លោកឧកញ៉ា ហួត ឈឿន សូមអបអរសាទរ និងគោរពជូនពរដល់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ដែលត្រូវបានតែងតាំងជា មេបញ្ជាការរងកងទ័ពជើងគោក
ភ្នំពេញ៖ លោកឧកញ៉ា ហួត ឈឿន ប្រធានសភាពាណិជ្ជកម្ម មណ្ឌលខេត្តកំពង់ចាម-មណ្ឌលគិរី សូមចូលរួមអបអរសាទរ និងគោរពជូនពរដល់ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ ដែលត្រូវបាន រាជរដ្ឋាភិបាលតែងតាំងមុខតំណែងជាមេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ពជើងគោក បន្ថែមលើមុខងារបច្ចុប្បន្ន។
ការតំឡើងមុខតំណែងនេះគឺពិតជាស័ក្តិសមនឹងសមត្ថភាព ស្នាដៃ សមិទ្ធផល និងការលះបង់ដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់ ឯកឧត្តមក្នុងការចូលរួមពង្រឹងសន្តិសុខជាតិ រួមចំណែកដ៏សំខាន់ក្នុងការថែរក្សាការពារ និងអភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យកាន់តែខ្លាំងក្លាជាបន្តបន្ទាប់។
យេីងខ្ញុំទាំងអស់គ្នា សូមសម្តែងការកោតសរសើរ និងអរគុណចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តមក្នុងការការពារនូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជានាពេលកន្លងមក បច្ចុប្បន្ន និងសម្រាប់ថ្ងៃអនាគត ។
ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណម្យបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក និងទេវតារក្សាព្រះរាជាណាចក្រកម្ពុជា សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការ បវរមហាប្រសើរ ជូន ឯកឧត្តមឱ្យទទួលបាននូវជោគជ័យថ្មីៗថែមទៀត ក្នុងការបំពេញភារកិច្ចជូនជាតិមាតុភូមិកម្ពុជា ឆ្ពោះទៅរកសុខសន្តិភាព ស្ថិរភាព វិបុលភាព និងអភិវឌ្ឍន៍លើគ្រប់វិស័យ។ សូម ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ប្រកបដោយពុទ្ធពរទាំង៥ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