**ឯកឧត្តម លឺ ឡាយស្រេង អញ្ជើញគោរពវិញាណក្ខន្ធសព ឯកឧត្តម ហ៊ុន សាន**គម្រោងស្ថាបនាស្ពានថ្មី ស្ពានបេតុងស្ទឹងឆ្វេង ត្រូវបានរៀបចំពិធីបួងសួងសុំម្ចាស់ទឹកម្ចាស់ដីដើម្បីសាងសង់នៅព្រឹកនេះហើយ**ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជាក់ស្តែងរមណីយដ្ឋាន «ទេទឹកពុះ» ដែលស្ថិតនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ**សម្តេច ម៉ែន សំអន៖ សម្ពោធសមិទ្ធិផលនៅវត្តឬស្សីជុកជើង តម្លៃជាង ១៨ម៉ឺនដុល្លារ បង្ហាញពីជំនឿ ការរីកចម្រើននៃសេដ្ឋកិច្ចជាតិ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋមានការកើនឡើង**ថៃ៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីបានកើនឡើងដល់ ១៧នាក់ហើយ**កូរ៉េខាងត្បូង៖ ការពង្រីកលទ្ធិគាំពារពាណិជ្ជកម្មនឹងដាក់សម្ពាធលើសេដ្ឋកិច្ចពិភពលោក ដែលនាំឱ្យមានអតិផរណា និងការប្រែប្រួលខ្ពស់នៃអត្រាប្តូរប្រាក់**ក្រុមអ្នកច្បាប់សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានប្រកាសសមាសភាពជាផ្លូវការ**ចិន រៀបចំសេណារីយ៉ូមួយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយជប៉ុន និងកូរ៉េខាងត្បូង ជុំវិញការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង**អ៊ីរ៉ង់នឹងមិនឱនក្បាលដាច់ខាតចំពោះសម្ពាធរបស់អាមេរិក ក្នុងការបន្តការចរចាអំពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើយ**ប្រមុខការពារជាតិអាមេរិក នឹងជំរុញទំនាក់ទំនងយោធាជាមួយហ្វីលីពីន ដើម្បីពង្រឹងការរារាំងប្រឆាំងនឹងការគំរាមកំហែងពីចិនកុម្មុយនិស្ត**បារាំង និងអង់គ្លេស ប្រកាសគាំទ្រដល់ទីក្រុងគៀវក្នុងការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធបំពង់បង្ហូរ Sudzha ក្នុងតំបន់ Kursk របស់រុស្ស៊ី**លោក ម៉ាក្រុង បង្ហាញនូវគំនិតផ្តួចផ្តើម ដើម្បីគាំទ្រដល់អ៊ុយក្រែន ក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងប៉ារីស**អញ្ជើញដល់កម្ពុជាភ្លាម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញគោរពវិញ្ញាណក្ខន្ធបងប្រុសដោយក្តីវិប្បយោគ និងក្តុកក្តួលក្រៃលែង**ចូលរួមរំលែកទុក្ខ! បណ្ឌិតសភាចារ្យ ព្រំ ម៉ល់ អតីតប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ ទទួលមរណភាព ក្នុងជន្មាយុ ៩២ឆ្នាំ**ថៃ៖ ៧នាក់ស្លាប់ ៩៧នាក់បាត់ខ្លួន ក្រោយរលំអគារ៣០ជាន់ ខណៈអាជ្ញាធរជំរុញល្បឿននៃការជួយសង្រ្គោះ**រដ្ឋមន្ត្រីសាធារណការ ចុះពិនិត្យការងារជួសជុលសាងសង់ ស្ពានលេខ៣១ (ផ្លូវជាតិលេខ២១) ស្ថិតក្នុងឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥**ក្រុមអ្នកជួយសង្គ្រោះជនជាតិចិន បន្តជួយសង្គ្រោះអ្នកនៅរស់រានមានជីវិតនៅទីក្រុង Nay Pyi Taw ប្រទេសមីយ៉ាន់ម៉ា**ចំនួនអ្នកស្លាប់កើនឡើងដល់ ១,៦៤៤នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងនៅប្រទេសមីយ៉ាន់ម៉ា**មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នឹងចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំថ្នាក់តំបន់ក្នុងប្រទេសថៃនៅសប្តាហ៍ក្រោយ

