លោកជំទាវ ខៀវ សុផានី អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួងចុងក្រោយដេីម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ
ភ្នំពេញ៖ លោកជំទាវ ខៀវ សុផានី អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ នាព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួងចុងក្រោយដេីម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ ដែលដឹកនាំដោយ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហ៉ីង ថូរ៉ាក់ស៉ី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការទីស្ដីការគណៈរដ្ឋមន្ត្រី និងឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាសហប្រធានអង្គប្រជុំ នាទីស្តីការគណៈរដ្ឋមន្រ្តី ដោយមានការចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធ ៕