**នាយករដ្ឋមន្ត្រីឡាវ ថ្លែងអំណរគុណចំពោះសម្ដេចធិបតី ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធអតីតប្រធានរដ្ឋឡាវ**កម្ពុជា-ឡាវ នឹងបន្តជំរុញពង្រឹងនិងពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ លេីគ្រប់វិស័យឱ្យកាន់តែរឹងមាំនិងរីកចម្រេីនបន្ថែមទៀត**បទវិភាគ៖តបតវិញចំពោះអាមេរិក ចិនដាក់ចេញវិធានការទប់ទល់មួយចំនួនយ៉ាងម៉ឺងម៉ាត់**ឯកឧត្តម ហួត សុីនាដ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ការសិក្សានៅប្រទេសជប៉ុន ក្រោមប្រធានបទ «ផ្តើមចេញពីថ្នាក់រៀន ឆ្ពោះទៅរកសកលលោក»**អភិបាលខេត្តកំពង់ចាម ចុះសួរសុខទុក្ខសំណេះសំណាល និងនាំអំណោយសម្តេចធិបតី ប្រគល់ជូនកងទ័ពអង្គភាពកងពលតូចអន្តរាគមន៍លេខ៦ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ**ឯកឧត្តម វ៉ា ថន ជួបសំណេះសំណាលថ្នាក់ដឹកនាំ និងមន្ត្រីរាជការ រដ្ឋបាលខេត្តក្រចេះ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ ព.ស.២៥៦៩ នាពេលខាងមុខ**ចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជា កើនដល់ ១១០ក្បាល!**ពលករខ្មែរសប្បាយរីករាយដែលបានមកលេងស្រុកកំណើតអំឡុងពេលចូលឆ្នាំ តាមច្រកព្រំដែន ដោយពុំមានការបង់ប្រាក់សេវាចេញ-ចូល **ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់ ៣ ៣៥៤នាក់**នាយករដ្ឋមន្ត្រីបែលហ្ស៉ិក និយាយថាប្រទេសរបស់លោកទំនងជានឹងមិនចាប់ខ្លួនលោក Benjamin Netanyahu តបតាមដីកាចាប់ខ្លួនរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC នោះទេ**អាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ៥នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងរំលោភលើលំនៅឋាន**នាយករដ្ឋមន្ត្រីជប៉ុន កំពុងស្វែងរកលទ្ធភាពនៃការសន្ទនាតាមទូរស័ព្ទ ជាមួយលោក ដូណាល់ ត្រាំ ពាក់ព័ន្ធនិងការដាក់ពន្ធគយ**ជប៉ុនអាចបាត់បង់សក្តានុពលនៃការនាំចេញរថយន្តចំនួន១៧ ពាន់លានដុល្លារ បន្ទាប់ពីការសម្រេចចិត្តរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការដំឡើងពន្ធ២៥ ភាគរយលើវិស័យរថយន្ត**កម្ពុជានឹងរៀបចំតាំងផលិតផលខ្មែរ និងមានសាងសង់រំលេចអំពី «ប្រាសាទកោះកេរ» ដែលបង្ហាញពីស្នាដៃស្ថាបត្យកម្ម និងសិល្បបុរាណខ្មែរដ៏ល្អឯក ក្នុងពិព័រណ៍ពិភពលោក២០២៥ នៅប្រទេសជប៉ុន **ចិនប្រកាសនឹងដាក់ពន្ធ៣៤ ភាគរយលើការនាំចូលទាំងអស់ពីសហរដ្ឋអាម៉េរិក**វៀតណាម សង្កត់ធ្ងន់លើឆន្ទៈដើម្បីកាត់បន្ថយពន្ធនាំចូលលើទំនិញរបស់អាម៉េរិកមកត្រឹមសូន្យភាគរយ**នាយករដ្ឋមន្រ្តីហ្គ្រោអង់ឡង់ដែលនឹងចូលកាន់តំណែងឆាប់ៗនេះ អះអាងថា កិច្ចពិភាក្សាអំពីការបញ្ចូលកោះពាក់កណ្តាលស្វយ័តដាណឺម៉ាកជាកម្មសិទ្ធិអាម៉េរិកគឺមិនអាចទទួលយកបានទេ**តុលាការក្នុងប្រទេសថៃ ចេញដីកាចាប់ខ្លួនសាស្ត្រាចារ្យអាមេរិកម្នាក់ពីបទប្រមាថព្រះមហាក្សត្រថៃ**ប្រមុខក្រុមប្រឹក្សាសន្តិសុខជាតិរបស់កោះតៃវ៉ាន់ ធ្វើដំណើរទៅដល់សហរដ្ឋអាមេរិកហើយ ដើម្បីជួបពិភាក្សាជាមួយក្រុមមន្ត្រីនៃរដ្ឋបាលលោក ដូណាល់ ត្រាំ បន្ទាប់ពីចិនបិទបញ្ចប់ការធ្វើសមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់**សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូ អញ្ជើញដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ការចូលរួមគោរពវិញ្ញាណក្ខន្ធសពអតីតប្រធានរដ្ឋឡាវ

