ឯកឧត្តម ប្រាក់ សំអឿន ចូលរួមកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីសិក្សា និងដោះស្រាយបញ្ហាបាក់ច្រាំងទន្លេបាសាក់-ទន្លេហ៊ូវ និងព្រែកជ្រៃធំ-ព្រែកប៊ិញយី នៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃបានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីសិក្សា និងដោះស្រាយបញ្ហាបាក់ច្រាំងទន្លេបាសាក់-ទន្លេហ៊ូវ និងព្រែកជ្រៃធំ-ព្រែកប៊ិញយី នៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម។
កិច្ចប្រជុំនេះបានធ្វើឡើងនៅក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ក្រោមអធិបតីភាព ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ នៅសាលប្រជុំ T27 ៕