ក្មេងស្រីម្នាក់លង់ទឹក នៅក្នុងវិទ្យាល័យហ៊ុនសែនឈើទាល ក្រុងដូនកែវ
ភ្នំពេញ៖ មានករណីក្មេងស្រីលង់ទឹក កាលពីរសៀលថ្ងៃទី ២២ ខែមីនាឆ្នាំ ២០២៣ វេលាម៉ោង ៥.១៥ នាទី ស្ថិតនៅក្នុងវិទ្យាល័យហ៊ុនសែនឈើទាល ភូមិតាឌូ សង្កាត់រកាក្រៅ ក្រុងដូនកែវខេត្តតាកែវ។
ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ឪពុកម្ដាយនិងប្រជាពលរដ្ឋ និងខ្មែរឥស្លាម បានរកឃើញសាកសពហើយនៅវេលាម៉ោង ១០:៥០នាទី យប់ថ្ងៃទី ២២ ខែមីនាឆ្នាំ២០២៣។
បច្ចុប្បន្នត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន៕