សម្ដេចក្រឡាហោម ស ខេង អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០២២ និងលើកទិសដៅការងារត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០២៣ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ រដ្ឋមន្ដ្រីក្រសួងស្ថាប័នពាក់ព័ន្ធ អគ្គស្នងការដ្ឋាននគរបាលជាតិ អភិបាលរាជធានី-ខេត្ត ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត ដែលពិធីប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។

នាឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានធ្វើរបាយការណ៍សង្ខេបជូន សម្ដេចក្រឡាហោម និងអង្គពិធីទាំងមូលថា គណៈកម្មការ បង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនខុសច្បាប់តាមច្រក នៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ បានបន្តការងារតាមគោលការណ៍ដឹកនាំរបស់ គណៈបញ្ជាការយុទ្ធនាការ ក្នុងការពង្រឹងប្រសិទ្ធភាពអនុវត្តច្បាប់ និងឈានទៅបំផ្លាញអង្គការចាត់តាំង ឧក្រិដ្ឋជនគ្រឿងញៀន ដោយបង្កើនកិច្ចសហប្រតិបត្តិការជាមួយអន្តរជាតិ ទាំងក្នុងតំបន់ អនុតំបន់ ពិសេសសហការយ៉ាងជិតស្និទ្ធជាមួយប្រទេសជិតខាង ដើម្បីទប់ស្កាត់ការចរាចរគ្រឿងញៀនគ្រប់ប្រភេទ ឆ្លងកាត់តំបន់ព្រំដែន។

ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី លើកឡើងថា ឆ្នាំ២០២២ ករណីបទល្មើសគ្រឿងញៀនធំៗ ដែលសមត្ថកិច្ចស្រាវជ្រាវ និងរឹបអូសបានចំនួនជាង ១៤តោន ស្មើនឹង៣១៨% បើប្រៀបធ្រៀបឆ្នាំកន្លងទៅ គឺជាទំហំមួយច្រើនលើសលុបដែលយើងគ្រប់គ្នាមានការព្រួយបារម្ភជាខ្លាំង។ ឯកឧត្តម បន្ដថា ឆ្នាំ២០២២ សរុបតួរលេខអ្នកប្រើប្រាស់ និងអ្នកញៀនគ្រឿងញៀនមានចំនួន ២ ២,២១៣នាក់ កើនឡើង ៥,៩៤៩នាក់ បើប្រៀបធៀប ឆ្នាំ២០២១ ។ ជនសង្ស័យសរុប ឃាត់ខ្លួន ១៥,០០២នាក់ ស្មើនឹង ១០៧.៣២% ប្រៀបធៀបនឹងឆ្នាំ២០២១។

ឆ្លៀតឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ឆ្នាំ២០២២ និងឆ្នាំ២០២៣នេះ កម្ពុជានៅបន្តរងគ្រោះលេីករណីចរាចរគ្រឿងញៀន ឆ្លងកាត់កម្ពុជាទាំងតាមផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស និងតាមបញ្ញើប្រៃសណីយ៍ ពិសេសគឺ​ ករណី​រក្សាទុក កែច្នៃផលិត និងជួញដូរគ្រឿងញៀននៅក្នុងប្រទេស ក្នុងនោះ ករណីកែច្នៃ ផលិតគ្រឿងញៀនប្រភេទកេតាមីន ករណីរក្សាទុក និងជួញដូរគ្រឿងញៀន ដែលកើតមានឡើងនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តមួយចំនួន តែងកើតមានឡើងជាបន្តបន្ទាប់នៅតាមអគារខុនដូរ បុរី លំនៅដ្ឋាន ផ្ទះជួល និងទីតាំងដី ឃ្លាំងជួលជាដេីម។

សម្ដេចក្រឡាហោម បន្ដថា ទន្ទឹមនេះក៏មានភស្តុតាងជាក់ស្ដែងអំពីការវេចខ្ចប់គ្រឿងញៀនក្នុងគោលបំណងនាំចេញទៅក្រៅប្រទេសតាមច្រកព្រំដែនកម្ពុជា-វៀតណាម និងការដឹកជញ្ជូន ចេញតាមច្រកសមុទ្រកម្ពុជាក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ និងខេត្តកោះកុង។ ជាមួយនេះ សារធាតុគីមី ដែលអាចផ្សំជាគ្រឿងញៀនជាច្រើនរយតោន រួមទាំង ឧបករណ៍ សម្ភារ កែច្នៃផលិត និងវេចខ្ចប់មួយចំនួនធំ ត្រូវសមត្ថកិច្ចស្រាវជ្រាវឃើញ បង្ក្រាប និងរឹបអូសបានដោយជោគជ័យ។

