ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា អញ្ជើញជួបសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយសនិងមេដាយការងារជូនមន្ត្រីរាជការក្រសួងមុខងារសាធារណៈ
ភ្នំពេញ៖ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នារសៀលថ្ងៃពុធ ១កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយស និងមេដាយការងារជូនថ្នាក់ដឹកនាំនិងមន្ត្រីរាជការ ក្រសួងមុខងារសាធារណៈ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការក្រសួងមុខងារសាធារណៈ ក៏បានចូលរួមពិសាអាហារសាមគ្គីផងដែរ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលឆាប់ៗខាងមុខ។ ពិធីនេះបានប្រព្រឹត្តទៅនៅសាលាភូមិន្ទរដ្ឋបាលដោយមានអ្នកចូលរួមយ៉ាងច្រើនកុះករ ៕