ពន្ធដារ រៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការបំពេញលិខិតប្រកាសពន្ធ លើប្រាក់ចំណូលប្រចាំឆ្នាំ និងប្រព័ន្ធគ្រប់គ្រងការដាក់លិខិត ប្រកាសពន្ធលើប្រាក់ចំណូល ប្រចាំឆ្នាំតាមអនឡាញ (TOI E-filling)
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការបំពេញលិខិតប្រកាសពន្ធ លើប្រាក់ចំណូលប្រចាំឆ្នាំ និងប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំតាមអនឡាញ (TOI E-filling) ដែលធ្វើឡើងដោយនាយកដ្ឋានអ្នកជាប់ពន្ធតូចនិងមធ្យម នៅសាលាជាតិពន្ធដារ។