**គណៈកម្មការទី៤ រដ្ឋសភា ចុះសំណេះសំណាលកម្លាំងវិស្វកម្ម ឈរជើងស្ថាបនាផ្លូវតាមក្រវាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តរតនគិរី**ទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញត្រួតពិនិត្យដំណើរការសាងសង់ផ្ទះថ្មីចំនួន៦៥ខ្នង ដែលជាអំណោយរបស់សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ជូនអតីតយុទ្ធជននៅខេត្តកំពង់ធំ**សម្ដេចតេជោ រម្លឹកកាលពី៤៩ឆ្នាំមុន នៃជីវិតអាពាហ៍ពិពាហ៍ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ**អភិបាលខេត្តបន្ទាយមានជ័យ៖ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់លើកស្ទួយវិស័យពុទ្ធិកសិក្សា នៅប្រទេសកម្ពុជាឱ្យមានការរីកចម្រើន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ អនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្ត អនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណី ហិង្សាដោយចេតនា**ក្រុមហ៊ុន រ៉ក មីនើ រ៉លឡជី ទទួលបានអាជ្ញាបណ្ណពីរដ្ឋក្នុងស្វែងរុករកធនធានរ៉ែលោហៈ នៅស្រកភ្នំស្រុក បង្កេីនឱកាសការងារដល់ពលរដ្ឋនៅមូលដ្ឋាន**សិស្សានុសិស្សមកពីសាលាបឋមសិក្សាចំនួន៨នៅលើដីកោះ និងតាមដងទន្លេក្នុងខេត្តកំពង់ឆ្នាំងជាង១០០០នាក់ទទួលបានកាបូប និងសម្ភារៈសិក្សាពីសប្បុរសជន**បទវិភាគ៖ការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យារវាងចិននិងអាមេរិក មិនមែនជាការប្រកួតប្រជែងបែបផលបូកសូន្យទេ គឺជាកាលានុវត្តភាពរវាងគ្នានិងគ្នា**នគរបាលឃាត់ខ្លួនក្មេងទំនើងមួយក្រុម ៩នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ក្រោយបង្កហិង្សាដោយចេតនា នៅស្រុកសង្គមថ្មីខេត្តព្រះវិហារ**សម្តេច ម៉ែន សំអន អញ្ជើញប្រកាសប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីពិធីសូត្រមន្តចម្រើនព្រះបរិត្តសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទីស្នាក់ការផ្តល់លិខិតឆ្លងដែន ប្រចាំខេត្តសៀមរាប**អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នឹងដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ តទៅ**ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បំភ្លឺព័ត៌មានពាក់ព័ន្ធការចុះផ្សព្វផ្សាយរបស់គណនីហ្វេសប៊ុកឈ្មោះ” Jee Phan Mai ” និងហ្វេសប៊ុកផេក” NFP News 24h “ ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី២៨ ខែធ្នូ**អាល្លឺម៉ង់ បង្កើន ការ នាំ ចូល សារធាតុអ៊ុយរ៉ាញ៉ូម ពី រុស្ស៊ី**លោក Zelensky ថា ប្រទេសលោកខាងលិចមួយចំនួនចាត់ទុកជនអន្តោប្រវេសន៍អ៊ុយក្រែន ជាពលកម្មថោក**មេដឹកនាំគណបក្សប្រជាធិបតេយ្យកូរ៉េខាងត្បូង អំពាវនាវឱ្យមានការចាប់ខ្លួនមេបញ្ជាការអង្គរក្សរបស់ប្រធានាធិបតី Yoon Suk-yeol**ឯកឧត្តម កែវ រតនៈ៖ យើងទាំងអស់គ្នាត្រូវចងចាំជានិច្ចនូវស្មារតី ៧ មករា តាមរយៈការគោរព និងដឹងគុណ ដល់ការលះបង់របស់អ្នកស្នេហាជាតិ ដែលបានបង្កើតសន្តិភាព បូរណភាពទឹកដី និងការអភិវឌ្ឍ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំគណៈប្រតិភូ ចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន និងសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន**សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ជូនតំបន់ប្រតិបត្តិការសឹករងត្បូងឃ្មុំ យោធភូមិភាគទី២

មេទ័ពជើងគោក ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ជូនកងកម្លាំងបោសសម្អាតមីនទាំង ១៦កង កំពុងបំពេញបេសកកម្ម បោសសម្អាតមីនខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ

ភ្នំពេញ៖ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ខឹមជា សាខឿន មេបញ្ជាការរង នាយសេនាធិការកងទ័ពជើងគោក អមដំណើរដោយឧត្តមសេនីយ៍ឯក អ៊ុច វ៉ាន់ថា មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្ម និងប្រតិភូគណៈកម្មការគ្រប់គ្រងសកម្មភាពបោសសម្អាតមីនកងទ័ពជើងគោក ជាច្រើនរូប បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ជូនដល់កងកម្លាំងបោសសម្អាតមីនទាំង១៦កង យោធភូមិភាគទី៥ កំពុងបំពេញបេសកកម្មបោសសម្អាតមីនទិសខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ នាថ្ងៃទី២៤, ២៥ ខែមីនា ឆ្នាំ២០២៣ ។

នៅក្នុងដំណើរចុះត្រួតពិនិត្យ និងសាកសួរសុខទុក្ខរយៈពេល ០២ថ្ងៃនាឱកាសនោះ ឧត្ដមសេនីយ៍ឯក ខឹមជា សាខឿន បានពាំនាំការសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក ជូនដល់កងកម្លាំងបោសសម្អាតមីនទាំងអស់ និងបាននាំយកគ្រឿងឧបភោគបរិភោគ ជាអំណោយមេបញ្ជាការកងទ័ពជើងគោកជូនដល់កងកម្លាំងបោសសម្អាតមីនទាំង ១៦កង ក្នុង០១កងៗ ទទួលបានរួមមាន៖ ថវិកាចំនួន ១,៣០០,០០០រៀល , មីជាតិ ១០កេស, ទឹកក្រូច Coca Cola ១០កេស, ទឹកសុទ្ធ Vital ១០កេស, ទឹកសុទ្ធ ភ្នំជប់ ៣០យួរ, ទឹកស៊ីអ៊ីវ ១កេស, ប៊ីចេង ១កេស, ម្សៅស៊ុបមាន់ ១កេស និងស្រាបៀ Anchor ៦កេស ។

សម្រាប់ក្រុមទិន្នន័យ ផែនទី ចំនួន ០៥នាក់ ទទួលបានថវិកាចំនួន ២៥០,០០០រៀល, មីជាតិ ០៦កេស, ទឹកក្រូច Coca Cola ០៦កេស, ទឹកសុទ្ធ Vital ០៦កេស, ទឹកសុទ្ធ ភ្នំជប់ ២០យួរ, ទឹកស៊ីអ៊ីវ ១កេស, ប៊ីចេង ១កេស, ម្សៅស៊ុបមាន់ ១កេស និងស្រាបៀ Anchor ០៥កេស ។

ឯកឧត្តម ឧត្ដមសេនីយ៍ឯក ខឹមជា សាខឿន បានជូនពរដល់កងកម្លាំងបោសសម្អាតមីនទាំង១៦ កង បណ្តាអង្គភាពចំណុះ កងទ័ពជើងគោក សូមមានសុខភាពល្អ សុខសុវត្ថិភាព សំរេចភារកិច្ច និងជោគជយ័ គ្រប់ភារកិច្ចដែលថ្នាក់លើប្រគល់ជូន ។

ឧត្ដមសេនីយ៍ឯក ខឹមជា សាខឿន ប្រតិភូគណៈកម្មការគ្រប់គ្រងសកម្មភាពបោសសម្អាតមីន កងទ័ពជើងគោក កងកម្លាំងបោសសម្អាតមីនទាំង ១៦កង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាយជ្រៅចំពោះឯកឧត្ដម នាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់គិតគូរពីសុខទុក្ខគ្រប់ពេលវេលា ៕

អត្ថបទដែលជាប់ទាក់ទង