**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

ឯកឧត្តម ប៉ាន សូរស័ក្ដិ ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន លើកទី២៩ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងម៉ាហ្គាឡាំង

 

ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា (AEM Lead for Cambodia) កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី២៩ (The Twenty-Nine ASEAN Economic Ministers’ Retreat– the 29th AEM Retreat) និងកិច្ចប្រជុំពាក់ព័ន្ធ នៅសណ្ឋាគារ Plataran Heritage Borobudur Hotel ក្នុងទីក្រុងម៉ាហ្គាឡាំង ប្រទេសឥណ្ឌូនេស៊ី។

កិច្ចប្រជុំនេះ បានដឹកនាំដោយឯកឧត្តមបណ្ឌិត Zulkifli Hasan រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មឥណ្ឌូនេស៊ី ក្នុងនាមប្រធាននៃកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់ឆ្នាំ២០២៣ និងមានការចូលរួមដោយរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាននៃប្រទេសសមាជិក​ទាំងអស់ អគ្គលេខាធិការអាស៊ាន ប្រធាននៃក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់ឆ្នាំ២០២៣ និងតំណាងពាក់ព័ន្ធ និងគណៈប្រតិភូនៃប្រទេសសមាជិកអាស៊ានទាំងអស់ ព្រមទាំងមន្ត្រីលេខាធិការដ្ឋានអាស៊ានផងដែរ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្រ្ដី ក្នុងនាមជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា បានថ្លែងអំណរគុណប្រទេសឥណ្ឌូនេស៊ីដែលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំចង្អៀត និងកិច្ចប្រជុំពាក់ព័ន្ធនេះ បានយ៉ាងល្អប្រសើរ និងបានផ្តល់បដិសណ្ជាកិច្ចយ៉ាងកក់ក្តៅដល់គណៈប្រតិភូទាំងអស់ ក្រោមភាពជាប្រធានអាស៊ានរបស់ឥណ្ឌូនេស៊ីសម្រាប់ឆ្នាំ២០២៣។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្ដី បានបញ្ជាក់ពីការគាំទ្ររបស់កម្ពុជាចំពោះឥណ្ឌូនេស៊ីក្នុងនាមជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់ឆ្នាំ២០២៣ ក្រោមមូលបទ “ASEAN Matters: Epicentrum of Growth” ព្រមទាំងបានប្ដេជ្ញាចិត្តគាំទ្រ និងផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធ សំដៅអាចសម្រេចបានសមិទ្ធផលបន្ថែមទៀតក្នុងដំណើរការកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានចូលរួមផ្លាស់ប្តូរយោបល់ក្នុងកិច្ចពិភាក្សា និងបានផ្តល់បទអន្តរាគមន៍លើរបៀបវារៈសំខាន់ៗ មួយចំនួន ផងដែរ។

ឯកឧត្តមរដ្ឋមន្រ្ដី បញ្ជាក់ថា ជាលទ្ធផល​កិច្ចប្រជុំដ៏មានសារៈសំខាន់ទាំងពីរ ទទួលបានលទ្ធផលដូចខាងក្រោម៖
១) កិច្ចប្រជុំពិគ្រោះយោបល់រវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន៖
តំណាងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាននៃប្រទេសនីមួយៗបានធ្វើបទបង្ហាញសង្ខេបជូនរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន អំពីគម្រោងអាទិភាព និងគំនិតផ្តួចផ្តើមរបស់ខ្លួនសម្រាប់ឆ្នាំ២០២៣។ អង្គប្រជុំ បានគូសបញ្ជាក់ផងដែរ អំពីសារៈសំខាន់ក្នុងការពង្រឹងយន្តការទំនាក់ទំនងរវាងក្រុមការងារអន្តរវិស័យអាស៊ានជាមួយនឹងវិស័យឯកជន ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការអនុវត្តគំនិតផ្តួចផ្តើម និងកិច្ចការនានារបស់អាស៊ាន។

២) កិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី២៩៖
អង្គប្រជុំ បានផ្លាស់ប្តូរមតិយោបល់យ៉ាងផុសផុល លើរបៀបវារៈសំខាន់ៗរបស់សហគមន៍សេដ្ឋកិច្ចអាស៊ាន រួមមាន៖ (១) កិច្ចការដែលត្រូវបន្តតាមដានស្របតាមអនុសាសន៍ និងការណែនាំរបស់ថ្នាក់ដឹកនាំអាស៊ាន ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ ដែលបានប្រព្រឹត្តទៅកាលពីខែវិចិ្ឆកា ឆ្នាំ២០២២ នារាជធានីភ្នំពេញ (២) សមិទ្ធផលអាទិភាពសេដ្ឋកិច្ចក្រោមភាពជាប្រធានអាស៊ានរបស់ឥណ្ឌូនេស៊ីសម្រាប់ឆ្នាំ២០២៣ (៣) ការងារអាទិភាពប្រចាំឆ្នាំ២០២៣ របស់ក្រុមការងារអន្តរវិស័យ (៤) អនុសាសន៍របស់ក្រុមការងារជាន់ខ្ពស់ ស្តីពីសមាហរណកម្មសេដ្ឋកិច្ច អាស៊ាន (៥) របាយការណ៍ និងបច្ចុប្បន្នភាពនៃការចរចាដំទ្បើងកម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន (ATIGA Upgrade) (៦) អាទិភាពនៃការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​ (៧) ការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) (៨) ការអនុវត្តផែនការសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ ២០២៥ និង (៩) បញ្ហាផ្សេងៗ។

គួរបញ្ជាក់ផងដែរថា អង្គប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី រដ្ឋមន្រ្តីទេសចរណ៍ ពាណិជ្ជកម្ម និងឧស្សហកម្មនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ក្នុងនាមជាសមាជិកសង្កេតការណ៍ បន្ទាប់ពីថ្នាក់ដឹកនាំកំពូលនៃសមាជិកអាស៊ានទាំងអស់បានឯកភាពគ្នាជាគោលការណ៍ អនុញ្ញាតជូនសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតចូលរួមជាសមាជិកសង្កេតការណ៍នៃអាស៊ាន ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង