លោកជំទាវ មិថុនា ភូថង អញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ របស់រដ្ឋបាលខេត្តកោះកុង
ភ្នំពេញ៖ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង។
លោកជំទាវ មិថុនា ភូថង បានមានប្រសាសន៍ថា ក្នុងនាមគណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត កងកំលាំងប្រដាប់អាវុធ មន្ត្រីរាជការ និងប្រជាពលរដ្ឋនៅទូទាំងខេត្ត និងក្នុងនាមលោកជំទាវផ្ទាល់ លោកជំទាវមានក្តីសោមនស្ស រីករាយជាអនេក ដោយបានទទួលស្វាគមន៍និងគារវកិច្ចចំពោះវត្តមានដ៏ថ្លៃថ្លារបស់ សម្តេចពិជ័យសេនា ទៀ បាញ់ ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក និងមានតម្លៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកោះកុង នាពេលនេះ ៕