សម្ដេចក្រឡាហោម បន្ថែមថា បញ្ហាទាំងអស់នេះ អាចធ្វើការកត់សម្គាល់បានជារួម ទាំងក្នុងក្របខ័ណ្ឌ សកល តំបន់ និងកម្ពុជា ដូចជា ៖ និន្នាការ នៃការចរាចរជួញដូរ និងការលួចលាក់កែច្នៃផលិតគ្រឿងញៀន ខុសច្បាប់ នៅតែជាបញ្ហាប្រឈមខ្ពស់ ជាពិសេស កលល្បិច វិធីសាស្ត្រ និង បច្ចេកទេស នៃការដឹកជញ្ជូន ការចែកចាយ ការកែច្នៃ ផលិតគ្រឿងញៀន របស់ពួកឧក្រិដ្ឋជន មានអង្គការចាត់តាំងច្បាស់លាស់ មានទ្រង់ទ្រាយធំ និងមានលក្ខណៈកាន់តែស្មុគ្រស្មាញខ្លាំងឡើង។

លើសពីនេះ សម្ដេច ឧបនាយករដ្ឋមន្ដ្រី បានឱ្យដឹងថា ការអនុវត្តវិធានការបង្ការ ទប់ស្កាត់ បង្ក្រាបការចរាចរ ការជួញដូរខុសច្បាប់ឆ្លងកាត់ព្រំដែននូវគ្រឿងញៀន និងសារធាតុគីមីដែលអាចផ្សំជា គ្រឿងញៀន នៅមានការខ្វះចន្លោះ និងការគ្រប់គ្រងត្រួតពិនិត្យការប្រើប្រាស់សារធាតុគីមីផ្សំ ក្នុងប្រទេសនីមួយៗពុំទាន់បានគ្រប់ជ្រុងជ្រោយ និង មានប្រសិទ្ធភាពនៅឡេីយ។

សម្ដេចបន្ដថា អត្រានៃតម្រូវការប្រើប្រាស់គ្រឿងញៀនមានការកើនឡើង ជាកត្តាសត្យានុម័តតែមួយគត់ ដែលនាំឲ្យមានទីផ្សារជួញដូរ និងការកែច្នៃផលិត ផ្គត់ផ្គង់ កាន់តែធំ និងរីករាលដាលគ្រប់ទីកន្លែង។​សម្តេចក្រឡាហោម​ បានគូសបញ្ជាក់បន្ថែមថា​ ពាក់ព័ន្ធនឹងបញ្ហាដែលបានលេីកឡេីងក៏ដូចជា ដើម្បីដោះស្រាយរាល់ចំណុចអសកម្ម មួយចំនួន របស់អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងអង្គសន្និបាត​ ជាពិសេស ដើម្បីបង្កើនប្រសិទ្ធភាពការងារ ប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងឆ្នាំ២០២៣ ក៏ដូចជាការអនុវត្តយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ជាបន្ត​អោយកាន់តែមានប្រសិទ្ធភាព​ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមប្រធានដឹកនាំយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ សម្តេចបានគាំទ្រទាំងស្រុង ចំពោះទិសដៅ ដែលអង្គសន្និបាតបានដាក់ចេញសម្រាប់ឆ្នាំ២០២៣ និងសម្រាប់ជាទស្សនៈវិស័យក្នុងការអនុវត្តនៅបណ្តាឆ្នាំជាបន្តទៀត។

ជាងនេះទៅទៀត សម្ដេចក្រឡាហោម ស ខេង ក៏ធ្វើការណែនាំ ចំពោះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួង-ស្ថាប័ន គណៈកម្មាធិការត្រួតពិនិត្យ គ្រឿងញៀនរាជធានី-ខេត្ត និងគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ រៀបចំ និងអនុវត្តការងារតាមវិស័យ និងតាមជំនាញរបស់ខ្លួន ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀនបន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង