**អាជ្ញាធររាជធានីភ្នំពេញ៖ ស្ពានអាកាស «មរតកតេជោ» គ្រោងនឹងសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៧ មេសា**លោកស្រី Peng Liyuan ថ្លែងសុន្ទរកថាជាលាយលក្ខណ៍អក្សរក្នុងសន្និសីទតាមប្រព័ន្ធវីដេអូនៃទិវាពិភពលោកកម្ចាត់រោគរបេងឆ្នាំ២០២៥របស់អង្គការសុខភាពពិភពលោក**លោក Han Jong-hee ដែលជា co-CEO របស់ Samsung បានទទួលមរណភាពហើយ ដោយសារគាំងបេះដូង**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញជាអធិបតីបើកវេទិកាផ្សព្វផ្សាយស្ដីពី “វឌ្ឍនភាព នៃវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និង នវានុវត្តន៍ “**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នឹងអញ្ជើញជាអធិបតីកម្មវិធីផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្ស ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥**គយ ជូនដំណឹងស្តីពីការដាក់អនុវត្តសាកល្បងប្រព័ន្ធតាមដានការដឹកជញ្ជូនទំនិញ**អឺរ៉ុប​បារម្ភ​ពី​ភាព​រញ៉េរញ៉ៃ​ក្នុង​ដំណើរ​ការ​សន្តិភាព​អ៊ុយក្រែន​ចំពេល​មាន​កិច្ច​ចរចា​រវាង​អាមេរិក-រុស្ស៊ី និង​អាមេរិក-អ៊ុយក្រែន**សេតវិមាន៖ មន្ត្រីរដ្ឋបាលកំពូលរបស់លោក ដូណាល់ ត្រាំ បានច្រឡំចែករំលែកផែនការសង្គ្រាមនៅក្នុងក្រុមផ្ញើសារ មុនពេលសហរដ្ឋអាម៉េរិកវាយប្រហារទៅលើក្រុមហ៊ូធីនៅយេម៉ែន**កិច្ចពិភាក្សា​រវាង​អាមេរិក ​និង​រុស្ស៊ី​ នៅ​ទីក្រុង​រីយ៉ាដ ​បាន​បញ្ចប់​ក្រោយ​រយៈពេល ១២ម៉ោង**ចិន​ស្វាគមន៍​សមាជិក​សភា​អាមេរិក​បន្ថែម​ទៀត​ដែល​មក​បំពេញ​ទស្សនកិច្ច**មន្ត្រីអាមេរិក និងរុស្ស៊ី បន្តចរចារគ្នាអំពីសង្គ្រាមអ៊ុយក្រែន នៅប្រទេសអារ៉ាប៊ីសាអូឌីត**កម្ពុជា-ចិន ពិភាក្សាគ្នាពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ដើម្បីទាក់ទាញទេសចរចិនឱ្យមានកំណើនជាលំដាប់នៅកម្ពុជា**កងទ័ពហ្វីលីពីន និងកងទ័ពអាមេរិក បានចាប់ផ្ដើមការធ្វើសមយុទ្ធយោធារួមគ្នា រយៈពេល៣សប្ដាហ៍**ឧបនាយករដ្ឋមន្ត្រី ស សុខា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធវីរជនពលី នៅវិមានរម្លឹកគុណវីរជនពលី ប្រទេសឡាវ**បេីករថយន្តដូចហោះ ខណៈប្រជាលរដ្ឋកំពុងដេីរ ហាត់ប្រាណនៅព្រលានយន្តហោះវាលបែកចាន ត្រូវសមត្ថកិច្ចនាំមកកាន់ស្នងការ**សម្ដេចតេជោ បញ្ចេញសារដ៏ឈឺចាប់ក្នុងពេលតែមួយ ដែលសម្ដេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ជាភរិយាកំពុងសម្រាកព្យាបាលជំងឺ ស្របពេលជាមួយបងប្រុស គឺឯកឧត្តម ហ៊ុន សាន ស្ថិតក្នុងដំណាក់កាលចុងក្រោយនៃជីវិត**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពនៃការរៀបចំគន្លងអប់រំនៅកម្ពុជា**ក្រសួងបរិស្ថាន៖ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី២៤ ខែមីនា ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី២៥ ខែមីនា គឺ “ល្អ”**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥**មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ចុះធ្វើការដោះស្រាយបញ្ចប់ដោយជោគជ័យលើករណីវិវាទពាក់ព័ន្ធនឹងមរតក ជូនប្រជាពលរដ្ឋដល់មូលដ្ឋាន

ឧត្តមសេនីយ៍ឯក ជីវ ផល្លី អញ្ជើញបិទវគ្គបណ្តុះបណ្តាល ស្តីពីការបង្ការទប់ស្កាត់អំពើជួញដូរមនុស្សឆ្លងដែន ការកំណត់អត្តសញ្ញាណជនរងគ្រោះ ការស៊ើបអង្កេតប្រមូលភស្តុតាង និងបង្ក្រាបករណីជួញដូរមនុស្ស


ភ្នំពេញ៖ បន្ទាប់ពីបើកវគ្គសិក្សាអស់រយៈពេល ៣ថ្ងៃ នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ ២០២៣ វគ្គបណ្តុះបណ្តាល ស្តីពីការបង្ការទប់ស្កាត់អំពើជួញដូរមនុស្សឆ្លងដែន ការកំណត់អត្តសញ្ញាណជនរងគ្រោះ ការស៊ើបអង្កេតប្រមូលភស្តុតាងនិងបង្ក្រាបករណីជួញដូរមនុស្ស ត្រូវបានរៀបចំពិធីបិទក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានការចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង នាយការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និង សិក្ខាកាមមកពីមកពីអធិការដ្ឋាននគរបាលក្រុង ស្រុកទាំង០៩ វរសេនាតូចការពារព្រំដែនគោកទាំង០៤ ប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត បញ្ជាការដ្ឋានសិករងខេត្តនិងបញ្ជាការដ្ឋានកងរាជអាវុអហត្ថខេត្តបន្ទាយមានជ័យ សរុបចំនួន៣៣រូប ។

ថ្លែងនៅក្នុងពិធីបិទវគ្គនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ បានថ្លែងនូវការកោតសរសើរដល់សិក្ខាកាមទាំងអស់ ដែលបានយកចិត្តទុកដាក់ខិតខំត្រង់ត្រាប់ស្តាប់រៀនសូត្រ លើការងារជំនាញ ច្បាប់ពាក់ព័ន្ធ នីតិវិធីស្រាវជ្រាវស៊ើបអង្កេត ការបង្ការទប់ស្កាត់សកម្មភាពជួញដូរមនុស្សឆ្លងដែន ការអន្តរាគមន៍ជួយជនរងគ្រោះ និងការស្រាវជ្រាវបង្ក្រាបករណីជួញដូរមនុស្ស។

ឯកឧត្តម អគ្គស្នងការរង បានបញ្ជាក់ថា៖ក្នុងរយៈពេល០៣ថ្ងៃនេះ យើងបានចែករំលែកនូវបទពិសោធន៍ និងចំណេះដឹងទៅវិញទៅមកក្នុងគោលបំណងបង្កើនសមត្ថភាពយល់ដឹងដើម្បីយកទៅអនុវត្តច្បាប់នៅសហគមន៍ ចូលរួមបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសជួញដូរមនុស្សឆ្លងដែន ការរំលោភបំពានផ្លូវភេទកុមារដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ការធ្វើអាជីវកម្មផ្លូវភេទ ការកេងប្រវ័ញ្ចពលកម្ម ពពោជំនួសក្នុងគោលបំណងលក់ដូរទារក អាពាហពិពាហ៏ផ្ទុយពីឆន្ទះ ទម្រង់ផ្សេងទៀតនៃអំពើជួញដូរមនុស្ស និងបទល្មើសព្រហ្មទណ្ឌដ៏ទៃទៀត។ យើងទាំងអស់គ្នាត្រូវចូលរួមបង្ការទប់ទប់ស្កាត់និងបង្រ្កាបបទល្មើស ដើម្បីការពារសន្តិភាព ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណ: នៅមូលដ្ឋានឲ្យបានល្អ។

ជាចុងក្រោយឯកឧត្តម ក៏បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ក្រោយពីទទួលបានបទពិសោធន៍ និងចំណេះដឹងនេះ ពេលត្រឡប់ទៅអង្គភាពវិញ សូមយកចំណេះដឹងទាំងនេះ ទៅចែករំលែកដល់សហការីរួមការងារ ពិសេសគឺផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋកុំឲ្យចូលរួមប្រព្រឹត្តបទល្មើស និងត្រូវចូលរួមការពារកូនចៅ កុំឲ្យចាញ់បោកជនល្មើសដែលអាចធ្លាក់ខ្លួនទៅជាជនរងគ្រោះនៃបទល្មើសផ្សេងៗ៕

អត្ថបទដែលជាប់ទាក់ទង