ក្រសួងពាណិជ្ជកម្ម ជូនដំណឹងពីការរៀបចំ “ពិព័រណ៍ហាឡាលឥណ្ឌូនេស៊ី ២០២៣” ចាប់ពីថ្ងៃទី២៥-២៨ តុលា នៅឥណ្ឌូនេស៊ី
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានឲយ្យដឹងថា សហគមន៍សហគ្រិនមូស្លីមឥណ្ឌូនេស៊ី នឹងរៀបចំ “ពិព័រណ៍ហាឡាលឥណ្ឌូនេស៊ី ២០២៣” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥-២៨ ខែតុលា ឆ្នាំ២០២៣ នៅ Convention Hall, Hall 3, 3A, ICE BSD City Tangerang ប្រទេសឥណ្ឌូនេស៊ី។
ប្រភេទផលិតផល និងសេវាកម្ម សម្រាប់តាំងពិព័រណ៍រួមមាន ទំនិញប្រើប្រាស់, ផលិតផលម្ហូបអាហារ និងភេសជ្ជៈ, ម៉ូតសម្លៀកបំពាក់, គ្រឿងសម្អាង, និងសេវាកម្មទេសចរណ៍ ដែលត្រូវយកមកដាក់តាំងបង្ហាញ ដើម្បីស្វែងរកដៃគូពាណិជ្ជកម្ម។ គណៈកម្មការបានជួលទីតាំងក្នុងតម្លៃ ៤៥០ដុល្លារអាមេរិក/ម៉ែត្រការេ។
ដំណឹងនេះចាត់ទុកជាការអញ្ជើញ ឧកញ៉ា លោក-លោកស្រី ដែលជាម្ចាស់ក្រុមហ៊ុន សហគ្រាស សេវាករ ពាណិជ្ជករ និងសាធារណជនទូទៅ ដែលមានបំណងចង់ចូលរួមផ្សព្វផ្សាយផលិតផល ឬមានគម្រោងស្វែងរកដៃគូពាណិជ្ជកម្មជាអន្តរជាតិ នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ខាងលើសូមទាក់ទងមកនាយកដ្ឋានកិច្ចការពិព័រណ៍ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម តាមរយៈអាសយដ្ឋាន ដីទ្បូត៍លេខ១៩-៦១ មហាវិថីសហព័ន្ធរុស្ស៊ី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមន្រ្តីសម្របសម្រួលលោក ជូ សេដ្ឋា, ទូរស័ព្ទលេខ ០១៧ ២៩៦ ៩៩២ ឬអ៊ីម៉ែល chousetha@gmail.com ឬអាចទាក់ទងដោយផ្ទាល់ទៅគណៈកម្មការរៀបចំពិព័រណតាមរយៈទូរស័ព្ទលេខ (+៦២) ៨១១-២១៨៨-៤៥៤ ឬតាមអ៊ីម៉ែល៖ suwitno@halalexpoindonesia.com ។