ក្រសួងការងារ ណែនាំពីការពង្រឹងវិធានការបង្ការអគ្គិភ័យ និងការលើកកម្ពស់សុខភាពការងារ របស់កម្មករនិយោជិត នៅតាមសហគ្រាស គ្រឹះស្ថាន
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សង្កេតឃើញថា ខណៈពេលដែលអាកាសធាតុកាន់តែឡើងកំដៅក្នុងរដូវប្រាំងនេះ ករណីអគ្គិភ័យបានកើតឡើងជាបន្តបន្ទាប់នៅតាមសហគ្រាស គ្រឹះស្ថានមួយចំនួន ដែលបានធ្វើឱ្យប៉ះពាល់ដល់ដំណើរការអាជីវកម្ម សុវត្ថិភាពនិងសុខភាពការងាររបស់កម្មករនិយោជិត និងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ។