**ជីវប្រវត្តិសង្ខេប របស់នាយករដ្ឋមន្ត្រីថៃ ដែលនឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាខាងមុខនេះ**សម្ដេចធិបតី៖ កម្ពុជាត្រូវការទាំងស្ពៃចិន ទាំងសាច់គោអាម៉េរិក**សម្ដេចធិបតីប្រកាសថា មានក្រសួងពីរដែលវះកាត់ ដើម្បីបំពេញការងារឱ្យបានរលូន**នាយករដ្ឋមន្ត្រី ស្នើឱ្យអ្នកលេងបណ្តាញសង្គមបញ្ចប់រឿង ករណីចាក់សាំង លើសលួស១ពាន់រៀល**សម្តេចធិបតី ផ្ដាំទៅអ្នកវិភាគ និងអ្នករិះគន់មួយចំនួន មុននឹងបញ្ចេញមតិផ្សព្វផ្សាយរឿងអ្វីមួយនៅក្នុងសង្គមខ្មែរ ត្រូវមានប្រភពព័ត៌មានគ្រប់ជ្រុងជ្រោយ**សម្តេចធិបតី៖ ជំហរកម្ពុជាបើកច្រកវិនិយោគគ្រប់ប្រទេស លើពិភពលោក**សម្ដេចធិបតី៖ ក្នុងឱកាសចូលឆ្នាំថ្មី ពលរដ្ឋជិះរថយន្ដក្រុងរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញជាង៨ម៉ឺននាក់ ដោយសន្សំថវិកាជាង១លានដុល្លារ**សម្តេចធិបតី៖ តាមរយៈដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិនមកកាន់កម្ពុជា គឺបង្ហាញកាន់តែច្បាស់អំពីទំនាក់ទំនងរឹងមាំរវាងកម្ពុជា និងចិន**សម្តេចធិបតី៖ កម្ពុជាបើរវល់តែឆ្លើយតបទៅលើការវាយប្រហារដោយគ្មានមូលដ្ឋាន របស់ក្រុមជ្រុលនិយមមួយក្ដាប់តូចនៅក្រៅប្រទេស គឺមិនអាចដើរទៅដល់គោលដៅទេ**សម្តេចធិបតី៖ ក្រុមមនុស្សខ្លះនាំគ្នាជេររិះគន់ចិន ប៉ុន្តែបែរជានាំគ្នាជិះលើផ្លូវដែលជាជំនួយរបស់ចិន**សម្តេចធិបតីប្រកាសថា ព្រែកជីកហ្វូណនតេជោនៅតែបន្តធ្វើ ដោយគ្មានការរាថយនោះឡើយ**សម្ដេចធិបតី ថ្លែងអំណរគុណដល់អ្នកបង្កើតមាតិកា និងប្រជាពលរដ្ឋ ដែលបានចូលរួមផ្សព្វផ្សាយពីសក្ដានុពលវិស័យទេសចរណ៍របស់កម្ពុជា**សម្ដេចធិបតី៖ កំពង់ផែទេសចរណ៍អន្តរជាតិកំពត នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច-សង្គម**នាយករដ្ឋមន្ត្រីថៃ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនក្មេងទំនើងប្រុសស្រី ៨នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥**ព្រឹកនេះ! សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិកំពត**បទវិភាគ៖ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់និងការបើកទូលាយចំពោះក្រៅប្រទេសប្រកបដោយកម្រិតខ្ពស់របស់ប្រទេសចិននឹងនាំមកនូវឱកាសអភិវឌ្ឍន៍ដ៏ទូលំទូលាយសម្រាប់ការវិនិយោគបរទេស**រឿងក្រៅឆាក «មេដឹកនាំកំពូលចិន៖ ពីរថ្ងៃនៅលើទឹកដីកម្ពុជា»

បទល្មើសពន្ធដារ ជាប្រធានបទក្តៅគគុក និងពោរពេញទៅដោយភាពចម្រូងចម្រាស ទាំងក្នុងកម្រិតថ្នាក់ជាតិ តំបន់ និងពិភពលោក

