ក្រុមហ៊ុនសាជីវកម្ម ស្ពាន និងថ្នល់ចិន នឹងចាប់ផ្ដើមដំណើរការសិក្សាលើផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តសៀមរាប នាពេលឆាប់ៗនេះ
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ឱ្យដឹងថា ក្រុមហ៊ុនសាជីវកម្ម ស្ពាន និងថ្នល់ចិន (CRBC) នឹងចាប់ផ្ដើមដំណើរការសិក្សាលើផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ខេត្តសៀមរាប នាពេលឆាប់ៗនេះ និងបានស្នើឱ្យអភិបាលរាជធានីខេត្ត តាមបណ្តាផ្លូវនេះជួយសម្រួលការសិក្សានេះ។