**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក**អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាភ្នំ ផ្តល់អំណោយជូនគ្រួសារចាស់ជរាមានជំងឺ និងក្រីក្រគ្មានទីពឹង ចំនួន៤គ្រួសារ នៅក្នុងឃុំឈើកាច់ និងឃុំរោងដំរី**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមជាខ្មែរ យើងត្រូវមានទស្សនៈ និងផ្នត់គំនិតវិជ្ជមាន ចំពោះសង្គមជាតិ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**សម្តេចធិបតី៖ ការជួយបោះប្រ៊ុយយ៉ុងជួយកូនប្រឡងជាប់ ធ្វើឱ្យកូនគ្មានទំនុកចិត្តលើខ្លួនឯង**សម្ដេចធិបតី៖ កម្ពុជា សម្រេចដកខ្លួនចេញពី ប្រទេសអភិវឌ្ឍន៍តិចតួច គឺដើម្បីបង្ហាញពីសមត្ថភាព និងមានភាពម្ចាស់ការលើខ្លួនឯង**សម្ដេចធិបតី ណែនាំអាណាព្យាបាល គួរជំរុញឱ្យកូនៗ ឬអ្នកនៅក្រោមការគ្រប់គ្រងរបស់ខ្លួន អានសៀវភៅឱ្យបានច្រើន**សម្តេចធិបតី លើកទឹកចិត្តឱ្យមានព្រឹត្តិការណ៍តាំងពិព័រណ៍សៀវភៅឱ្យកាន់តែច្រើន ដើម្បីបំផុសការអានសៀវភៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**សម្តេចធិបតី៖ ការបញ្ចេញទស្សនៈថា «មានខ្សែទើបបានធ្វើធំ» ជាទស្សនៈទុដ្ឋិនិយម**សម្តេចធិបតី៖ ប្រឡងបាក់ឌុប គឺជាការវាស់ស្ទង់សមត្ថភាព មិនប្រាកដថា អ្នកជាប់និទ្ទេស A ជាមនុស្សជោគជ័យនោះឡើយ**សម្តេចនាយករដ្ឋមន្រ្តី បញ្ជាក់ថាក្រសួងអប់រំគ្មានដាក់ភាសាវៀតណាមចូលក្នុងកម្មវិធីសិក្សាឡើយ**វិវាទក្នុងគ្រួសារមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**នាយករដ្ឋមន្ត្រី អះអាងថា ដរាបណា គណបក្សប្រជាជន នៅដឹកនាំប្រទេស ភាសាខ្មែរ នៅតែជាភាសាជាតិ តែមួយគត់របស់កម្ពុជា**សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឧបត្ថម្ភក្រុមជម្រើសជាតិកម្ពុជា ជាទឹកប្រាក់ក្នុងម្នាក់ចំនួន ១,០០០ដុល្លារ ដើម្បីលើកទឹកចិត្ត ទោះមិនបានឡើងទៅវគ្គបន្ទាប់ក៏ដោយ**ពលរដ្ឋប្រមាណជិត ២០០ នាក់បន្ថែមទៀត បានធ្វើជាសាក្សី និងយល់ច្បាស់អំពីអត្ថន័យនៃពាក្យថា «រាជរដ្ឋាភិបាលមិនអនុញ្ញាតឱ្យបាត់បង់ទឹកដីសូម្បីមួយមីល្លីម៉ែត្រ»**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី

ឯកឧត្តម អ៊ុក ប្រជា អញ្ជើញជាអធិបតីក្នុងមហាសន្និបាតកំណើតដំបូងរបស់សមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្រ្តទំនិញអំបិលកំពត កែប

ភ្នំពេញ៖ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងមហាសន្និបាតកំណើតដំបូងរបស់សមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្រ្តទំនិញអំបិលកំពត កែប។ ដោយមានការចូលរួមពី លោកជំទាវ សូ ស្រីម៉ិច រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, ឯកឧត្តម ពេញ ធារម្យ អភិបាលរងខេត្តកំពត, ឯកឧត្តម យស់ មុន្នី អភិបាលរងខេត្តកែប, ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ប្រធានលេខាធិការដ្ឋាននៃគណៈកម្មការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា, លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពត និងខេត្តកែប, លោកប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពត និងខេត្តកែប, តំណាងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD), លោក សុក សារ៉ង ជំនាញការថ្នាក់ជាតិរបស់អង្គការ AFD, អង្គការ WIPO និងគណៈកម្មការបណ្តោះអាសន្ន នៅសាលមិត្តភាព ក្នុងខេត្តកំពត។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជ្រកក្រោមម្លប់សន្តិភាពជាង ២០ឆ្នាំ ក្នុងការផ្តល់សុខដមរមនាដល់ការរស់នៅរបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងបានស្ថារឡើងវិញនូវដីរាប់សិបហិកតាដែលធ្លាប់តែគ្របដណ្តប់ដោយគ្រាប់មិនទាន់ផ្ទុះ និងកាកសំណល់សង្គ្រាមឱ្យទៅជាដីកសិកម្មសម្រាប់បងប្អូនប្រជាពលរដ្ឋអាស្រ័យផលដើម្បីជីវភាពរស់នៅ និងចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ។

ក្នុងនោះផងដែរ ផលិតផលអំបិលជាទំនិញយុទ្ធសាស្ត្រមួយដែលរាជរដ្ឋាភិបាលកម្ពុជាបានតាមដាន និងយកចិត្តទុកដាក់ខ្ពស់ដោយផលិតផលនេះមិនត្រឹមតែបម្រើនៅក្នុងវិស័យម្អូបអាហារនោះទេ ប៉ុន្តែក៏ត្រូវបានយកទៅប្រើប្រាស់គាំទ្រដល់ផលិតកម្មក្នុងវិស័យឧស្សាហកម្មដទៃផងដែរ។

ឯកឧត្តមរដ្ឋលេខាធិការ បានបន្តថា ការកំណត់យកផលិតផលអំបិលកំពត-កែប ជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ក្នុងប្រទេសកម្ពុជា គឺជាគំនិតផ្តួចផ្តើមរបស់ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក្នុងការទាញយកប្រយោជន៍ជាអតិបរមាពីផលិតផលសក្តានុពលផ្អែកតាមកត្តាភូមិសាស្រ្តរបស់ខេត្តនីមួយៗ ក្នុងការលើកកម្ពស់កេរ្តិ៍ឈ្មោះផលិតផលក្នុងការធ្វើពិពិធកម្មមុខទំនិញ និងពិពិធកម្មទីផ្សារនាំចេញរបស់កម្ពុជា ដោយតាមរយៈបទពិសោធន៍របស់ ឯកឧត្តមផ្ទាល់ ការចុះម៉ាកសម្គាល់ភូមិសាស្ត្រទំនិញពិតជាបានផ្តល់នូវលទ្ធផលវិជ្ជមានជាច្រើនទាំងការលើកកម្ពស់ផ្នែកសេដ្ឋកិច្ច ផ្សព្វផ្សាយវប្បធម៌ ទាក់ទាញទេសចរណ៍ និងការអភិវឌ្ឍមូលដ្ឋាន ប៉ុន្តែចាំបាច់ត្រូវមានសមាគមដែលមានអភិបាលកិច្ចល្អ ធ្វើការតាមដាន ត្រួតពិនិត្យ និងគ្រប់គ្រងការប្រើប្រាស់ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញប្រកបដោយភាពម៉ត់ចត់បំផុត ដើម្បីធានាឱ្យការប្រើប្រាស់ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញស្របតាមសៀវភៅបន្ទុកអំបិលកំពត-កែប និងស្មារតីរួមរបស់សមាគម។

ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា ជាលទ្ធផលនៃមហាសន្និបាតកំណើតដំបូងរបស់សមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្រ្តទំនិញអំបិលកំពត-កែបនាពេលនេះ សមាគមទទួលបានសមាសភាព ដូចខាងក្រោម៖
១- លោក ប៊ុន ណារិន ជាប្រធានសមាគម
២- លោក ប៊ុន ច័ន្ទតារា ជាអនុប្រធាន
៣- លោកស្រី ប៉ាក ពៅ ជាអនុប្រធាន
៤- សមាជិក មានចំនួន ៧រូប
៥- សវនករផ្ទៃក្នុង មានចំនួន ៣រូប ។

ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ណែនាំមួយចំនួនដល់ លោកប្រធានសមាគម អនុប្រធាន និងសមាជិកគណៈកម្មការប្រតិបត្តិនៃសមាគមអ្នកផលិតអំបិលកំពត-កែប ឱ្យខិតខំបំពេញការងាររបស់ខ្លួនឱ្យបានល្អ តាមតួនាទី និងភារកិច្ចរបស់ខ្លួន ដូចមានចែងក្នុងសៀវភៅលក្ខន្តិកសមាគម សៀវភៅបន្ទុកអំបិលកំពត និងចូលរួមអភិវឌ្ឍកេរ្តិ៍ឈ្មោះម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ “អំបិលកំពត-កែប” ឱ្យកាន់តែល្បីល្បាញបន្ថែមទៀត ៕

អត្ថបទដែលជាប់ទាក់ទង