ភ្នំពេញ៖ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ឯកឧត្ដម គង់ វិបុល បានលើកឡើងថា បទល្មើសពន្ធដារ គឺជាប្រធានបទក្តៅគគុក និងពោរពេញទៅដោយ ភាពចម្រូងចម្រាសជាទីបំផុត ទាំងក្នុងកម្រិតថ្នាក់ជាតិ តំបន់ និងពិភពលោកទាំងមូល។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក គង់ វិបុល អញ្ជើញចូលរួមក្នុងកម្មវិធីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីបទល្មើសពន្ធដារ (Tax Crimes) ដែលរៀបចំដោយអគ្គនាយកដ្ឋានពន្ធដារ និងតាមប្រព័ន្ធអនឡាញ (Zoom Meeting) នាពេលថ្មីៗនេះ។

ឯកឧត្ដម គង់ វិបុល បានឲ្យដឹងទៀតថា នៅកម្ពុជា និងនៅអគ្គនាយកដ្ឋានពន្ធដារ គឺយើងកំពុងប្រឈម ជាមួយនឹងបញ្ហានេះខ្លាំងជាទីបំផុត ដែលវាគឺជាផ្នែកមួយ ឬជាបរិវារមួយ នៃបទល្មើសធំៗដទៃទៀត ដែលមានដូចជា៖ បទល្មើសសេដ្ឋកិច្ច បទល្មើសហិរញ្ញវត្ថុ និងបទល្មើសលាងសម្អាតប្រាក់ជាដើម។

ឯកឧត្ដមបន្ដថា បទល្មើសទាំងអស់នេះ មានសមាសធាតុប្រទាក់ក្រឡាគ្នា និងពាក់ព័ន្ធគ្នា ហើយអ្នកប្រព្រឹត្តបទល្មើសទាំងនេះ ទាំងក្នុងទ្រង់ទ្រាយតូច និងធំ ទាំងក្នុងកម្រិតថ្នាក់ជាតិ តំបន់ និងអន្តរជាតិ គឺជាបុគ្គល និងអង្គភាពដែលមានសមត្ថភាពទេពកោសល្យខ្ពស់ និងលឿនរហ័ស ដែលក្នុងករណីខ្លះ គឺមានកម្រិតខ្ពស់ជាងភ្នាក់ងារអនុវត្តច្បាប់ទៅទៀត។

ឯកឧត្ដម គង់ វិបុល បានបញ្ជាក់ទៀតថា បទល្មើសពន្ធដារ បទល្មើសសេដ្ឋកិច្ច បទល្មើសហិរញ្ញវត្ថុ និងបទល្មើសលាងសម្អាតប្រាក់ មិនត្រឹមតែបង្កឲ្យប៉ះពាល់ខ្លាំងចំពោះថវិកាជាតិ និងសេដ្ឋកិច្ចជាតិ តំបន់ និងពិភពលោក ប៉ុណ្ណោះទេ គឺថែមទាំងចំពោះសន្តិសុខ ស្ថិរភាពនយោបាយ និងជំនឿទុកចិត្តរបស់សាធារណជន លើសមត្ថភាពរបស់រដ្ឋាភិបាល ចំពោះការដឹកនាំ និងគ្រប់គ្រងសង្គម និងប្រទេសជាតិទាំងមូល។

សូមជម្រាបថា វគ្គបណ្តុះបណ្តាល ស្តីពីបទល្មើសពន្ធដារ គឺជាមុខវិជ្ជាសំខាន់មួយ ដែលឆ្លើយតបទៅនឹងតម្រូវការ បណ្តុះបណ្តាលជាអាទិភាព របស់អគ្គនាយកដ្ឋានពន្ធដារ សម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការពន្ធដារទាំងអស់។

ការរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង គឺក្នុងគោលបំណង ដើម្បីចែករំលែកចំណេះដឹង នៅក្នុងអគ្គនាយកដ្ឋានពន្ធដារ កម្រិតទូលំទូលាយ នៃទិដ្ឋភាពទាំងស្រុងជាអន្តរជាតិ នៃប្រធានបទបទល្មើសពន្ធដារ និងភាពពាក់ព័ន្ធគ្នា រវាងបទល្មើសសេដ្ឋកិច្ច បទល្មើសហិរញ្ញវត្ថុ អំពើសម្អាតប្រាក់ និងទីជម្រករួចបន្ទុកពន្ធ ឬ បន្ធូរបន្ថយបន្ទុកពន្ធ ទៅនឹងបទល្មើសពន្ធដារ៕

អត្ថបទដែលជាប់ទាក់ទង