**ទីប្រឹក្សាសន្តិសុខជាតិអាមេរិក ថារដ្ឋបាលប្រធានាធិបតី ចូ បៃដិន កំពុងមានការព្រួយបារម្ភថាអ៉ីរ៉ង់ដែលកំពុង យចុះឥទ្ធិពល អាចនឹងផលិតអាវុធនុយក្លេអ៊ែរ**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ សិស្សានុសិស្សត្រូវជៀសឆ្ងាយពីគ្រឿងញៀន បងតូច បងធំ និងអំពើអបាយមុខផ្សេងៗ ដោយត្រូវប្រកាន់ខ្ជាប់នូវវិន័យ និងទម្លាប់ល្អៗ**ប្រធានាធិបតី ហ្សេលេនស្គី៖ សមាជិកភាពអ៊ុយក្រែន នៅ NATO គឺអាចទៅរួច ប៉ុន្តែទីក្រុងកៀវត្រូវបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តថែមទៀត**បក្សប្រឆាំងធំជាងគេនៅកូរ៉េខាងត្បូង គំរាមបោះឆ្នោតដកតំណែង ប្រធានាធិបតីស្តីទី Han Duck-soo**វិទ្យាស្ថានជាតិការងាររៀបចំវគ្គសុក្រឹតការ ស្តីពី “ច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងសន្តិសុខសង្គមដល់អធិការការងារ”**កម្ពុជា ទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង ៥លាននាក់ ក្នុងរយៈពេល ១១ខែឆ្នាំ២០២៤នេះ**យោធាហ្វីលីពីន មានផែនការទិញប្រព័ន្ធមីស៉ីលរបស់អាមេរិក Typhon ដើម្បីយកមកការពារផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន**មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ ដើម្បីធានានូវការអភវិឌ្ឍទីផ្សារការងារ ប្រកបដោយប្រសិទ្ធភាព ការកសាងសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ត្រូវបានចាត់ទុកជាកិច្ចការអាទិភាព**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ ការងារកៅស៊ូ ត្រូវពិចារណាគិតគូរឱ្យវែងឆ្ងាយ មានភាពម្ចាស់ការ មានអំណាចទៅលើទីផ្សារ និងទាក់ទាញការវិនិយោគលើការកែច្នៃផលិតផលសម្រេចឱ្យមានភាពរឹងមាំ**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ ប្រជុំបូកសរុបសភាពការណ៍ និង លទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែធ្នូ ឆ្នាំ២០២៤ និងទិសដៅអនុវត្តការងារបន្ត**ក្រុមប្រឹក្សាខេត្តកណ្តាល បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់លើកទី១ អាណត្តិទី៤ នៅក្រុងតាខ្មៅ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋនៅមូលដ្ឋាន**ឯកឧត្តម អឿង ចន្ថា៖ ក្រសួងធនធានទឹក កំពុងជួយលើការងារផ្តល់ព័ត៌មានកសិឧតុនិយម និងការបណ្តុះបណ្តាលផ្នែកឧតុនិយម ដើម្បីជួយពង្រឹងដល់វិស័យកសិកម្ម**ភ្នំតែបានក្លាយជាភ្នំមាស ផលិតផលតែបែបច្នៃប្រឌិតថ្មីរបស់ប្រទេសចិនគួរអោយចាប់អារម្មណ៍**មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ(CFRD)តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់អំណោយកង់២០០០និងកាតាប១២០០០បានលើកទឹកចិត្ដបន្ថែមទៀតដល់ការសិក្សារបស់សិស្សនៅសាលាបឋមសិក្សាបល្ល័ង្កខាងលិច ——**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្តេចធិបតី ប្រគល់ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ៤គោលដៅ នៅតំបន់ព្រៃឡង់**កម្ពុជានិងប្រទេសជិតខាងមួយចំនួនទប់ស្កាត់ និងហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលHTPs**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែធ្នូ ឆ្នាំ២០២៤ ដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**រដ្ឋមន្ត្រីការបរទេសតួកគី ជួបជាមួយមេដឹកនាំក្រុម HTS នៅទីក្រុងដាម៉ាស ក្រោយការដួលរលំរបប លោក Bashar al-Assad**គណៈប្រតិភូ​អារ៉ាប៊ីសាអូឌីត​ជួប​មេដឹកនាំ​ស៊ីរី​ថ្មី នៅ​ក្រុង​ដាម៉ាស

ឯកឧត្តម វេង សាខុន បានចូលរួមអបអរសាទរដល់ប្រជាពលរដ្ឋនៅស្រុកតំបែរដែលទទួលបាននូវសមិទ្ធផលថ្មីមួយទៀតក្នុងវិស័យពុទ្ធចក្រ

ភ្នំពេញ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជ​រដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម នាព្រឹកថ្ងៃអាទិត្យ ៥កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យឆ្លងឧបដ្ឋានសាលា និងសម្ពោធសមិទ្ធផលនានា នៅវត្តមង្គលគិរី ហៅវត្តដូនមាស ស្ថិតក្នុងភូមិដូនមាស ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ ពិធីនេះក៏មានការអញ្ជើញចូលរួមរបស់សមាជិក សមាជិកានៃក្រុមការងាររាជ​រដ្ឋាភិបាលចុះមូលដ្ឋានថ្នាក់ស្រុក ថ្នាក់ឃុំ ថ្នាក់ភូមិ និងពុទ្ធបរិស័ទចំណុះជើងវត្ត សរុបប្រមាណជាង ៣០០នាក់។

មានមតិសំណេះសំណាលទៅកាន់ព្រះសង្ឃ និងពុទ្ធបរិស័ទ ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចទាំងពីរតែងតែគិតគូរ និងបារម្ភពីសុខទុក្ខ ជីវភាព និងស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋយើងគ្រប់ៗរូប។

ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូ ក៏បានចូលរួមអបអរសាទរដល់ប្រជាពលរដ្ឋនៅស្រុកតំបែរដែលទទួលបាននូវសមិទ្ធផលថ្មីមួយទៀតក្នុងវិស័យពុទ្ធចក្រ។ សមិទ្ធផលថ្មីនេះអាចកើតចេញបាន ក៏ដោយសារប្រទេសយើងមានសុខសន្តិភាពពេញលេញនៅទូទាំងប្រទេស ហើយសុខសន្តិភាពនេះបង្កើតឡើងក៏ដោយសារគណបក្សប្រជាជនកម្ពុជា ដែលមាន​សម្តេចតេជោជាប្រធាន។

ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូ បានបន្ថែមទៀតថា ពីអតីតកាល ប្រទេសជាតិយើងឆ្លងកាត់ដំណាក់កាលដ៏សែនលំបាក ភ្លើងសង្រ្គាមរាមរ៉ៃពេញផ្ទៃប្រទេស អសន្តិសុខស្បៀង ប្រជាពលរដ្ឋយើងប្រាថ្នានិងសង្ឃឹមចង់បានតែភាពសុខសន្តិភាព និងសិទ្ធិរស់រានមានជីវិតតែប៉ុណ្ណោះ។ ក្តីប្រាថ្នារបស់ប្រជាពលរដ្ឋយើងត្រូវបានសម្រេចដោយសម្តេចតេជោ តាមរយៈថ្ងៃជ័យជំនះ ៧ មករា ឆ្នាំ១៩៧៩ និងនយោបាយឈ្នះ ឈ្នះ ដែលបង្កើតបានជាម្លប់នៃសុខសន្តិភាព ស្ថេរភាពសង្គម និងការអភិវឌ្ឍជាបន្តបន្ទាប់។ ជាក់ស្ដែងស្រុកតំបែរបានទទួលនូវការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធជាច្រើនដូចជា ផ្លូវថ្នល់ ស្ពាន អគ្គិសនី សាលារៀន មន្ទីរពេទ្យ វត្តអារាម វិហារ សារ៉ាវជាដើម។

រាជរដ្ឋាភិបាលក៏កំពុងពង្រឹង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើនឥតឈប់ឈរដូចជាផ្លូវល្បឿនលឿន កំពង់ផែទឹកជ្រៅ និងព្រលានយន្តហោះអន្តរជាតិខ្នាតធំ ដែលទាំងអស់នេះគឺជាសរសៃឈាមនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសយើង។ ក្នុងកិច្ចគាំពារសង្គម រាជរដ្ឋាភិបាលបាន នឹងបន្តការឧបត្ថម្ភជាសាច់ប្រាក់ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ដើម្បីរក្សាលំនឹងជីវភាពរបស់ពួកគាត់។

ក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូ បានណែនាំដល់ក្រុមការងារ និងអាជ្ញាធរមូលដ្ឋានត្រូវបន្តបង្កើនសកម្មភាពចុះជួយដល់ប្រជាពលរដ្ឋយើងតាមគ្រប់រូបភាព ធ្វើយ៉ាងណាចូលរួមជាមួយរាជរដ្ឋាភិបាលជួយសម្រួលការលំបាករបស់ប្រជាជននៅមូលដ្ឋាន។ មួយវិញទៀត អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធត្រូវធ្វើការត្រួតពិនិត្យ និងវាយតម្លៃឱ្យបានល្អិតល្អនបំផុតចំពោះក្រុម ឫបុគ្គលណាដែលវាយប្រហារ និងផ្សព្វផ្សាយព័ត៌មានមិនពិត ប៉ះពាល់ដល់កិត្តិយស និងសមិទ្ធិផលរបស់សម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់វិធានការតាមផ្លូវច្បាប់។

មុននឹងបញ្ចប់ ឯកឧត្តម វេង សាខុន បានអំពាវនាវដល់ប្រជាពលរដ្ឋយើងទាំងអស់នៃឃុំគោកស្រុក និង​ទូទាំងស្រុកតំបែរ ខេត្តត្បូងឃ្មុំត្រូវបន្តគាំទ្រ និង​បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោហ៊ុន សែន ជាប្រធានគណបក្ស ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ កុំបីខានទាំងអស់គ្នា។

ជាមួយនឹងការដាក់សម្ពោធឆ្លងឧបដ្ឋានសាលានេះ ឯកឧត្តម វេង សាខុន បាននាំយកបច្ច័យជាថវិការបស់ឯកឧត្តម និងលោកជំទាវ ព្រមទាំងសប្បុរសជនសរុប ២៤,២លានរៀលប្រគេនដល់ព្រះសង្ឃ ព្រះចៅអធិការវត្តមង្គលគិរី ហៅវត្តដូនមាសសម្រាប់បន្តការកសាងវត្ត។ ពុទ្ធបរិស័ទចំណុះជើងវត្តដែលបានអញ្ជើញចូលរួមនាព្រឹកនេះចំនួនជាង ៣០០នាក់ ក៏ទទួលបានការឧបត្ថម្ភក្នុងម្នាក់ៗចំនួន ២០ ០០០ រៀលផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូ ក៏បានប្រគេនជាថវិកាដល់វត្តសេរីមង្គល ចុងជាច ឃុំចុងជាច ស្រុកតំបែរនូវបច្ច័យចំនួន ១០លានរៀល ដើម្បីទិញក្បឿងប្រកឧបដ្ឋានសាលា ៕

អត្ថបទដែលជាប់ទាក់ទង