**សម្តេចធិបតី៖ បើគេប្រឆាំងចោទយើង យើងត្រូវផ្គើនទៅវិញដោយធ្វើការងារបំរើពលរដ្ឋ និងជាតិយើងឲ្យកាន់តែច្រើន**សម្តេចធិបតី៖ ប្រសិនបើអាចប្ដូរពេលវេលាពីមួយថ្ងៃ ២៤ម៉ោងទៅមួយថ្ងៃ ៤៨ម៉ោង ខ្ញុំកាន់តែអរដើម្បីមានពេលច្រើនគិតគូរពីការអភិវឌ្ឍប្រទេសជាតិ និងជួយពលរដ្ឋ**សម្តេចធិបតី៖ សង្គ្រាមគឺជាទីលានកន្លែងដែលយុវជនអត់ដែលស្គាល់គ្នា អត់ដែលស្អប់គ្នាប៉ុន្ដែសម្លាប់គ្នា តាមមនោគមវិជ្ជាអ្នកនយោបាយចាស់ៗ**សម្តេចធិបតី៖ កុំខ្វល់ជាមួយអ្នកដែលនិយាយលាបពណ៌មកលើការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល ប៉ុន្ដែយើងត្រូវខិតខំបន្តអភិវឌ្ឍន៍**រាជរដ្ឋាភិបាល គ្រោងវិនិយោគអភិវឌ្ឍកំពង់ផែព្រះសីហនុ នៅជំហានទី៣ ជិត១ពាន់លានដុល្លារ ត្រឹមឆ្នាំ២០២៩**សម្ដេចធិបតី៖ យើងត្រូវខិតខំបន្តអភិវឌ្ឍន៍ និងផ្ដល់ប្រយោជន៍ទៅដល់ប្រជាពលរដ្ឋពិតប្រាកដ**សម្ដេចធិបតី៖ ធនាគារពិភពលោក បន្តផ្ដល់ការគាំទ្រដល់កម្ពុជា ក្នុងដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០**សម្ដេចធិបតី៖ ខេត្តព្រះសីហនុ ជាខេត្តសក្ដានុពលមួយដែលត្រូវកសាងមិនអាចអត់បានឡើយ**លោក Ding Xuexiang ឧបនាយករដ្ឋមន្រ្តីចិនគូសបញ្ជាក់នៅពេលចុះត្រួតពិនិត្យការងារនៅខេត្ត Hainan ថា ត្រូវជំរុញការអនុវត្តយ៉ាងប្រាកដប្រជានូវកិច្ចកសាងកំពង់ផែពាណិជ្ជកម្មសេរីដែលប្រកបដោយលក្ខណៈពិសេសចិនដើម្បីបង្កើតជាច្រកទ្វារដ៏សំខាន់សម្រាប់ជំរុញការបើកទូលាយចំពោះបរទេសក្នុងយុគសម័យថ្មី**អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តកំពង់ស្ពឺ ធ្វើការចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ**សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៣ ក្រោមប្រធានបទ «បណ្តុះទេពកោសល្យសម្រាប់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍»**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥**សម្តេចធិបតី អញ្ជើញសម្ពោធអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងអគារទីចាត់ការនៅវិទ្យាល័យ ហ៊ុន សែន វាលរេញ**អាជ្ញាធរមីន និងអង្គការជំនួយប្រជាពលរដ្ឋន័រវេស្សន៍ប្រចាំនៅកម្ពុជា ចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបង្កេីនសមត្ថភាពក្នុងគម្រោងសកម្មភាពមីន**សម្តេចនាយករដ្ឋមន្ត្រី ចង់ឃើញក្បាច់គុនបុរាណខ្មែរ ត្រូវបានយកទៅបង្ហាត់បង្រៀន និងហ្វឹកហាត់នៅតាមបណ្តាប្រទេសនានា ឱ្យកាន់តែច្រើនបន្ថែមទៀត**ធនាគារពិភពលោក បន្តផ្ដល់ការគាំទ្រដល់កម្ពុជា ក្នុងដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០**យោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាមប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយបញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជា**រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចុះសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធវរសេនាតូច លេខ៣៣៥ តំបន់ប្រតិបត្តិការសឹករងកំពតយោធភូមិភាគទី៣**រដ្ឋបាលខេត្តបាត់ដំបង សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ រៀបចំរថយន្តក្រុងចំនួន ៧៥គ្រឿង សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋរយៈពេល ៦ថ្ងៃ ដោយមិនបង់ប្រាក់**ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា៖ ក្រោមដំបូលសន្តិភាព និងវឌ្ឍនភាពដែលកម្ពុជាកំពុងមាន យើងត្រូវពង្រឹងសុខភាព អប់រំ និងការអភិវឌ្ឍសហគ្រាស

ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ របស់រដ្ឋបាលខេត្តព្រៃវែង

ភ្នំពេញ៖ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង និង ឯកឧត្តម ជា សុមេធី អភិបាលខេត្ត នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសាលប្រជុំធំនៃសាលាខេត្តព្រៃវែង។

ឯកឧត្តមអភិបាលខេត្ត បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ព្រមទាំងគណៈប្រតិភូ អមដំណើរ ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃ និងមមាញឹក អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ នាពេលនេះ។

សន្និបាតនោះ គឺជាឱកាសសម្រាប់យើងទាំងអស់គ្នា រៀបចំកម្មវិធីប្រជុំបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មី នៅរៀងរាល់ដំណាច់ឆ្នាំ ក្នុងបំណងពិនិត្យនូវសមិទ្ធផលការងារដែលសម្រេចបានកន្លងមក ជាមួយបញ្ហាប្រឈមមួយចំនួន ដែលចាំបាច់ត្រូវមានវិធានការបន្តដោះស្រាយ និងដើម្បីដាក់ចេញនូវផែនការសកម្មភាពការងារ ដែលត្រូវអនុវត្តសម្រាប់ឆ្នាំថ្មី ឆ្លើយតបទៅនឹងតម្រូវការក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៃរដ្ឋបាលថ្នាក់ក្រោមជាតិ ក្លាយជាស្ថាប័នអភិបាលកិច្ចមូលដ្ឋានរឹងមាំ។

សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា សមិទ្ធផលដែលសម្រេចបានពេលនេះ ពិតជាបានមកដោយមានការចូលរួមធ្វើពលិកម្មយ៉ាងធំធេងរបស់កងកម្លាំងនគរបាលជាតិ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្នុងការចូលរួមអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល ធានាថែរក្សាការពារបានយ៉ាងរឹងមាំនូវសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម និងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។

ឯកឧត្តមអភិបាលខេត្ត សូមគោរពជូនពរ​ សម្តេចក្រឡាហោម ព្រមទាំងប្រតិភូអមដំណើរ និងសមាជិកនៃអង្គសន្និបាតទាំងអស់ សូមមានសុខភាពល្អ​បរិបូរណ៍ ​ប្រាជ្ញា​ឈ្លៀសវៃ​ និងជ័យជំនះ​គ្រប់ភារកិច្ច​ ដើម្បីដឹកនាំ​ និងអភិវឌ្ឍន៍ជាតិមាតុភូមិ​ អោយមានភាពរុងរឿង​ និង​រីកចម្រើន​តរៀងទៅ​ ៕

អត្ថបទដែលជាប់ទាក់ទង