លោកជំទាវ ម៉ែន សំអន៖ ក្រុមហ៊ុន LYP គ្រុប ឧបត្ថម្ភថវិកាជូនមូលនិធិតេជោ១២៥ នៃគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ព ឆ្នាំ១៩៧៨
ភ្នំពេញ៖ ក្រុមហ៊ុន ក្រុមហ៊ុន LYP គ្រុប បានឧបត្ថម្ភថវិកាចំនួន ៥០ម៉ឺនដុល្លារ ជូនមូលនិធិតេជោ ១២៥ នៃគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ព ឆ្នាំ១៩៧៨ នាព្រឹក ថ្ងៃពុធ ១កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ។
ពិធីប្រគល់ទទួលនេះធ្វើឡើងក្រោមអធិបតីភាព លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងមានការចួលរួមពីឯកឧត្តម សេង ទៀង ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា, អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានក្រុមហ៊ុន LYP គ្រុប និងលោកជំទាវ។
សូមជម្រាបថា គណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ មានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជាប្រធានកិត្តិយស ។
សូមជម្រាបថា អង្គភាព ១២៥ ជាអង្គភាពកងទ័ពដំបូង នៃរណសិរ្សសាមគ្គីសង្គ្រោះជាតិ ដែលត្រូវបង្កើតឡើងដោយសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨ ៕