រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីក្រុងពាលីសូមម្ចាស់ទឹកម្ចាស់ដី ដើម្បីរៀបចំសង្ក្រាន្តកំពង់ស្ពឺនាពេលខាងមុខ
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២៣ បានរៀបចំពិធីក្រុងពាលីសូមម្ចាស់ទឹកម្ចាស់ដី ដើម្បីរៀបចំសង្ក្រាន្តកំពង់ស្ពឺនាពេលខាងមុខ ក្រោមអធិបតីភាពឯកឧត្ដម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ។
ជាមួយគ្នានោះឯកឧត្ដម វ៉ី សំណាង ក៏បានអំពាវនាវឲ្យពុកម៉ែ បងប្អូនអញ្ជើញមកលេងសង្ក្រាន្តកំពង់ស្ពឺ ដើម្បីអបអរសាទរឆ្នាំថ្មី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤,១៥,១៦ ខែមេសា ឆ្នាំ២០២៣ខាងមុខ ។