**រដ្ឋមន្រ្តីសុខាភិបាល៖ ជំងឺមិនឆ្លងបណ្តាលមកពីកត្តាហានិភ័យចម្បង បួនយ៉ាង**រដ្ឋបាលខេត្តសៀមរាប ជូនដំណឹងស្តីពីការបញ្ចៀសចរាចរ ក្នុងព្រឹត្តិកាណ៍ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត នៅតំបន់រមណីយដ្ឋានអង្គរ**កម្ពុជា-ចិន នឹងជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីកសាងអនាគតរួម**សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ប្រោសព្រះរាជទានអនុរដ្ឋមន្ត្រីក្រសួងផ្ទៃក្នុងឡាវ ចូលក្រាបថ្វាយបង្គំគាល់**សម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លីមហេង អនុញ្ញាតឲ្យអនុរដ្ឋមន្ត្រីក្រសួងផ្ទៃក្នុងឡាវ ចូលថ្វាយបង្គំ**រដ្ឋមន្ត្រីព័ត៌មាន៖ មន្ទីរព័ត៌មាន រាជធានី ខេត្ត ត្រូវបន្តពង្រឹងកិច្ចការងាររបស់ខ្លួនឱ្យកាន់តែសកម្មនិងបង្កើនការផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវសមិទ្ធិផលនិងសក្តានុពលរបស់ដែនដីរបស់ខ្លួន**ចិននឹងធ្វើសមយុទ្ធយោធានៅក្បែរកោះតៃវ៉ាន់ ខណៈមេដឹកនាំដែនកោះនេះ នឹងទៅបំពេញទស្សនកិច្ចនៅតំបន់ប៉ាស៉ីហ្វិក**ក្រុមអង្គរក្សរបស់លោកស្រី Sara Duterte អនុប្រធានាធិបតីហ្វីលីពីន ត្រូវបានផ្លាស់ប្តូរ ចំពេលមានការស៊ើបអង្កេត**រដ្ឋអាជ្ញាតុលាការ ICC ស្នើឱ្យចាប់ខ្លួនលោក Min Aung Hlaing មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា**ប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ ថាសង្គ្រាមពន្ធនឹងបំផ្លាញគ្នាទៅវិញទៅមក**អ្នកនាំពាក្យគណបក្សប្រជាជន កត់សម្គាល់៥ចំណុច ចំពោះការដណ្តើមអំណោច និងការលូកដៃពីមហាអំណាច ដែលនាំឱ្យមានបដិវត្តន៍ពណ៌**ស.ស.យ.ក. គ្រោងរៀបចំព្រឹត្តិការណ៍ដ៏ធំមួយ «សាទរកម្ពុជា» នៅបរិវេណសួនច្បារមុខព្រះបរមរាជវាំង នៅថ្ងៃឆ្លងឆ្នាំសកល ២០២៥**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញទៅបំពេញទស្សនកិច្ច នៅប្រទេសចិន**កម្ពុជា រៀបចំសន្និសីទថ្នាក់តំបន់ ស្តីពីការប្រឆាំងការសម្អាតប្រាក់ ពាក់ព័ន្ធនឹងបទល្មើសជួញដូរវត្ថុបុរាណ និងសម្បត្តិបេតិកភណ្ឌ នៅខេត្តសៀមរាប**ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត នាំយកអាវរងារ អំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនកងកម្លាំងប្រដាប់អាវុធ ទិសយោធភូមិភាពទី២**ក្រុមហាម៉ាស ត្រៀមខ្លួនរួចជាស្រេច ដើម្បីសម្រេចឱ្យបានបទឈប់បាញ់ នៅតំបន់ហ្កាហ្សា**ប្រធានាធិបតីបារាំង៖ កិច្ចព្រមព្រៀងឈប់បាញ់គ្នា រវាងអ៉ីស្រាអែល-ហេសបូឡា នៅលីបង់ គួរតែអាចបើកផ្លូវឆ្ពោះទៅរក ការបិទបញ្ចប់សង្រ្គាមនៅតំបន់ហ្កាហ្សា**សហគ្រិនខ្មែរ រៀបចំទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ជាលើកដំបូងរបស់ខ្លួន រយៈ​ពេល២ថ្ងៃ**អភិបាលខេត្តកំពង់ស្ពឺ ប្រាប់ឲ្យអាជ្ញាធរនៅមូលដ្ឋាន ពង្រឹងការយកចិត្តទុកដាក់ ចំពោះជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនអតីតយុទ្ធជន**លោក យ៉ាំ ណារិទ្ធ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ការអនុវត្តពិធី សារម៉ុង រ៉េ អាល់ ស្តីពីសារធាតុបំផ្លាញ ស្រទាប់អូស្សូន នៅកម្ពុជា

ឯកឧត្តមរដ្ឋមន្រ្ដី ប៉ាន សូរស័ក្ដិ ជួបពិភាក្សាការងារជាមួយ រដ្ឋមន្រ្តីទេសចរណ៍ ពាណិជ្ជកម្ម និងឧស្សាហកម្មទីម័រខាងកើត

ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា (AEM Lead for Cambodia) នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ បានអនុញ្ញាតជូន ឯកឧត្តម Jose Lucas do Carmo da Silva រដ្ឋមន្រ្តីទេសចរណ៍ ពាណិជ្ជកម្ម និងឧស្សាហកម្មទីម័រខាងកើត ជួបពិភាក្សាការងារទ្វេភាគី នៅកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី២៩ (The Twenty-Nine ASEAN Economic Ministers’ Retreat– the 29th AEM Retreat) និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបានប្រារព្វទ្បើងនៅសណ្ឋាគារ Plataran Heritage Borobudur Hotel ក្នុងទីក្រុងម៉ាហ្គាឡាំង ប្រទេសឥណ្ឌូនេស៊ី។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្រ្ដីពាណិជ្ជកម្មកម្ពុជា បានថ្លែងអបអរសាទរ និងសម្តែងការស្វាគមន៍ជូនចំពោះ ឯកឧត្តម Jose Lucas do Carmo da Silva រដ្ឋមន្រ្តីទេសចរណ៍ ពាណិជ្ជកម្ម និងឧស្សាហកម្មទីម័រខាងកើត ក្នុង ឱកាសដែលសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ត្រូវបានអនុញ្ញាតជាគោលការណ៍ដោយថ្នាក់ដឹកនាំកំពូលអាស៊ានឱ្យចូលជាសមាជិកសង្កេតការណ៍ក្នុងអាស៊ាន។

ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើភាគីទីម័រខាងកើតពិនិត្យលទ្ធភាពជំរុញការនាំចូលអង្ករកម្ពុជា តាមរយៈការអនុវត្តឱ្យបានពេញលេញនិងមានប្រសិទ្ធភាពនូវអនុស្សារណៈនៃការយោគយល់គ្នាដែលបានចុះហត្ថលេខារួចរាល់ រវាងភាគីទាំងពីរ កាលពីឆ្នាំ២០២២ កន្លងទៅ។ ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើពិនិត្យលទ្ធភាពឱ្យមានការហោះហើរត្រង់រវាងប្រទេសទាំងពីរផងដែរ។

លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់នៃវិស័យឯកជននៃប្រទេសទាំងពីរក្នុងការចូលរួមលើកកម្ពស់ការអភិឌ្ឍសេដ្ឋកិច្ចសង្គម និងការបង្កើនការរីកចម្រើនលើវិស័យសំខាន់ៗ ជាពិសេសការចូលរួមជំរុញ ការវិនិយោគ និងពាណិជ្ជកម្ម ដែលជាចលករនៃកំណើនសេដ្ឋកិច្ចជាតិ។

ក្នុងនោះផងដែរ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើឱ្យសភាពាណិជ្ជកម្មនៃភាគីទាំងពីរ បង្កើនកិច្ចសហប្រតិបត្តិការបន្ថែម តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច ការផ្គូរផ្គងពាណិជ្ជកម្មនិងវិនិយោគ ការចូលរួមជាក្រុមហ៊ុនភាគទុនរួម (Joint Venture) ក៏ដូចជា ពិនិត្យលទ្ធភាពធ្វើបច្ចុប្បន្នអនុស្សារណៈនៃការយោគយល់គ្នាដែលមានស្រាប់ សំដៅអាចជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជននៃប្រទេសទាំងពីរ។

ជាការឆ្លើយតប ឯកឧត្តម Jose Lucas do Carmo da Silva រដ្ឋមន្រ្តីទេសចរណ៍ ពាណិជ្ជកម្ម និងឧស្សាហកម្ម ទីម័រខាងកើត បានថ្លែងអំណរគុណយ៉ងជ្រាលជ្រៅជូនរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា ដែលបានផ្តល់ការគាំទ្រយ៉ាងពេញលេញជូនសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត បានជាសមាជិកសង្គេតការ និងគាំទ្រដល់ដំណើរការចូលជាសមាជិកអាស៊ាន និងជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO)។

ឯកឧត្តម បានជម្រាបជូនថា នឹងពន្លឿន និងជំរុញការអនុវត្តអនុស្សារណៈនៃការយោគយល់គ្នាពាក់ព័ន្ធពាណិជ្ជកម្មអង្ករឱ្យបានពេញលេញ ដោយគូសបញ្ជាក់អំពីសក្តានុពលនៃអង្ករកម្ពុជាផងដែរ។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តីទេសចរណ៍ ពាណិជ្ជកម្ម និងឧស្សាហកម្ម ទីម័រខាងកើត បានយល់ស្របផងដែរថា វិស័យឯកជនពិតជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ជាពិសេសក្នុងការលើកកម្ពស់វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។

ឯកឧត្តមបានជម្រាបជូនថា នឹងជំរុញឱ្យមានជំនួបរវាងសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ ជាពិសេសតាមរយៈការផ្លាស់ប្តូរទស្សនកិច្ច ដើម្បីពិនិត្យលទ្ធភាពបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យមានសក្តានុពលនានា។
នៅកិច្ចបញ្ចប់ ភាគីទាំងពីរបានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ សំដៅពង្រឹងនិងពង្រីកទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង