ឯកឧត្ដម សូរ ចាន់ធី ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ ជាមួយក្រុមជំនាញពិនិត្យ ក្រមនីតិវិធីរដ្ឋប្បវេណីរបស់ (ADB)
ភ្នំពេញ៖ ឯកឧត្ដម សូរ ចាន់ធី រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រធានគណៈកម្មការ រៀបចំដំណើរការតុលាការពាណិជ្ជកម្ម នាថ្ងៃសុក្រ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ លើការតាក់តែងនីតិវិធីពាណិជ្ជកម្ម ជាមួយក្រុមជំនាញពិនិត្យ ក្រមនីតិវិធីរដ្ឋប្បវេណីរបស់ (ADB) ដោយមានការចូលរួមពី ឯកឧត្តម សមាជិក នៃគណៈកម្មការ ។