រដ្ឋបាលខេត្តត្បូងឃ្មុំ រៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំបន្ត របស់រដ្ឋបាលខេត្ត
ភ្នំពេញ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ បានរៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ។
ពិធីបិទសន្និបាតត្រូវបានប្រារព្ធធ្វើឡើង នៅសាលប្រជុំ(គ)សាលាខេត្ត ដោយមាការអញ្ជើញចូលរួមពីសំណាក់ ប្រតិភូក្រសួង ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត-ស្រុក ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំសាលាខេត្ត ស្នងការ-មេបញ្ជាការនៃកងកម្លាំងទាំង០៣ ប្រធានមន្ទីរជុំវិញខេត្ត អភិបាលក្រុង-ស្រុក មេឃុំ-ចៅសង្កាត់ ស្មៀន ប៉ុស្តិ៍រដ្ឋបាល និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ៕