​និង​ទឹកស៊ីអ៊ីវ​ ​និង​ថវិកា​ ​៥​០​,​០​០​០​រៀល​។​ ​ចាស់ជរា​គ្មាន​ទីពឹង​ ​និង​ស្រ្តី​មេ​មាយ​ចំនួន​ ​៥​១​គ្រួសារ​ ​ក្នុង​០​១​គ្រួសារ​ទទួល​បាន​ ​អង្ករ​ ​មី​ជាតិ​ ​ត្រីខ​ ​ទឹកត្រី​ ​និង​ទឹកស៊ីអ៊ីវ​ផង​ដែរ ៕

អត្ថបទដែលជាប់ទាក់ទង