**មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ(CFRD)តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់អំណោយកង់២០០០និងកាតាប១២០០០បានលើកទឹកចិត្ដបន្ថែមទៀតដល់ការសិក្សារបស់សិស្សនៅសាលាបឋមសិក្សាបល្ល័ង្កខាងលិច ——**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្តេចធិបតី ប្រគល់ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ៤គោលដៅ នៅតំបន់ព្រៃឡង់**កម្ពុជានិងប្រទេសជិតខាងមួយចំនួនទប់ស្កាត់ និងហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលHTPs**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែធ្នូ ឆ្នាំ២០២៤ ដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**រដ្ឋមន្ត្រីការបរទេសតួកគី ជួបជាមួយមេដឹកនាំក្រុម HTS នៅទីក្រុងដាម៉ាស ក្រោយការដួលរលំរបប លោក Bashar al-Assad**គណៈប្រតិភូ​អារ៉ាប៊ីសាអូឌីត​ជួប​មេដឹកនាំ​ស៊ីរី​ថ្មី នៅ​ក្រុង​ដាម៉ាស**លោក Dmytro Lubinets ចោទប្រកាន់កងកម្លាំងរុស្ស៊ី ថា​បានប្រហារជីវិតអ្នកទោសសង្គ្រាមអ៊ុយក្រែន ៥នាក់**លោក ណេតាន់យ៉ាហ៊ូ គម្រាមធ្វើសកម្មភាពប្រឆាំងនឹងក្រុមហ៊ូធីរបស់យេម៉ែន**ប្រេស៊ីល៖ យន្ដហោះធុនតូចមួយគ្រឿង ធ្លាក់ចំហាងទំនិញមួយកន្លែង នៅទីក្រុង Gramado បណ្ដាលឲ្យមនុស្សជិះលើនោះស្លាប់ទាំងអស់**អ៉ីស្រាអែល នឹងបន្តប្រឆាំងនឹងក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ ក្នុងប្រទេសយេម៉ែន**ប្រធានាធិបតីរុស្ស៉ី សន្យាថានឹងបង្កការបំផ្លិចបំផ្លាញបន្ថែមដល់អ៊ុយក្រែន ទុកជាការសងសឹក**គម្រោង «ខែនៃការយល់ដឹង អំពីសន្តិសុខសាយប័រ» ជាយុទ្ធនាការចូលរួមលើកកម្ពស់ និងបញ្ជ្រាបចំណេះដឹង អំពីទិន្នន័យឯកជនភាព និងសុវត្ថិភាពសន្តិសុខសាយប័រ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ**អាជ្ញាធរជាតិអប្សរា បញ្ចប់គម្រោងជួសជុលតួប៉មនៅជ្រុងឦសាននៃប្រាសាទព្រះគោ ដែលមានអាយុកាលជាង១ពាន់ឆ្នាំ**ស្ពានតភ្ជាប់រដ្ឋចំនួនពីរនៅតំបន់ភាគខាងជើង និងភាគឦសានប្រេស៊ីល បានបាក់ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់**អតិផរណា បានធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះភាគច្រើន នៅជុំវិញពិភពលោក ក្នុងឆ្នាំ២០២៤នេះ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក**អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាភ្នំ ផ្តល់អំណោយជូនគ្រួសារចាស់ជរាមានជំងឺ និងក្រីក្រគ្មានទីពឹង ចំនួន៤គ្រួសារ នៅក្នុងឃុំឈើកាច់ និងឃុំរោងដំរី**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមជាខ្មែរ យើងត្រូវមានទស្សនៈ និងផ្នត់គំនិតវិជ្ជមាន ចំពោះសង្គមជាតិ

ប.ស.ស. កម្ពុជា ចុះ MOU ជាមួយអង្គការហ្គ្រេត ស្តីពី ការពង្រីករបបសន្តិសុខសង្គម សម្រាប់បុគ្គលស្វ័យនិយោជន៍

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាពចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការអនុវត្តគម្រោងស្តីពី ការពង្រីករបបសន្តិសុខសង្គមសម្រាប់បុគ្គលស្វ័យនិយោជន៍ (Advanced Social Security Schemes for the Self-employed, A4S) ជាមួយលោកស្រី កែវ សុជាតា អ្នកតំណាងអង្គការហ្រ្គេត (GRET) ប្រចាំនៅកម្ពុជា។

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ធ្វើឡើងក្នុងគោលបំណងកិច្ចសហប្រតិបត្តិការរវាង ប.ស.ស. និងអង្គការ GRET សម្រាប់ការរៀបចំ ការអភិវឌ្ឍ ការអនុវត្ត ការវាយតម្លៃ និងការផ្សព្វផ្សាយគម្រោង A4S ដេីម្បី​សិក្សាអំពីការពង្រីកវិសាលភាពរបបសន្តិសុខសង្គមដល់បុគ្គលស្វ័យនិយោជន៍ និងបុគ្គលដែលមិនទាន់ទទួលបានការធានារ៉ាប់រង នៅក្នុងរាជធានីភ្នំពេញ។

ការចុះអនុស្សរណៈនៃការយោគយល់គ្នានាពេលនេះ គឺជាស្ពានក្នុងការរួមចំណែកជួយឲ្យ ប.ស.ស. កម្ពុជាអាចពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមក្នុងការពង្រីកសក្តានុពលនៃការអនុវត្តរបបសន្តិសុខសង្គមឆ្ពោះទៅរកការរីកចម្រើនប្រកបដោយនិរន្តភាព ពិសេសអាចពង្រីកនូវការការពារផ្នែកសន្តិសុខសង្គម
សម្រាប់គ្របដណ្តប់ទៅដល់បុគ្គលស្វ័យនិយោជន៍ក្នុងការការពារហានិភ័យសុខភាព និងរក្សាបាននូវស្ថិរភាពប្រាក់ចំណូល។

ក្នុងឱកាសនោះ បេឡាជាតិសន្តិសុខសង្គម សង្ឃឹមនិងជឿជាក់យ៉ាងមុតមាំថា គ្រប់ភាគីពាក់ព័ន្ធនឹងប្តេជ្ញាខិតខំសម្រេចឲ្យបានជោគជ័យទៅតាមគោលបំណងដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ដើម្បីចែករំលែកនូវចំណេះដឹង ការផ្លាស់ប្តូរបទពិសោធន៍ និងការផ្តល់កិច្ចសហការគ្នាទៅវិញទៅមកដើម្បីពង្រីកវិសាលភាពរបបសន្តិសុខសង្គមទៅដល់ប្រជាជនគោលដៅផ្សេងៗទៀតផងដែរ។

គួររម្លឹកថា នាពេលថ្មីៗនេះ ប.ស.ស. កម្ពុជា រួមទាំងទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) និងអង្គការហ្គ្រេត (GRET) បានចុះអនុស្សរណៈនៃការយោគយល់គ្នាត្រីភាគី ស្តីពីការអនុវត្តគម្រោងនៃការពង្រឹងការបន្សាំរបបធានារ៉ាប់រងសង្គម (Strengthening adaptive social insurance)។

សូមបញ្ជាក់ថា៖ ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ប្រព្រឹត្តិទៅនៅទីស្នាក់ការកណ្ដាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ប.ស.ស. តំណាងអង្គការហ្គ្រេត (GRET) ប្រចាំកម្ពុជា តំណាងអង្គការអន្តរជាតិខាងការងារ (ILO) ព្រមទាំងតំណាងទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ប្រមាណ ១៤ រូប៕

អត្ថបទដែលជាប់ទាក់ទង