ឯកឧត្តម ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំលើកទី១ របស់គណៈកម្មាធិការសម្របសម្រួលរួមគម្រោង ជាមួយសហប្រធានតំណាង Jica នៅកម្ពុជា ដើម្បីពិនិត្យនិងពិភាក្សា អំពីវឌ្ឍនភាពនៃការអនុវត្តគម្រោង
ភ្នំពេញ៖ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជានាយកគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ជំហានទី៦ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំលើកទី១ របស់គណៈកម្មាធិការសម្របសម្រួលរួមគម្រោង ជាមួយសហប្រធានលោកស្រី KAMEI Haruko តំណាង Jica នៅកម្ពុជា ដើម្បីពិនិត្យនិងពិភាក្សា អំពីវឌ្ឍនភាពនៃការអនុវត្តគម្រោង និងផែនការសកម្មភាពឆ្នាំ២០២៣-២០២៤។
កិច្ចប្រជុំនេះមានការចូលរួមពីតំណាងតុលាការកំពូល ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សាលាដំបូងនិងសាលាឧទ្ធរណ៍រាជធានីភ្នំពេញ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អ្នកជំនាញការនិងទីប្រឹក្សាជប៉ុន តំណាងស្ថានទូតជប៉ុននៅកម្ពុជា ក្រុមការងារនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន Jica នៅកម្ពុជា និងទីក្រុងតូក្យូ ប្រទេសជប៉ុន ចូលរួមដោយផ្ទាល់ និងចូលរួមតាមប្រព័ន្ធនិម្មិតហ៊្សូម (Zoom) សម្រាប់ភាគីនៅប្រទេសជប៉ុន ៕