ឯកឧត្តម ងួន រតនៈ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ របស់គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ
ភ្នំពេញ៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី១ និងលើកទិសដៅត្រីមាសទី២ របស់គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅសាលប្រជុំសាខាកាកបាទក្រហមកម្ពុជាខេត្ត ។
ឯកឧត្តម ងួន រតនៈ បានមានប្រសាសន៍ថា កិច្ចប្រជុំនេះគឺរៀបចំឡើងរៀងរាល់៣ខែម្ដងដើម្បីពិនិត្យរៀបចំនូវរបាយការណ៍ហិរញ្ញវត្ថុ និងបូកសរុបលទ្ធផលអនុវត្តវិស័យការងារអាទិភាព ការគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ និងបប្រួលអាកាសធាតុ សុខភាព និងការថែទាំសុខភាពក្នុងសហគមន៍ ការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌ ការអភិវឌ្ឍស្ថាប័ននិងអភិវឌ្ឍន៍ធនធាននិងបញ្ហាប្រឈមផ្សេងៗ ។
ជាមួយគ្នានោះដែរ ឯកឧត្តម ងួន រតនៈ បានពិភាក្សាជាមួយគណៈអង្គប្រជុំ នឹងដាក់ចេញនូវទិសដៅបន្តសម្រាប់ត្រីមាសទី២ឆ្នាំ២០២៣ រួមមាន៖
១-ត្រៀមលក្ខណៈរៀបចំទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣ ដើម្បី កៀរគររកមូលនិធិនិងអំណោយមនុស្សធម៌ ពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន សម្រាប់ធ្វើសកម្មភាពជួយដល់ប្រជាពលរដ្ឋរងគ្រោះ ងាយរងគ្រោះ និងជួបវិបត្តិភ័យផ្សេងៗ ។
២-ត្រៀមរៀបចំពិធីបុណ្យចំរើនព្រះជន្ម ហ្លួងម៉ែ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា នាពេលខាងមុខស្របតាមការណែនាំរបស់ថ្នាក់ជាតិ ។
៣-ផ្សព្វផ្សាយការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងត្រៀមបង្កាហានិភ័យផ្សេងៗ ដែលកើតឡើងពីការប្រែប្រួលអាកាសធាតុ និងបញ្ហាផ្សេងៗ ៕