**សម្តេចធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ជូនតំបន់ប្រតិបត្តិការសឹករងព្រៃវែង យោធភូមិភាគទី២**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញចំណាប់អារម្មណ៍ខ្ពស់ ចំពោះសេចក្តីព្រាងអនុក្រឹត្យពាក់ព័ន្ធអត្តសញ្ញាណប័ណ្ណ និងការងារអត្រានុកូលដ្ឋាន**បុណ្យចូលឆ្នាំចិន គុណតម្លៃមិត្តភាពសកល**លោកជំទាវ អ៊ឹម រចនា ដឹកនាំក្រុម​ការងារ​ជំនាញចុះពិនិត្យស្រែប្រាំង ដែលទទួលរងការខ្វះខាតទឹក និងពិនិត្យមើលស្រែជួប​ប្រទះបញ្ហាសត្វល្អិតបំផ្លាញ នៅស្រុកឆ្លូង**ក្រសួងការងារ ឱ្យក្រុមហ៊ុនចំនួន៥ចូលខ្លួនមកដោះស្រាយវិវាទការងារ**រដ្ឋបាលខេត្តកំពត បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥**លោក Xi Jinping ប្រធានរដ្ឋចិននិងលោក ភូទីន ប្រធានាធិបតីរុស្ស៊ីជួបសន្ទនាតាមប្រព័ន្ធវីដេអូ**ឯកឧត្តម សួស ប្រាថ្នា ផ្ញើសារលិខិតគោរពជូនពរ លោកជំទាវ កែ សួនសុភី ស សុខា ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៣៦ ឈានចូល ៣៧ឆ្នាំ**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារលិខិតគោរពជូនពរ លោកជំទាវ កែ សួនសុភី ស សុខា ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៣៦ ឈានចូល ៣៧ឆ្នាំ**រដ្ឋមន្ត្រីបរិស្ថាន៖ អ្វីដែលយើងទទួលបានជោគជ័យពីខេត្តកំពង់ឆ្នាំងនោះគឺប្រជាជន ប្ដេជ្ញាចិត្តមិនប្រើថង់ប្លាស្ទិច និងធ្វើសកម្មភាពរើសសំរាមតាមដងវិថី តាមទីសាធារណៈនានា**ទេសរដ្ឋមន្រ្តី គន់ គីម វាយតម្លៃខ្ពស់ពីការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្តក្រចេះ ឆ្លើយតបភ្លាមៗទៅនឹងសំណូមពររបស់ប្រជាកសិករដែលជួបប្រទះបញ្ហាកង្វះទឹកស្រោចស្រព**ទេសរដ្ឋមន្រ្តី លី ធុជ ស្នើសុំឱ្យទីភ្នាក់ងារ NPA គាំទ្រការរៀបចំគោលនយោបាយជាតិសកម្មភាពមីន និងសំណើសុំពន្យាពេលបោសសម្អាតមីនលើកទី៣របស់កម្ពុជា**ក្រុមប្រឹក្សាធុរកិច្ចស្ត្រីហ្វីលីពីន ចាប់អារម្មណ៍វិនិយោគលើវិស័យ សក្ដានុពលនៅកម្ពុជា**ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ណែនាំដល់រដ្ឋបាលខេត្តព្រះសីហនុ រៀបចំទិសដៅការងាររបស់ខ្លួនជាប្រយោជន៍ ដើម្បីជំរុញឱ្យខេត្តព្រះសីហនុកាន់តែមានការអភិវឌ្ឍរីកចំរើន និងទាក់ទាញទេសចរណ៍**ឯកឧត្តម វ៉ាង វិនពីន៖ កម្ពុជាជាមិត្តល្អ មិត្តពិតប្រាកដរបស់ចិន ហើយចិននឹងបន្តជួយកម្ពុជាដើម្បីជំរុញឱ្យទំនាក់ទំនងកាន់តែរឹងមាំ**ឯកអគ្គរដ្ឋទូតវៀតណាម៖ រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត កម្ពុជារក្សាបានសន្ដិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ**ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ ដឹកនាំក្រុមការងារបរិច្ចាគឈាម សម្រាប់ទុកជួយសង្គ្រោះជីវិតមនុស្ស**ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសាធារណការ**សប្តាហ៍ទី៣ នៃខែមករា មន្ត្រីអត្តសញ្ញាណកម្មផ្តល់សេវាជូនពលរដ្ឋជាង ១ម៉ឺនសេវាទូទាំងប្រទេស**រដ្ឋបាលខេត្តក្រចេះ ជូនដំណឹងស្តីពីការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅឃុំថ្មគ្រែ ស្រុកចិត្របុរី

អភិ​បាលខេត្តព្រះសីហនុ ណែនាំក្រុមការងារបច្ចេកទេសធ្វើការឈូសឆាយដី កាយប្រមូលសំរាម ធ្វើយ៉ាងណាកុំឱ្យមានស្មៅ និងកម្ទិចឈើនៅលើទីលានប្រកួតបាល់ទះលើឆ្នេរខ្សាច់

ភ្នំពេញ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិ​បាលខេត្តព្រះសីហនុ នារសៀល​ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញចុះពិនិត្យទីតាំងត្រៀមរៀបចំកីឡាបាល់ទះលើឆ្នេរខ្សាច់ សំរាប់ស៊ីហ្គេមឆ្នាំ២០២៣ នៅពយជំទាវម៉ៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្នុងឱកាសចុះពិនិត្យទីតាំង ទីលានប្រកួតកីឡាបាល់ទះលើឆ្នេរខ្សាច់ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំក្រុមការងារបច្ចេកទេសធ្វើការឈូសឆាយដី កាយប្រមូលសំរាមមានដូចជាស្មៅ កម្ទេចឈើចេញពីលើទីលានប្រកួតឱ្យបានរៀបស្មើ ធ្វើយ៉ាងណាកុំឱ្យមានស្មៅ និងកម្ទិចឈើនៅលើទីលានប្រកួត។ ហើយនេះក៏ជាមោទនភាពដែលព្រះរាជាណាចក្រកម្ពុជា ពិសេសខេត្តព្រះសីហនុ បានធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២។

ក្នុងនោះខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលជ្រើសរើសនៃការប្រកួតកីឡាស៊ីហ្គេមផងដែរ ដែលមានកីឡា ៣ប្រភេទ ក្នុងនោះមានដូចជា កីឡាទូកក្តោង កីឡាម៉ូតូទឹក និងកីឡាបាល់ទះលើឆ្នេរខ្សាច់។ ការប្រកួតកីឡាស៊ីហ្គេមនៅខេត្តព្រះសីហនុ ក៏បានបង្ហាញសញ្ញាល្អមួយសម្រាប់ទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគមកកាន់ខេត្តព្រះសីហនុ។

ក្រោយពីការប្រកួតកីឡាស៊ីហ្គេមចប់ យើងនឹងយកទីតាំងនេះសម្រាប់ឱ្យយុវជនរបស់យើងនាំគ្នាលេងកីឡា ដើម្បីសុខភាព សាមគ្គីភាព និងជម្រុញវិស័យកីឡានៅខេត្តព្រះសីហនុឱ្យកាន់តែច្រើនបន្ថែមទៀត ម្យ៉ាងទៀតការលេងកីឡានាំមកនូវមិត្តភាព សាមគ្គីភាព និងសុខភាពជាចំបងសម្រាប់យុវជនរបស់យើង និងចៀសផុតពីការសេពគ្រឿងញៀន។

លោក ជ្រា ថាវរិទ្ធ ប្រធានការិយាល័យបចេ្ចកទេស នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បានឱ្យដឹងថា ការសម្អាតទីលានបាល់ទះនេះ យើងជីកកាយដី ០.៤០ម៉ែត្រ ចេញយកមកទុកដោយឡែក ក្នុងគោលបំណងរក្សាដីឱ្យវាស្ងួត រួចយើងចាប់ផ្តើមរែងដីយកស្មៅ និងកម្ទេចឈើចេញ រួចដាក់ចូលវិញជាសន្ទាប់ៗ ០.១០ម៉ែត្រម្តង និងចាក់បន្ថែមរហូតនៅសល់ ០.១០ម៉ែត្រមុខលើ យើងនឹងយកខ្សាច់សរដាក់មុខខាងលើ បន្ទាប់ពីការងារចាក់ខ្សាច់បំពេញរួចរាល់ យើងយកសំណាញ់រែងវាបន្តទៀត ដើម្បីឱ្យប្រាកដថា មិនមានកំទេចស្មៅ ឬឈើនៅក្នុងទីលានការប្រកួតរបស់យើងឱ្យបានស្អាត យើងនឹងនៅតែបន្តការពារទីតាំងនេះរហូតដល់ថ្ងៃប្រកួត មុនពេលប្រកួតយើងនឹងរៀបចំធ្វើការសម្អាតម្តងទៀត ដើម្បីឱ្យកម្រាស់ខ្សាច់ដែលយើងត្រូវក្រាលរួចធ្វើការប្រកួតកីឡានៅលើឆ្នេរខ្សាច់ឱ្យមានភាពទាក់ទាញ បន្ទាប់មកយើងត្រូវប្រើរនាស់វែង ដើម្បីធ្វើការជ្រោយសម្អាតដី ថ្លឹងវាឱ្យរាបស្មើរសម្រាប់បំរើឱ្យការប្រកួតនៅពេលខាងមុខទទួលបានលទ្ធផលតាមការគ្រោងទុក។

លោកប្រធានការិយាល័យបចេ្ចកទេស បានបន្តឱ្យដឹងបន្ថែមថា ទីតាំងនេះយើងធ្វើ ៣តារាងប្រកួត ក្នុងតារាងប្រកួតនិមួយៗមានទំហំ ២១x២៨ម៉ែត្រ នៅសល់ចន្លោះយើងទុកស្បេស ៣ម៉ែត្រ សម្រាប់កីឡាករលោតវៃបាល់បានងាយស្រួល ដោយឡែកតារាងបាល់ដែលត្រូវប្រកួតជាក់ស្តែងមានទំហំ ៨x១៦ម៉ែត្រ ៕

អត្ថបទដែលជាប់ទាក់ទង