រដ្ឋបាលខេត្តឧត្តរមានជ័យ ជួបពិភាក្សាជាមួយ រដ្ឋបាលខេត្តសៀមរាប ដើម្បីចុះស្រាវជ្រាវ ពិនិត្យទីតាំងជាក់ស្ដែង និងលើកសំណើរសុំកែសម្រួលព្រំប្រទល់រវាងរដ្ឋបាលខេត្តទាំង២
ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ ដឹងនាំដោយឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្ត នាព្រឹកថ្ងៃសៅរ៍ ៤កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ បានជួបពិភាក្សាជាមួយ រដ្ឋបាលខេត្តសៀមរាប ដឹកនាំដោយឯកឧត្ដម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត ដើម្បីចុះស្រាវជ្រាវ ពិនិត្យទីតាំងជាក់ស្ដែង និងលើកសំណើរសុំកែសម្រួលព្រំប្រទល់រវាងខេត្តឧត្ដរមានជ័យ និងខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្ដម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ កិច្ចប្រជុំប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តសៀមរាប ៕