ឯកឧត្តម ឡូយ សុផាត អញ្ជើញចុះពិនិត្យស្ថានភាព នៃការកសាងហេដ្ឋារចនាសម្ព័ន្ធ នៅស្រុកសេសាន
ភ្នំពេញ៖ ឯកឧត្តម ឡូយ សុផាត តំណាងរាស្ត្រមណ្ឌលខេត្តស្ទឹងត្រែង និងជាប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំក្រុមការងារ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ទីរជំនាញជុំវិញខេត្ត ក្រុមប្រឹក្សាស្រុក និងគណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំ អញ្ជើញចុះពិនិត្យស្ថានភាពនៃការកសាងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងបានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ស្ថិតក្នុងភូមិឃុំកំភុន ឃុំភ្លុក ឃុំស្រែគរ និងឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង។
ក្នុងនាមថ្នាក់ដឹកនាំមន្ត្រីរាជការកងកម្លាំង និងប្រជាជនក្នុងស្រុកសេសាន លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តមតំណាងរាស្ត្រខេត្តស្ទឹងត្រែង និងក្រុមការងារ ដែលបានចំណាយពេលវេលា កម្លាំងកាយចិត្តដ៏មានតម្លៃចុះមកពិនិត្យស្ថានភាពនៃការកសាងហេដ្ឋារចនាសម្ព័ន្ធនៅស្រុកសេសាន និងសូមគោរពជូនពរ ឯកឧត្តមតំណាងរាស្ត្រ និង លោកជំទាវ សូមជួបតែពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
នាឱកាសនោះ ឯកឧត្តម ឡូយ សុផាត បានជួយឧបត្ថម្ភថវិកា៥លានរៀល ដើម្បីជួយជួសជុលស្ពានឈើដែលចាស់ទ្រុឌទ្រោម នៅឃុំស្រែគរ និងឃុំតាឡាត ផងដែរ ៕