រដ្ឋមន្រ្តីសេដ្ឋកិច្ច៖ ការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ និងការប្រមូលចំណូលរបស់គយ និងពន្ធដារបានល្អ ផ្តល់លទ្ធភាពសម្រាប់រាជរដ្ឋាភិបាល ឆ្លើយតបបាននូវបញ្ហាប្រឈមមិនធ្លាប់មាន

ភ្នំពេញ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា រយៈពេល១០ឆ្នាំចុងក្រោយនេះ ការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ និងការប្រមូលចំណូលរបស់អគ្គនាយកដ្ឋានគយ និងអគ្គនាយកដ្ឋានពន្ធដារបានល្អ ផ្តល់លទ្ធភាពសម្រាប់រាជរដ្ឋាភិបាល ឆ្លើយតបបាននូវបញ្ហាប្រឈមមិនធ្លាប់មាន ដូចជាវិបត្តិជំងឺកូវីដ១៩ បញ្ហាសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន បង្កើតឲ្យមានសម្ពាធអតិផរណាជាដើម។

ឯកឧត្ដមបានថ្លែងបែបនេះ ក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលអគារស្នាក់នៅ និងហេដ្ឋារចនាសម្ព័ន្ធនានា នៃសាខាគយ និងរដ្ឋាករខេត្តស្ទឹងត្រែង នាចុងសប្តាហ៍កន្លងទៅនេះ

ឧបនាយករដ្ឋមន្ត្រីបានលើកឡើងដូច្នេះថា «បើសិនកិច្ចការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ រយៈពេល១០ឆ្នាំចុងក្រោយនេះ ដំណើរការមិនមានល្អ ពិសេសការងារប្រមូលចំណូលរបស់អង្គភាពធំៗពីរ [គយ និងពន្ធដារ] ក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផ្ទាល់ ធ្វើការមិនបានល្អទេ ដែលការប្រមូលចំនូលរបស់គយ និងពន្ធដារ ពីរនេះស្មើនឹង៩០ភាគរយនៃចំណូលរបស់ជាតិសរុប លទ្ធផលនៃការងាររបស់យើងក្នុងផ្នែកនេះ បានផ្តល់លទ្ធភាពសម្រាប់រាជរដ្ឋាភិបាល គ្រប់គ្រងសភាពការណ៍បាន ជាមួយនឹងការអភិវឌ្ឍ ឆ្លើយបតទៅនឹងបញ្ហាប្រឈមដែលមិនធ្លាប់មាន ដូចជាជំងឺកូវីដ១៩ ការពារអាយុជីវិតប្រជាពលរដ្ឋបាន បង្កើតភាពសុំាសហគមន៍បាន អនុញ្ញាតឲ្យយើងបើកប្រទេសឡើងវិញ សកម្មភាពសង្គមសេដ្ឋកិច្ចឡើងវិញ ដែលជាប្រទេសមួយដែលធ្វើកិច្ចការនេះ បានល្អជាងគេ មិនមែនត្រឹមតែក្នុងកម្រិតតំបន់ គឺកម្រិតសកលថែមទៀតផង»។

ឯកឧត្ដមបន្តថា «ដោយសារតែយើងមានមរតកល្អប្រសើរ ក្នុងការកៀរគរចំណូលកន្លងមកអនុញ្ញាតឲ្យយើង ឆ្លើយតបទៅនឹងបញ្ហាប្រឈមបាន មិនត្រឹមតែកូវីដ១៩ទេ នៅក្រោយកូវីដ១៩មក យើងបន្តជួបការប្រឈមជាមួយបញ្ហាសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន សម្ពាធអតិផរណា ដែលតម្រូវឲ្យយើងយកចិត្តទុកដាក់ដោះស្រាយ ធានាលំនឹងជីវភាព របស់ប្រជាពលរដ្ឋយើងបាន ដោយមួយឆ្នាំយើងចំណាយជិត៤០០លានដុល្លារ គ្រាប់តែសម្រាប់ធានាលំនឹងជីវភាព របស់ប្រជាពលរដ្ឋ ដែលនេះជាសារសំខាន់នៃការគៀងគរចំណូល»។

ដោយសារតែស្ថានភាពនៃសេដ្ឋកិច្ចកិច្ចសកល មានភាពមិនប្រាកដប្រជាច្រើន អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានណែនាំឲ្យស្ថាប័នប្រមូលចំណូលជាតិ ត្រូវបន្ដកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការទប់ស្កាត់ និងដោះស្រាយ។

ឯកឧត្ដមបានជំរុញដល់មន្ត្រីក្រោមឱវាទ ត្រូវខិតខំបំពេញការងារ តាមតារាងលំហូរនីតិវិធីការងារ ប្រកាន់យកអភិក្រមបួនយ៉ាង គឺ ទី១ អនុវត្តការងារប្រកបដោយវិជ្ជាជីវៈ ទី២ អនុវត្តការងារជាក្រុម ទី៣ ប្រកាន់ខ្ជាប់ស្មារតីបុរេសកម្ម និងទី៤ មិនត្រូវមើលរំលងកំហុសខ្លួនឯង ដោយត្រូវមានការសហការការងារយ៉ាងជិតស្និទ្ធ រវាងអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអង្គភាពពាក់ព័ន្ធដទៃទៀត នៅក្នុងមូលដ្ឋានរបស់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង