**សម្តេចធិបតី រំលេចលក្ខណៈពិសេសសំខាន់ៗចំនួន៥ សម្រាប់កម្មវិធីពិសេសនៅភូមិភាគឦសាន**យុទ្ធសាស្ត្រអភិវឌ្ឍន៍សម្របសម្រួលក្នុងតំបន់៖គន្លឹះសម្រាប់បើកច្រកទ្វារឆ្ពោះទៅវិបុលភាពរួមនិងទំនើបកម្ម —–**បទវិភាគ៖គោលនយោបាយដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិកបានបំផ្លាញផលប្រយោជន៍ទាំងអ្នកដទៃផងនិងខ្លួនឯងផងដែរ ចុងក្រោយគង់តែចំណេញដាច់ចំណងជាក់ជាមិនខាន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងក្រុមហ៊ុន KESS Innovation PLC**សម្តេចធិបតី៖ កម្មវិធីលើកទឹកចិត្តសម្រាប់ការវិនិយោគនៅក្នុងខេត្តភាគឦសាន មិនមែនធ្វើសម្រាប់តែអ្នកវិនិយោគបរទេសនោះទេ**លោកត្រាំ នឹងដាក់ពន្ធថ្មីបន្ថែមចំនួន ៨៤% លើទំនិញទាំងអស់ពីប្រទេសចិន**ចិនពេញចិត្តនឹងស្វែងយល់អំពីវប្បធម៌របស់កម្ពុជា នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ——————**ក្រុមអ្នកវិភាគ៖ Apple គឺជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយដែលស្ថិតក្នុងចំណោមក្រុមហ៊ុនប្រឈមមុខនឹងសង្គ្រាមពាណិជ្ជកម្មច្រើនបំផុត ដោយសារតែការពឹងផ្អែកខ្លាំងលើប្រទេសចិនដែលប្រឈមនឹងពន្ធ ៥៤%**ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងការងារ រៀបចំពិធីសូត្រមន្តលើករាសីសម្រាប់ឆ្នាំថ្មី**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើបាឋកថាលើភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ស្តីពី «ក្រិត្យក្រមនៃមូលដ្ឋានវិចារវិទ្យាសម្ភារនិយម»**សម្តេចបវរធិបតី៖ «ភាពតភ្ជាប់» គឺជាចំណោទនៃកត្តាភូមិសាស្ត្រដ៏លំបាកមួយ**កម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រុមការងារ ឧក្រិដ្ឋកម្មឆ្លងដែន ស្តីពីការរត់ពន្ធអាវុធលើកទី៧**សម្តេចបវរធិបតី៖ ការបង្កើត CLV-DTA គឺដើម្បីចង្អុលទិសឱ្យដៃគូ ជួយជំរុញការអភិវឌ្ឍ និងភាពតភ្ជាប់នៅក្នុងតំបន់នោះ**សម្តេចធិបតី៖ រាជរដ្ឋាភិបាល នឹងផ្តល់ការគាំទ្រ តាមរយៈវិធានការសំខាន់ៗ ៣ប្រភេទ ដើម្បីលើកទឹកចិត្តដល់ការវិនិយោគ ក្រោម «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន»**សម្តេចបវរធិបតី៖ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន» ត្រូវបានរៀបចំឡើងដោយឈរលើទស្សនាទានចំនួន៣**សម្តេចបវរធិបតី៖ ខេត្តទាំងបួននៅភូមិភាគឦសាន ជាខេត្តមានកត្តាទាយជ្ជទាន ដែលអំណោយផលដល់វិស័យកសិកម្ម, កសិ-ឧស្សាហកម្ម និងទេសចរណ៍**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥**អគ្គស្នងការដ្ឋាននគរបាលជាតិ ណែនាំចំនួន ៦ចំណុចស្តីពី វិធានការការពារដើម្បីធានាស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថភាពសង្គម ក្នុងឱកាដបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម ចាយ បូរិន អញ្ជើញអបអរសាទរ “ទិវាព្រះពុទ្ធសាសនាអន្តរជាតិ ៨ មេសា” ប្រចាំឆ្នាំ២០២៥ ក្រោមប្រធានបទ “តួនាទីព្រះពុទ្ធសាសនាក្នុងយុគសម័យឌីជីថល”**កម្ពុជា-សិង្ហបុរី ពិភាក្សាអំពីវិធីក្នុងការពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមលើវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងការអភិវឌ្ឍធនធានមនុស្ស

សម្ដេច ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំស្ដាប់ និងពិភាក្សាលើរបាយការណ៍ ស្ដីពីលទ្ធផលស្រាវជ្រាវដើម្បីលើកកម្ពស់គុណភាព ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដាប់ និងពិភាក្សាលើរបាយការណ៍ ស្ដីពីលទ្ធផលស្រាវជ្រាវដើម្បីលើកកម្ពស់គុណភាពប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ នៅទីស្ដីការក្រសួងមហាផ្ទៃ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម សក់ សេដ្ឋា រដ្ឋលខាធិការប្រចាំការក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលបន្ទុកបុគ្គលិក ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ឯកឧត្តមអគ្គនាយក អគ្គនាយរង និងមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា កិច្ចប្រជុំនេះ គឺដើម្បីស្ដាប់របាយការណ៍ និងពិភាក្សាលើរបាយការណ៍ ស្ដីពីលទ្ធផលស្រាវជ្រាវដើម្បីលើកកម្ពស់គុណភាពប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ សង្កាត់ ដែលជារបៀបវារៈដ៏មានសារៈសំខាន់មួយរបស់ក្រសួងមហាផ្ទៃ ក្នុងការកសាងកម្លាំងនគរបាលនៅប៉ុស្តិ៍នគបាលរដ្ឋបាល ដើម្បីបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមឃឿន អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមការងារស្រាវជ្រាវដើម្បីលើកកម្ពស់គុណភាពប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ សង្កាត់ បានធ្វើរបាយការណ៍ថា ប្រតិបត្តិការចុះស្រាវជ្រាវចាប់ផ្ដើមដំណើរការរយៈពេល ៦ខែ និង ១៨ថ្ងៃ ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយជ្រើសរើសប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន ១៣៨ប៉ុស្តិ៍ តាមភូមិសាស្រ្ត ២៥ រាជធានី-ខេត្ត។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បានឱ្យដឹងទៀតថា ក្រុមការងារបានចុះពិនិត្យស្ថានភាពជាក់ស្ដែង ព្រមទាំងជួបពិភាក្សាជាមួយមេឃុំ ចៅសង្កាត់ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀន មេភូមិ ប្រធានក្រុម ប្រជាការពារ នាយ-នាយរង និងមន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាល សរុបចំនួន ៣.៧៧០នាក់ ក្នុងនោះស្រី ៤៨៧នាក់។ ឯកឧត្តមបន្ថែមថា ការជួបនេះបានធ្វើឡើងដោយឡែកៗពីគ្នារវាងអាជ្ញាធរឃុំ សង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាល។

ឯកឧត្តមប្រធានក្រុមការងារក៏បានឱ្យដឹងដែរថា ក្រុមការងារបានកំណត់គោលដៅយកឃុំ សង្កាត់ដែលជាតំបន់មាន បុរី ខុនដូ អាផាតធឺមិន រោងចក្រ សហគ្រាស ទីប្រជុំជន ទីរួមក្រុង ស្រុក និងជនបទដាច់ស្រយាល កោះ តំបន់ភ្នំ តំបន់ជាប់ព្រំដែន តំបន់ទេសចរណ៍ ច្រកទ្វារអន្តរជាតិ និងច្រកទ្វារទ្វេភាគី។ ឯកឧត្តមក៏បានរាយការណ៍ជូនសម្ដេច និងអង្គប្រជុំ អំពីលទ្ធផលនៃការស្រាវជ្រាវ ព្រមទាំងការវិភាគ និងលើកយោបល់មួយចំនួនផងដែរ។

យោងតាមរបាយការណ៍ ការវិភាគ និងលើកយោបល់ បានផ្តោតលើការផ្ដល់ក្របខ័ណ្ឌតាមប្រភេទប៉ុស្តិ៍ និងការកំណត់និយាមបរិមាណកម្លាំង, ការធានានិរន្តរភាពកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល និងការរៀបចំយន្តការគាំទ្រប៉ុស្តិ៍នគរបាលរដ្ឋបាល។ របាយយការណ៍របស់ក្រុមការងារស្រាវជ្រាវក៏បានដាក់ទិសដៅ និងសំណូមពរមួយចំនួនជូនសម្ដេចឧបនាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ផ្ដល់យោបល់បន្ថែម និងសម្រេចក្នុងកិច្ចប្រជុំនេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង