អាជ្ញាធរជាតិអប្សរា បន្តយុទ្ធនាការដាំដើមឈើ និងស្មៅ ដើម្បីអភិរក្សរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក
ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរានៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ បានប្រារព្ធពិធីយុទ្ធនាការដាំដើមឈើ និងស្មៅ ដើម្បីអភិរក្សរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក នាបរិវេណ ភូមិទក្សិនត្បូង សង្កាត់គោកចក ក្រុងសៀមរាប។
ពិធីនេះប្រារព្ធឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា អគ្គនាយក ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក មកពី០៨នាយកដ្ឋាន នៃអាជ្ញាធរជាតិអប្សរា។
យុទ្ធនាការនេះធ្វើឡើង ក្នុងគោលបំណង កែលម្អរដីទំនេរ ដែលប្រជាពលរដ្ឋបានប្រគល់ជូនរដ្ឋវិញ ឱ្យក្លាយជាតំបន់បៃតង មានដើមឈើ និងវាលស្មៅ ដែលជាទ្រនាប់ការពារដ៏សំខាន់ដល់ប្រាង្គប្រាសាទ និងជាប្រយោជនន៍ដល់មនុស្សជាតិទាំងមូល៕